ក្រសួងសាធារណការជូនដំណឹង យានយន្តចង្កូតស្ដាំដែលមានពន្ធចង់ធ្វើការកែចង្កូត សូមទៅយានដ្ឋានណាដែរមានលិខិតអនុញ្ញាតនិងទទួលស្គាល់ពីក្រសួង

មើល: 1045

ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ក្រសួងសាធារណការ និង ដឹកជញ្ជូនបានចេញសេចក្ដីជូនដំណឹងទៅបងប្អូនប្រជាពលរដ្ធអោយបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះមានយានដ្ឋានមួយចំនួនពុំមានច្បាប់អនុញ្ញាតអោយបើកអាជីវកម្មកែចង្កូតដែរមិនត្រឹមត្រូវ ដែលជាសកម្មភាពផ្ទុយនឹងអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី ០៣ វិច្ឆិការ ឆ្នាំ២០០៨ ស្ដីពីការគ្រប់គ្រងយានដ្ឋានជួសជុលកែច្នៃនឹងដំឡើងយានយន្ត និង ប្រកាសលេខ ០៦៨ ប្រក.សក ចុះថ្ងៃទី ០៦ កុម្ភះ ឆ្នាំ ២០០៩ ស្ដីពីសំណុំបែបបទដាក់ពាក្យសុំធ្វើអាជីវកម្មទាក់ទងនិងយានដ្ឋានជួសជុលកែច្នៃនឹងដំឡើងយានយន្ត។

ការកែរច្នៃដែរមិនត្រឹមត្រូវជាហេតុបណ្ដាលអោយរថយន្តពុំមានសុវត្ថិភាព ឬ បង្កអោយមានគ្រោះថា្នក់នៅពេលកំពុងចរាចរណ៍តាមដងផ្លូវ។ គួរបញ្ជាក់ផងដែរថាចំពោះម្ចាស់យានយន្តចង្កូតស្ដាំដែរមានពន្ធហើយចុះបញ្ជីនឹងមានស្លាកលេខរួច គឺពុំអនុញ្ញាតអោយប្តូរចង្កូតបានទេ ប៉ុន្តែក្នុងករណីយានយន្តរបស់បងប្អូនមានពន្ធហើយតែរមិនទាន់បានចុះបញ្ជីនឹងមិនទាន់មានស្លាកលេខពីក្រសួងសាធារណការ នឹង ដឹកជញ្ជួន ហើយចង់កែចង្កូតពីស្ដាំទៅឆ្វេង បងប្អូនអាចយករថយន្តរបស់បងប្អូនទៅកែចង្កូតបាននៅយានដ្ឋានដែរមានលិខិតអនុញ្ញាតនិងទទួលស្គាល់ពីក្រសួងសាធារណការនឹងដឹកជញ្ជូន ទាំង ៨ រួមមាន ៖  

១.  ក្រុមហ៊ុន Fuji Form Co., Ltd

២.  ក្រុមហ៊ុន Lien Thong Investment Group Co.Ltd

៣.  ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd ផ្ទះលេខ ១៦៨ ផ្លូវព្រះនរោត្តម សង្កាត ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ លេខទូរស័ព្ទ ០៩២ ៣៦៣១ ៦៨

៤.  ក្រុមហ៊ុន Seconimex Co., Ltd

៥.  ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd) ផ្ទះលេខ ២៧១ ផ្លូវទេពផន ភូមិ ៨ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ លេខទូរស័ព្ទ ០៧៧ ៨២ ៨២ ៩៤

៦.  ប៉ាស្ទ័រមានជ័យ ផ្លូវលេខ ៩៧១ ផ្លូវ មុនីរ៉េត ភូមិដំណាក់ធំ៤ សង្គាត់ ស្ទឹងមានជ័យ រាជធានី ភ្នំពេញ លេខទូរស័ព្ទ ០៨៨ ៨២០ ៨៨៨៨

៧.  ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក ភូមិ សែសិន សង្កាត់ អំបិល ស្រុកសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ លេខទូរស័ព្ទ ០១២ ៣៣៣ ៨៥៥

៨.  ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង ឃុំត្រពាំងឫស្សី ស្រុកកំពងស្វាយ ខេត្តកំពងធំ ០៩៧ ៤១៤ ១២៥១

ចែករំលែក:

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ