ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្ដម៉ូដែល Toyota Supra ស៊េរីឆ្នាំ ២០២៣ នៅលើទីផ្សារចុងឆ្នាំនេះ
ក្រុមហ៊ុន Toyota បានបង្ហាញនៅម៉ូដែលថ្មីជារថយន្ដបែបស្ព័រដែលគេបានស្គាល់ថាវាគឺម៉ូដែល Toyota Supra A91-MT ស៊េរីឆ្នាំ ២០២៣ ។ ម៉ូដែលនេះត្រូវបានគេចាត់ទុកថាជាការអភិវឌ្ឍន៍ថ្មីមួយ ដែលវាប្រើប្រាស់ជាមួយចង្កឹះលេខដៃហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម៉ាស៊ីន ៣.០ លីត្រនឹងកម្លាំងបង្វិលរបស់ម៉ាស៊ីនត្រូវបានកំណែបន្ថែមអោយវាកាន់តែខ្លាំង។
ប្រអប់លេខដែលមានទម្ងន់ ២០០ ក្រាម និងចង្កឹះលេខដែលមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរប្រអប់លេខ។ ដោយវាមានប្រាំមួយស៊ីឡាំង 4-pot នឹងមានជម្រើស Option ពីរគឺ ៣.០ និង ៣.០ Premium trims កំណែថ្មីសម្រាប់ឆ្នាំ ២០២៣ នេះបានភ្ជាប់មកជាមួយអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែជាមួយនឹងស្រោមពូកស្បែក Cognac ពណ៌ត្នោត ដែលមិនមាននៅលើ Supra ផ្សេងទៀតទេ។
ហើយវាក៏មានភ្ជាប់មកជាមួយប៊ូតុងប្តូរ Alcantara, ប្រអប់ហ្វ្រាំងពណ៌ក្រហម, ផ្លាកសញ្ញាពណ៌ក្រហម និងប៊ូតុងប្តូរដែលរុំដោយ Alcantara ។ ម៉ូដែលពិសេសនេះត្រូវបានកំណត់ត្រឹម ៥០០ គ្រឿងតែប៉ុណ្ណោះដែលមានពណ៌ ប្រផេះផ្លេកៗ ឬ ពណ៌សកាមៃ៉។ រថយន្ដ A91-MT បានភ្ជាប់មកជាមួយប្រព័ន្ធសំឡេង JBL ថ្មីចំនួន ១២ គ្រាប់ដែលត្រូវបានផ្តល់ជូនជាស្តង់ដារនៅលើផ្នែក Premium ផងដែរ។
ការផ្លាស់ប្តូរនៃម៉ូដែលនេះច្រើនមានតែប្រើប្រាស់ដោយចង្កឹះលេខដៃ ដោយសារ Toyota បានកែប្រែបន្ថែមលើប្រព័ន្ធជើងក្រោម និងចង្កូត ព្រមទាំងមុខងារ Track mode សម្រាប់ការបើកបរកាន់តែងាយស្រួល។
គួរឱ្យចាប់អារម្មណ៍ណាស់ឥឡូវនេះវាក៏មានមុខងារ Hairpin+ drive ដើម្បីឱ្យមានភាពខុសប្លែកគ្នាកាន់តែខ្លាំង នឹងដើម្បីធ្វើឱ្យការបើកបរលើផ្លូវដែលកោងមានភាពងាយស្រួលជាងមុន និងម៉ូដែលនេះប្រើប្រាស់ជាយ៉ាន់កង់ទំហំ ១៩ អ៊ីញ។
ក្រុមហ៊ុន Toyota នឹងមានរថយន្ត Supra ស៊េរីឆ្នាំ ២០២៣ ចែកចាយនឹងដាក់លក់នៅសហរដ្ឋអាមេរិកចុងឆ្នាំនេះជាមួយនឹងព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវប្រកាសនៅពេលឆាប់ៗនេះ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ