Lexus ROV Concept Side-By-Side ទំនើបដែលដើរដោយថាមពលអ៊ីដ្រូសែន

មើល: 6037

ក្រៅពី Model LX ក្រុមហ៊ុន Lexus មិនមានភាពល្បីល្បាញសម្រាប់រថយន្តប្រភេទ Off-Road នោះទេ ប៉ុន្តែម៉ាកយីហោដ៏ប្រណីតរបស់ជប៉ុននេះ បានណែនាំគំនិតថ្មីសម្រាប់យានជំនិះដែលប្រើប្រាស់ដោយថាមពលអ៊ីដ្រូសែន និងរួមបញ្ចូលគ្នាជាមួយនឹងសមត្ថភាព Off-road ហើយម៉ាស៊ីននោះគេហៅថា “Recreational Off-Highway Vehicle” ។

ROV ប្រើម៉ាស៊ីនចំហេះ 1.0 លីត្រ ដើរដោយថាមពលអ៊ីដ្រូសែនជំនួសឱ្យម៉ាស៊ីនសាំង។ Lexus អះអាងថាវាជាការបំភាយឧស្ម័នតិចតែមួយគត់ដែលត្រូវបានផលិត គឺដោយសារតែវាប្រើបរិមាណប្រេងតិចតួចពេលដែលកំពុងបើកបរ ប៉ុន្តែ Lexus មិនបានបញ្ជាក់ច្បាស់ថាម៉ាស៊ីននេះផលិតថាមពលបានប៉ុន្មានទេ ។

សម្រាប់រថយន្ត Lexus ROV Concept  ក្រុមអ្នកឌីហ្សាញបានបង្កើតយានយន្តដែលល្អសម្រាប់ការប្រើប្រាស់នៅក្នុងបរិស្ថាន។ រថយន្តនេះមានលក្ខណៈពិសេសទាំងអស់នៃរថយន្តប្រភេទ Off-road ជាមួយនឹងទ្រុងការពារ និងយ៉ាន់កង់ដ៏ធំសម្រាប់ការបើកបរនៅតាមផ្លូវភក់។ ហើយវាមានប្រវែង 3,120mm,​ ទទឹង 1,725mm, និងកម្ពស់ 1,800mm (123 x 68 x 71 inches) ដែលធ្វើវាធំជាង Polaris RZR បន្តិច។

ផ្នែកខាងក្នុងនៃ ROV ត្រូវបានរចនាឡើងតាម Concept Lexus Tazuna ។  ដែល Model ថ្មីនេះបានបង្ហាញពីគុណភាពដ៏អស្ចារ្យជាមួយនឹងសិល្បៈក្នុងការច្នៃប្រឌិតទាំងផ្នែកខាងក្នុង និងខាងក្រៅដែលមិនធ្លាប់មានពីមុនមកនៅក្នុងរថយន្តប្រភេទ Side by side នេះ។

ផ្នែកខាងក្នុងរួមមាន ដៃចង្កូតធ្វើពីស្បែក ប៊ូតុងផ្លាស់ប្តូរ និងកន្លែងអង្គុយដែលមានលក្ខណៈពិសេស។ កៅអីត្រូវបានគ្របដណ្តប់ដោយ Synthetic leather និងមានកុងទ័រឌីជីថល។ ដៃចង្កូតបែបស្ព័រស្រោបដោយស្បែកសំយោគ ហើយមានកុងតាក់សម្រាប់របារភ្លើង និងចង្កៀងខាងក្នុង ។

ចំណែកឯផ្នែកខាងក្រៅវិញ Model ROV នេះត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីរចនាបទរថយន្ត Lexus ដែលមានបន្ទះរាងពងក្រពើ និងថ្នាំលាបពីពណ៌ Dark bronze ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គម្រោង Spindle grill ។ មានរបារទន់ អំពូល LED ភ្ជាប់ទៅនឹងច្រកចូលនៃដំបូល វាក៏រួមបញ្ចូលផងដែរនូវគម្របប៉ុងដែលភ្ជាប់ទៅនឹងធុងអ៊ីដ្រូសែនសម្ពាធខ្ពស់ខាងក្រោយដើម្បីការពារផ្នែកមុខងាររបស់ ROV ។

លោក Spiros Fortinos ប្រធានក្រុមហ៊ុន Lexus Europe បាននិយាយថា "គំនិត Lexus ROV គឺជាការឆ្លើយតបចំពោះការកើនឡើងនៃចំណង់ចំណូលចិត្តសម្រាប់ផ្នែកខាងក្រៅ និងអ្នកចូលចិត្តផ្សងព្រេង វាជាគំនិតមួយដែលរួមបញ្ចូលគ្នានូវបំណងប្រាថ្នារបស់យើងក្នុងការអភិវឌ្ឍន៍ផលិតផល និងបច្ចេកវិទ្យាថ្មីៗ” ៕

ចែករំលែក:
ស្លាក:

Relate Post

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Lexus គ្រោងនឹងផ្តល់កៅអី ៣ ជួរនៅក្នុងរថយន្តខ្នាតកណ្តាលប្រភេទ Crossover

  • News

ប្រហែលជាក្រុមហ៊ុន Lexus ផ្តល់អោយរថយន្ត LX ជារថយន្ត SUV ដែលទំហំធំទូលាយតែយ៉ាងនេះក៏វានៅតែអាចដាក់កៅអីបានតែ ២ ជួរ។ Lexus មិនធ្លាប់មានបទពិសោធន៍ផ្តល់អោយអ្នកបើកបរនូវរថយន្តដែលផ្ទុកអ្នកបានច្រើនរហូតដល់ទៅ ៧ ឬ ៨ នាក់នោះទេ។ ប៉ុន្តែសម្រាប់យុគសម័យថ្មី Lexus ក៏មិនអាចបោះចោលទីផ្សាររថយន្តបីជួរទៀតទេ ហើយ TX នឹងមកដល់ជាប្រភេទ Crossover ខ្នាតកណ្តាលតែមួយគត់ដែកផ្តល់អោយអ្នកបើកបរនូវកៅអី ៣ជួរ។ សម្រាប់ត្រកូលរបស់ Lexus យើងសង្កេតឃើញថា GX និង LX ពិតជាមានទំហំធំជាងម៉ូដែល RX និង RX L ប៉ុន្តែវាសមនឹងទម្រង់នៃរថយន្ត SUV បីជួរសម្រាប់គ្រួសារដ៏ធំនោះទេ។  ដូច្នេះអ្វីដែល Lexus ត្រូវកាធ្វើគឺមានទំហំធំដូច GX និង LX ប៉ុន្តែផ្អែកលើរថយន្តជាមួយនឹងការវេចខ្ចប់ខាងក្នុងដ៏មានប្រសិទ្ធភាព និងកន្លែងទំនេរច្រើននៅក្នុងកៅអីជួរទីពីរ និងទីបី ក៏ដូចជាឃ្លុបខាងក្រោយកៅអីទាំងនោះ។ វាក៏ត្រូវការទំងន់ស្រាលជាងមុនដែរ ឬយ៉ាងហោចណាស់មិនត្រូវបានបំពាក់ដោយម៉ាស៊ីន V-8 ឬ Twin-turbo V-6 ធំដូច LX ទេ ជាពិសេសចំពោះបញ្ហាតម្លៃប្រឹងសាំងពេលបច្ចុប្បន្ននេះ ហើយកំពុងបញ្ចូល Lexus TX ដែលអ្នកបើកបរកំពុងទាមទារ។  ជាក់ស្តែង TX នេះនឹងផ្អែកលើ Toyota Grand Highlander ដែលនឹងមកដល់នាពេលខាងមុខ ដែលជាកំណែធំជាងនៃរថយន្ត Highlander បីជួរដែលមានទំហំមធ្យមនាពេលបច្ចុប្បន្ននេះ ដែលគ្រោងនឹងចាប់ផ្តើមផលិតនៅរដ្ឋ Indiana ក្នុងឆ្នាំ 2023។ TX នឹងផ្តល់កន្លែងអង្គុយសម្រាប់អ្នកដំណើររហូតដល់ 8 នាក់ និង ទំនងជាកញ្ចប់ Powertrain Hybrid។ ជាការសំខាន់ TX (និង Grand Highlander) នឹងមានទំហំធំជាង RX L ដែលពិតជាគ្រាន់តែជា RX ដែលមានមូលដ្ឋានកង់ដែលលាតសន្ធឹងបន្តិច និង vestigial ជួរទីបីដែលសមរម្យសម្រាប់តែកុមារប៉ុណ្ណោះ៕  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ