Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
Toyota គឺជាក្រុមហ៊ុនផលិតរថយន្តដែលកំពុងតែប្រគួតប្រជែងក្នុងទីផ្សារ។ ក្នុងឆ្នាំ ២០២២ នេះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota ក៏មានអាវុធថ្មីសម្រាប់វាយលុកចូលក្នុងទីផ្សារដែរ ក្នុងការតាំងពិព័រណ៍រថយន្តនៅទីក្រុង Tokyo ។
Toyota bZ4X GR ស៊េរីឆ្នាំ ២០២៣ ដែលវាជារថយន្តអគ្គិសនីប្រភេទ Crossover បែបស្ព័រដោយភ្ជាប់មកជាមួយកង់យ៉ាន់ស្ព័រធំជាងមុននិងសំបកកង់ធំជាងមុន សម្រាប់ការបន្ថែមរួមមានបន្ទះផ្នែកខាងក្រៅពណ៌ខ្មៅដែលមានលក្ខណៈប្លែកពីគេ និងបានបំពាក់ទៅដោយដៃចង្កូតបែបស្ព័រ និងមានកៅអីពីរជួរដែលអាចជិះបាន ៥ នាក់។
ម៉ូដែលនេះ bZ4X GR បានបំពាក់កញ្ចប់ថាមពលថ្ម ៧១.៤ គីឡូវ៉ាតក្នុងមួយម៉ោង និងប្រព័ន្ធដ្រាយកង់ទាំងបួន ដោយមានម៉ូទ័រពីរ ដែលបន្ថែមម៉ូទ័រនៅខាងក្រោយ ដើម្បីបង្កើនកម្លាំង EV ដល់ ២១៨ សេះ និងធ្វើអោយមានកម្លាំងបង្វិល ៣៣៦ ញូតុនម៉ែត្រ ដែលមានល្បឿនសន្ទុះ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ៧.៧ វិនាទី ប៉ុណ្ណោះ ទាំងល្បឿនកំពូលរបស់វាគឺ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ក្រុមហ៊ុន Toyota មិនទាន់បានផ្តល់ព័ត៌មានពីតម្លៃណាមួយនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវាមកដល់យើងរំពឹងថាវានឹងកាន់កាប់តំណែងកំពូលនៅក្នុងជួររថយន្ត SUV ដែលជំរុញឱ្យតម្លៃរបស់ EV កាន់តែខិតទៅជិតតម្លៃ ៦៨០០០ ដុល្លារ នៅពេលដែលបំពាក់ដោយម៉ាស៊ីនពីររបស់ Toyota ។ bZ4X GR វាត្រូវបានគេរំពឹងថា គេនាំវាទៅកាន់ឆ្នេរសមុទ្រអូស្ត្រាលីនៅចុងឆ្នាំ ២០២២ និង សហរដ្ឋអាមេរិកនៅពាក់កណ្តាលឆ្នាំ ២០២២ នេះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ