Songsan Motors របស់ចិនផលិតរថយន្ត ដែលមានទ្វារស្លាបខាងមុខស្រដៀងនឹង Lamborghini ដែរ

មើល: 6117

ក្រុមហ៊ុន Songsan Motors​ គឺជាក្រុមហ៊ុនផលិតម៉ូតូរបស់ប្រទេសចិន ហើយដំបូងឡើយក្រុមហ៊ុននេះគឺផ្ដោតតែទៅលើការផលិតម៉ូតូតែប៉ុណ្ណោះ ប៉ុន្តែពេលថ្មីៗនេះពួកគេក៏កំពុងព្យាយាមពង្រីកខ្លួននៅក្នុងវិស័យរថយន្តផងដែរ។

នៅក្នុងពិព័រណ៍រថយន្ត Guangzhou ឆ្នាំ២០២១ Songsan បានយករថយន្តអគ្គិសនីដ៏អស្ចារ្យរបស់ខ្លួនដែលជាប្រភេទ រថយន្ត Coupe Concept បែបរថយន្ត Retro ប៉ុន្តែមើលទៅវាចម្លែកត្រង់ថាមានទ្វារដល់ទៅ៤  ហើយរថយន្តត្រូវបានក្រុមហ៊ុនហៅវាថា SS GT ។

នេះជាលើកដំបូងដែល Songsan Motor បានដាក់បង្ហាញ  SS GT នៅកម្មវិធី Shanghai Motor Show ឆ្នាំ២០២១។ ខណៈពេលដែលរថយន្តនេះកំពុងស្ថិតនៅក្នុងទម្រង់របស់ក្រុមហ៊ុនយ៉ាងណាក្តី  វាក៏ត្រូវបានផលិតជាមួយនិងតម្លៃប្រហែល ៤៦,៦៦៩ដុល្លារ ។

ចំពោះម៉ូទ័រអេឡិចត្រិចរបស់រថយន្តនេះវិញគឺផលិតកម្លាំងអគ្គិសនីបាន ៣៨៥​គីឡួវ៉ាត់ និង កម្លាំងបង្វិលកង់ ៧០០​ញូតុនម៉ែត្រ ដែលអនុញ្ញាតអោយវាសន្ទុះបានពីល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រដោយប្រើរយៈពេល ៣.៨វិនាទី​។​

បើទោះជាក្រុមហ៊ុនបានបង្ហាញតម្លៃនិងសមត្ថភាពរបស់វារួចហើយក៏ដោយ តែក្រុមហ៊ុនមិនបានប្រាប់អំពីពេលវេលាសម្រាប់ចាប់ផ្តើមចរាចរណ៍នៅក្នុងទីផ្សារនោះទេ ។

ចែករំលែក:

Relate Post

Ford ពន្យល់ពីមូលហេតុដែលមិនឱ្យ Shelby GT500 បំលែងទៅជាបើកដំបូលបាន

  • News

រថយន្ត Mustang Shelby GT500 ដែលពេញនិយមខ្លាំងបំផុតនៅក្នុងស្រទាប់យុវវ័យ ដោយវាបានបង្ហាញរូបរាងដ៏ទាក់ទាញក្នុងទម្រង់ជារថយន្តប្រភេទ Coupe ។ ហើយជាមួយនឹងភាពពេញនិយមទាំងនេះអ្នកគាំទ្រតែងតែមានចំងល់ទៅក្រុមហ៊ុន Ford ថាហេតុបានជា Shelby GT500 របស់ពួកគេមិនអាចបើកដំបូលបាន?  ការបំបែកប្រវត្តិសាស្រ្តរបស់ Mustang នេះត្រូវបានចាក់ឫសនៅក្នុងមតិស្របច្បាប់មួយចំនួនដោយក្រុម Ford ដែលនាំឱ្យមានរថយន្ត Coupe តែមួយគត់សម្រាប់ S550 GT500 ។ សម្រាប់ការចាប់ផ្តើម ប្រអប់លេខដៃតាមបែបប្រពៃណីដែលមាននៅលើរថយន្ត Mustang GT500s តាំងពីដើមមក ឥឡូវនេះបានបាត់បង់ទៅហើយ។ ដោយជំនួសមកវិញនូវប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ Tremec dual-clutch automatic ដែលអាចផ្លាស់ប្តូរបានលឿនជាងអ្នកព្រិចភ្នែកទៅទៀត។ ដើម្បីធ្វើឱ្យប្រាកដថា S550 មិនមែនជាសេះតែមួយដែលអាចរត់បានលឿនក្នុងផ្លូវត្រង់នោះទេ ក្រុមហ៊ុន Ford បានផ្តល់អាទិភាពលើរឿងដូចជា តួររថយន្តដ៏រឹងមាំ និងហ្វ្រាំងដែលអាចគ្រប់គ្រងកម្លាំង ៧៦០ សេះរបស់ម៉ាស៊ីន Predator V8 ចំណុះ ៥.២ លីត្រ។ ជាអកុសល មិនដូចរថយន្តទំនើបអ៊ីតាលីភាគច្រើននោះទេ ក្រុមហ៊ុន Ford នឹងមិនបង្កើតកំណែប្រែនៃ GT500 ដែលអាចអោយអ្នកបើកដំបូលគយគន់ទេសភាពបាននោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយអាជ្ញាធរ Ford លោក Dave Pericack នាយកគ្រប់គ្រងបន្ទាត់ផលិតផលសហគ្រាសក្រុមហ៊ុន Ford Icons បានពន្យល់ថាជម្រើសក្នុងការរក្សារថយន្ត S550 GT500 coupe បានធ្លាក់ចុះមកត្រឹមភាពរឹងមាំរបស់រាងកាយប៉ុណ្ណោះ។ ដើម្បីបង្កើតការបំប្លែងដែលមានភាពរឹងរបស់រាងកាយគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការបើកបររបស់ GT500 ក្រុមហ៊ុន Ford នឹងត្រូវអនុវត្តវិស្វកម្មដ៏ធ្ងន់ធ្ងរ និងសម្ភារៈកម្រ ដើម្បីធ្វើឱ្យការរចនាមានសមត្ថភាព និងប្រើប្រាស់បានយូរ។ ខណៈដែររថយន្តជំនាន់ចុងក្រោយ S197 GT500 បានមកជាមួយប្រភេទ Convertible បើកដំបូលបាន តែវាបានធ្វើឱ្យមានការធ្លាក់ចុះនៃកម្លាំង ៧៦០ សេះមកត្រឹម ៦៦០ សេះ បើប្រៀបធៀបទៅនឹងរថយន្តជំនាន់ S550 ដោយវាបានបង្កើនកម្លាំងត្រឹមតែ ៦៦២ សេះប៉ុណ្ណោះ។ វាហាក់ដូចជាថាកម្លាំង ៧៦០ សេះរបស់ Predator V8 នៅក្នុង S550 គឺច្រើនពេកសម្រាប់ការបើកបរ៕ អត្ថបទដោយ៖ សាល សក្កណា

រថយន្ត BMW i3 ជាច្រើនគ្រឿងត្រូវបានប្រទះឃើញបោះបង់ចោលនៅកណ្តាលព្រៃនៃកោះជេជូ ប្រទេសកូរ៉េ

  • News

រថយន្តអគ្គិសនីម៉ូដែល BMW i3 ជាច្រើនគ្រឿងត្រូវគេបោះបង់ចោលនៅកណ្តាលព្រៃនៅជាប់ផ្លូវលើភ្នំ Goseong សង្កាត់ Awol នៃទីកោះ Jeju ប្រទេសកូរ៉េ។ បើតាមគេហទំព័ររបស់ Korea Times បានចុះផ្សាយថារថយន្តទាំងនោះត្រូវបានក្រុមហ៊ុនជួលរថយន្តទុកចោល បន្ទាប់ពីក្រុមហ៊ុនបានក្ស័យធន។ យោងតាមរបាយការណ៍ក្នុងស្រុកបន្ទាប់ពីក្រុមហ៊ុនបានក្ស័យធនរថយន្តទាំងអស់ មិនអាចដំណើរការបានទៀតទេ នឹងត្រូវបានទុកចោលជាបណ្ដោះអាសន្ន។ ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៧ ក្រុមហ៊ុនបានទិញរថយន្ដម៉ូដែល BMW  i3s ចំនួន ២០០ គ្រឿងតាមរយៈការបង់រំលស់ប្រចាំខែ ក៏ប៉ុន្តែអាជីវកម្មមួយនេះមិនដំណើរការល្អនោះទេ ហើយក្រុមហ៊ុនក៏បានក្ស័យធន ដោយមិនអាចសងប្រាក់កម្ចីនិងពន្ធដែលនៅសេសសល់រថយន្តទាំងអស់ក៏ត្រូវបានរឹបអូស។ ចំណែកឯសារព័ត៌មានក៏បានអោយដឹងថាក្រុមហ៊ុន BMW នៅប្រទេសកូរ៉េបានទទួលយល់ព្រមពីតុលាការកាលពីថ្ងៃទី ១៧ ខែឧសភា ដើម្បីទទួលបានរថយន្តដែលបោះបង់ចោលតាមរយៈការដេញថ្លៃមួយ។ ហើយនេះក៏មិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនជួលរថយន្តនៅលើកោះមួយនេះបានធ្វើរឿងបែបនេះ ក្រុមហ៊ុនមួយចំនួនជ្រើសរើសការបោះបង់ចោលរថយន្ត ព្រោះតែត្រូវចំណាយពេលយូរក្នុងការជួសជុលរថយន្តអគ្គិសនីជាងរថយន្តប្រើសាំងធម្មតា។ បើតាមសំដីអ្នកធ្វើការនៅក្រុមហ៊ុនមួយដែលកាន់កាប់រថយន្ដម៉ូដែល BMW i3 ១០គ្រឿង បាននិយាយថាវាមានហិរញ្ញវត្ថុច្រើនលើសលប់ក្នុងការគ្រប់គ្រងរថយន្តជួលប្រភេទអគ្គិសនីបើប្រៀបធៀបទៅនឹងរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង។ រដ្ឋាភិបាលគ្រប់គ្រងកោះ Jeju បានហាមឃាត់ក្រុមហ៊ុនជួលមិនឱ្យលក់ ឬបោះចោលរថយន្តអគ្គីសនីរបស់ពួកគេដែលបានទិញដោយមានជំនួយឥតសំណងរបស់រដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំដំបូង ដោយសារតែប្រាក់ជំនួយឥតសំណងរបស់រដ្ឋាភិបាលមានចំនួនច្រើន។ សម្រាប់ម៉ូដែល i3 ឆ្នាំ ២០១៨ ដែលលក់ក្នុងតម្លៃ ៦០ លានវ៉ុន (៤៩,៤០១ ដុល្លារ) រដ្ឋាភិបាលបានចំណាយប្រាក់ឧបត្ថម្ភជិត ១៧ លានវ៉ុន(១៣,៩៩៧ ដុល្លារ) ប៉ុន្តែមិនមានច្បាប់បច្ចុប្បន្នអនុញ្ញាតឱ្យរដ្ឋាភិបាលយកមកវិញនូវប្រាក់ឧបត្ថម្ភដែលក្រុមហ៊ុនជួលដើម្បីទិញរថយន្តសូម្បីតែក្រុមហ៊ុនទាំងនោះក្ស័យធន់។ ខាងសារព័ត៌មានបានរាយការណ៍ថា រហូតមកដល់ចុងឆ្នាំ ២០២០ រដ្ឋាភិបាល Jeju បានឃើញរថយន្តអគ្គីសនីជាង ៤,១០០ គ្រឿងត្រូវបានទិញនៅលើកោះនេះជាមួយនឹងការឧបត្ថម្ភរហូតដល់ ៥៨ ពាន់លានវ៉ុន(៤៧,៧៥៤,៨៩៧ ដុល្លារ)៕  

រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Honda ជាច្រើនគ្រឿងដែលត្រៀមនឹងបង្ហាញសម្រស់នៅលើទីផ្សារ

  • News

ក្រុមហ៊ុន Honda ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនដែលធ្លាប់តែផលិតរថយន្តដែលប្រើចំហេះខាងក្នុង ប៉ុន្តែបន្ទាប់ពីពិភពលោកមានការប្រែប្រួល ការជម្រុញអោយប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើង ក្រុមហ៊ុនក៏ចាប់ផ្តើមស្វែងរកដៃគូរសហការដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរមួយនេះ។ ហើយថ្មីៗនេះ ក្រុមហ៊ុនទើបតែបានប្រកាសពីការសហការរវាងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំ SONY ក្នុងកិច្ចសហការផលិតរថយន្តអគ្គិសនីថ្មីសម្រាប់ពិភពលោក។ ក្រុមហ៊ុន Honda ធ្លាប់បានបង្ហាញនូវម៉ូដែល Prologue ជាប្រភេទរថយន្តអគ្គិសនី SUV ដែលជាការសហការរវាងក្រុមហ៊ុនអាមេរិក General Motor នឹងបាននែនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនសន្យាថានឹងចេញលក់នៅឆ្នាំ ២០២៤ ខាងមុខ។ Honda ក៏បានចែករំលែកនូវសមត្ថភាពរបស់ Prologue ដែលវាបានភ្ជាប់មកជាមួយនឹងកញ្ចប់ថ្ម Ultium ដូចគ្នាទៅនឹងរថយន្តរបស់ក្រុមហ៊ុន GM មាន Cadillac Lyriq និង GMC Hummer EV ផងដែរ។ ប្រសិនបើ Prologue បញ្ចូលថ្ម ១០០ គីឡូវ៉ាត់ម៉ោង ដូចគ្នាទៅនឹង Lyriq នោះគេរំពឹងថាវានឹងអាចបើកបរបានចម្ងាយប្រហែល ៤៨៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។  ចំពោះការសហការជាមួយនឹងក្រុមហ៊ុន SONY, Honda ក៏បានបង្ហាញនូវម៉ូដែលអគ្គិសនីដែលមានឈ្មោះប្លែកៗ ផ្តើមដោយអក្សរ “e” នៅក្នុងឈ្មោះនីមួយៗដោយវាបញ្ជាក់ពីប្រភេទរថយន្ដអគ្គិសនី eTechnology របស់ Honda មានដូចជា e: Ny2 រហូតដល់ e:Ny9 ។ តម្រង់នៃរថយន្តអគ្គិសនីទាំងនោះ Honda និងប្រើប្រាស់ Platform ចំនួន ៣ មានទាំងប្រព័ន្ធដែលដំណើរដោយកង់ខាងមុខ ដំណើរការដោយកង់ខាងក្រោយ និងចុងក្រោយប្រព័ន្ធដំណើរការដោយកង់ទាំង ៤។ ជាមួយនឹងប្រភេទម៉ូដែលនីមួយៗ ទាំងអស់នេះអាចនឹងមានទំហំខុសៗគ្នា ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបង្ហាញព័ត៌មានអ្វីច្រើនទេអំពីរថយន្ត EV ជំនាន់ក្រោយរបស់ខ្លួន តែក្រុមហ៊ុនបានបញ្ជាក់ថារថយន្តទីមួយគ្រោងនឹងមកដល់នៅឆ្នាំ ២០២៥។ ដោយពិចារណាពីឈ្មោះ EV ចំនួនប្រាំបីជាសញ្ញាសំគាល់មើលទៅដូចជា Honda កំពុងរៀបចំផែនការគ្រប់យ៉ាងរហូតដល់រថយន្ត SUV ដ៏ប្រណិត។ ការមកដល់នៃរថយន្តអគ្គិសនីថ្មីៗអាចនឹងបង្កើតជម្រើសអគ្គិសនីដែលមានលក្ខណៈប្រកួតប្រជែងសម្រាប់ម៉ូដែលពេញនិយមដូចជាម៉ូដែល Civic, Accord និង CR-V ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ប្រសិនបើត្រកូល "e:Ny" មានការគាំទ្រខ្លាំង៕ អត្ថបទដោយ៖ សូនីតា

រថយន្តអគ្គិសនី Mini របស់ក្រុមហ៊ុន Liuzhou Wuling លេងតែមបែបនេះកាន់តែទាន់សម័យ

  • News

Wuling Hongguang គឺជារថយន្តអគ្គិសនីខ្នាតតូចរបស់ប្រទេសចិនដែលកំពុងតែពេញនិយមខ្លាំងនៅក្នុងទីផ្សារបច្ចុប្បន្ននេះ។ ជាមួយនឹងតម្លៃតម្លៃសមរម្យ បានធ្វើរថយន្តកាន់តែទាក់ទាញចិត្តអតិថិជនគ្រប់វណ្ណៈសូម្បីតែយុវវ័យមួយចំនួនក៏ងាកមកចាប់អារម្មណ៍រថយន្តខ្នាតតូចទាំងនេះ។ ក្រឡេកមកមើលថ្មីក្រុមហ៊ុន Wuling Motor ទើបតែបានបង្ហាញនូវម៉ូដែល Hongguang ប៉ុន្មានគ្រឿងដែលមានការរចនាបែប GameBoy Edition ដែលមើលទៅវាកាន់តែរំលេចភាពទាន់សម័យមករកយុវវ័យកាន់តែខ្លាំង។ សម្រាប់រថយន្តនេះផងដែរវាត្រូវបាននែនាំនិងដាក់លក់ជាបួន Concept ផ្សេងៗគ្នា រួមមានម៉ូដែលទី១ ត្រូវបានគេឱ្យឈ្មោះថា Hurricane Phantom ដែលរួមបញ្ចូលគ្នានូវថ្នាំលាបពណ៌ខ្មៅជាមួយនឹងការលាយបញ្ចូលគ្នានៃពណ៌ក្រហមភ្លឺ។ ទី២  Jungle Crossing ត្រូវបានបញ្ចប់ជាមួយនឹងពណ៌បៃតង Camo និងត្រូវបានបំផុសគំនិតដោយហ្គេមប្រយុទ្ធយោធា។ រីឯពណ៌ត្នោតត្រូវបានដាក់ឈ្មោះថា 'Party Sweetheart' និង 'Interstellar Roaming' បានបញ្ចប់ជាមួយនឹងពណ៌ស។ ខណៈពេលដែលការបញ្ចប់ផ្នែកខាងក្រៅដ៏ពិសេសទាំងនេះធ្វើឱ្យ GameBoy Edition លេចធ្លោចេញពីម៉ូដែលធម្មតា ការផ្លាស់ប្តូរដ៏ទូលំទូលាយក៏ត្រូវបានធ្វើឡើងចំពោះ EV ដែលមានទំហំតូចផងដែរ។ ជាឧទាហរណ៍ ចង្កៀងមុខដែលបានកែប្រែជាមួយនៅអំពូល LED និងអំពូល Daytime running light  រាងជាក្រឡាភ្លើង ព្រមទាំងបានកែប្រែនូវកាងខាងមុខ និងខាងក្រោយថ្មីផងដែរ។ ការផ្លាស់ប្តូរសំខាន់ៗមួយចំនួនក៏ត្រូវបានធ្វើឡើងចំពោះ powertrain នៃ MINI EV GameBoy Edition ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ ឥឡូវនេះវាបំពាក់នូវកញ្ចប់ថ្ម lithium-iron-phosphate ដែលមានថាមពល ២៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជំរុញម៉ូទ័រអេឡិចត្រិចមានកម្លាំង ៤១ សេះ វាត្រូវបានត្រូវបានគេដឹងថាកញ្ចប់ថ្មដែលពង្រីកនឹងជំរុញសម្រាប់កម្រិតរបស់រថយន្តអាចធ្វើដំណើរបានប្រហែល ៣០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ ក្រុមហ៊ុនមិនទាន់បានបញ្ចេញតម្លៃសម្រាប់ Concept ពិសេសទាំងនេះនោះទេ ប៉ុន្តែដូចដែលយើងធ្លាប់បានដឹងថារថយន្តទាំងនេះវាមានតម្លៃចន្លោះពី ៤០០០ ទៅ ៦០០០ ដុល្លារអាមេរិក៕   

BYD Seal របស់ចិនរំពឹងថានឹងប្រជែងជាមួយ Tesla Model 3 នៅខែមេសាខាងមុខនេះ

  • News, New Car

ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនដែលមានទីស្នាក់ការនៅទីក្រុង Shenzhen ខេត្ត Guangdong ដែលបង្កើតឡើងដោយលោក Wang Chuanfu តាំងពីឆ្នាំ ១៩៩៥ មកម្លេះ។ បច្ចុប្បន្ននេះក្រុមហ៊ុន BYD កំពុងតែត្រៀមក្នុងការបង្ហាញនូវគំរូរថយន្តអគ្គិសនីថ្មីមួយប្រភេទដែលហៅថា Seal ដោយនិងបង្ហាញខ្លួននៅខែមេសាខាងមុខនេះ។ ដែលក្រុមហ៊ុន BYD រំពឹងថារថយន្តមួយនេះនឹងអាចក្លាយជាគូប្រជែងដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន ជាមួយ Tesla Model 3 ។ ស្របជាមួយគ្នានេះដែរលោក Greg Kable ដែលជាអ្នកសារព័ត៌មានជនជាតិអាឡឺម៉ង់មួយរូបដែលបានបង្ហាញក្រៅផ្លូវការថារថយន្ត  BYD Seal នឹងអាចប្រឈមមុខជាមួយក្រុមហ៊ុនដ៏ធំរបស់អាមេរិកនោះគឺក្រុមហ៊ុន Tesla ។ បើតាមគេហទំព័រ CnEVPost របស់ចិនបានបង្ហាញនូវរូបភាពនៃគំរូរថយន្ត BYD Seal តាំងពីខែមករាមកម្លេះ ដោយពួកគេបាននិយាយថារថយន្តនេះបានរចនាមកជាមួយនឹងកញ្ជក់ទ្វារដែលគ្មានស៊ុមជំវិញ  និងដំបូលកញ្ចក់ដ៏ប្រណិត។ ហើយគេបានកត់សម្គាល់ទៀតថា BYD Seal នឹងអាចភ្ជាប់មកជាមួយ E-platform ៣.០ ដោយប្រព័ន្ឋនេះបានបំពាក់លើម៉ូដែល Dolphin ដែលបានដាក់លក់លើទីផ្សារនៅចុងឆ្នាំ ២០២១ កន្លងទៅ ហើយមានតម្លៃចាប់ ពី ១៤៨២៣ ដុល្លារ ដល់ ១៩២៤៨ ដុល្លារ។ បន្តែមពីនេះទៅទៀត BYD Seal នឹងត្រូវបានបំពាក់ដោយ BYD Blade Battery ដែលមានផ្ទុកថាមពលថ្ម រហូតទៅដល់ ៨០០ វ៉ុល ហើយការសាកថ្មរបំពេញអាចរត់បានចម្ងាយរហូតដល់ ៧០០ គីឡូម៉ែត្រ។ BYD Seal ដោយវាត្រូវបានគេរំពឹងថាវានឹងអាចមានតម្លៃចន្លោះពី ៣៤,៧៦៨  ដុល្លាររហូតដល់ ៤៤,២៥១ ដុល្លារ។ ខណៈក្រុមហ៊ុន BYD កំពុងតែស្វែងរកផ្លូវទៅកាន់អឺរ៉ុប ដែលបច្ចុប្បន្ននេះ BYD Tang EV កំពុងតែឈានជើងចូលទៅក្នុងទីផ្សារប្រទេសន័រវេសផងដែរ  ដោយមានតម្លៃ ៤៣,៨៨០ ដុល្លារ ។ អត្ថបទដោយ៖ សាល សក្កណា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ