មានលុយត្រឹម ៩ ពាន់ដុល្លារជាងក៏អាចទិញរថយន្ដដែលមានការសន្សំសំចៃសាំងបាន
មួយរយៈពេលចុងក្រោយមកនេះពិភពលោកបន្តជួបវិបត្តិឥតឈប់ឈរបង្កទំនិញឡើងថ្លៃ ហើយជាពិសេសគឺតម្លៃនៃប្រេងសាំង។ សម្រាប់អ្នកបើកបរមួយចំនួនចាប់ផ្តើមគិតបារម្ភអំពីតម្លៃសាំង និងរថយន្តគ្មានបច្ចេកវិទ្យាសន្សំសំចៃប្រេង ប្រសិនបើពួកចង់បានលុះត្រាតែចំណាយលុយច្រើនសម្រាប់ទិញរថយន្តទាំងនោះ។
ប៉ុន្តែវាមិនដូច្នោះទេ សម្រាប់អ្នកដែលថវិការមានកំណត់ក្នុងការទិញរថយន្តថ្ងៃនេះយើងសូមនែនាំរថយន្តមួយម៉ូដែល ដែលមានតម្លៃធូរថ្លៃបំផុតនឹងពេញនិយមបំផុតនៅក្នុងទីផ្សារបច្ចុប្បន្នហើយវាផ្តល់នូវការសន្សំសំចៃប្រេងផងដែរ ហើយរថយន្តនោះត្រូវបានគេស្គាល់ថាជា Toyota Prius ស៊េរីឆ្នាំ ២០០៤ និង ២០០៥។
ក្រុមហ៊ុន Toyota បានដាក់លក់រថយន្ត Prius ជារថយន្តប្រភេទ Hybrid ដែលផលិតនិងមានទីផ្សារជាលក្ខណៈពាណិជ្ជកម្មដំបូងគេក្នុងពិភពលោក។ វាត្រូវបានដាក់លក់នៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៧ និងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០០១ ។ ហើយបច្ចុប្បន្ននេះម៉ូដែលមួយនេះនៅតែមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង មិនថាទីផ្សារបរទេសនឹងនៅក្នុងទីផ្សារប្រទេសកម្ពុជា ។
ឥលូវនេះមកដឹងពីម៉ាស៊ីនរបស់ Toyota Prius ស៊េរីឆ្នាំ ២០០៤ និង ២០០៥ នេះដោយរថយន្តនេះផ្តល់នូវការសន្សំសំចៃប្រេងសាំងបានច្រើន ហើយវាប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុងដែលដំណើរការជាមួយប្រព័ន្ធ Hybrid ដែលប្រើបាននៅពេលបើកបរក្នុងល្បឿនទាប តែប្រសិនបើបើកបរជាមួយល្បឿនលឿនវានឹងកាត់ចូលម៉ាស៊ីនសាំងដោយស្វ័យប្រវត្ដិ។
ទាំង២ ស៊េរីនេះមានថាមពលខ្លាំងដែលវាមានម៉ាស៊ីនចំណុះ ១.៥ លីត្រ ៤ស៊ីឡាំង ជាមួយប្រអប់លេខស្វ័យប្រវត្ដិ ២ វគ្គប្រភេទ CVT មានកម្លាំង ១១០ សេះ នឹងកម្លាំងបង្វិលជុំ ៨២ ញូតុនម៉ែត្រ។
វាត្រូវបានដំណើរការដោយប្រព័ន្ធប៉ុងមួយខាងមុខហើយជាមួយបច្ចេកវិទ្យាប្រព័ន្ធហ្វាំង ABS ដោយវាអាចជាន់ស្ទុះពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើរយៈពេល ២ វិនាទី។ ម៉ាស៊ីនដែលបំពាក់នៅលើរថយន្ត និងជំនួយពីប្រព័ន្ធ Hybrid ការវាស់កំរិតស៊ីសាំងប្រមាណ ៤.៣ លីត្រក្នុង ១០០ គីឡូម៉ែត្រ។
សម្រាប់សមាមាត្រវិញ រថយន្ដមួយនេះមានកម្ពស់ ១៤៧.៥ សង់ទីម៉ែត្រ ដែលមានប្រវែងបណ្ដោយ ៤៤៤.៥ សង់ទីម៉ែត្រ ទទឹង ១៧២.៥ សង់ទីម៉ែត្រ និងកម្ពស់ពីដីប្រវែង ១២.៤៤ សង់ទីម៉ែត្រ។
ប្រសិនអ្នកកំពុងស្វែងរករថយន្តដែលមានតម្លៃសមរម្យ ទំហំសមល្មមសម្រាប់គ្រួសារ ម៉ូដែលមួយនេះជាជម្រើសល្អបំផុត ជាពិសេសសម្រាប់អ្នកកំពុងតែស្វែងរករថយន្ដដែលមានការសន្សំសំចៃសាំងខ្ពស់ និងគ្រឿងបន្លាស់ក៏មានតម្លៃសមរម្យ ឯការបើកបរមានផាសុកភាពនិងជារថយន្តដែលពេញនិយមនាពេលបច្ចុប្បន្ន។
ហើយសម្រាប់តម្លៃហាងឆេងនៅស្រុកបច្ចុប្បន្នម៉ូដែល Prius ស៊េរីឆ្នាំ ២០០៤ រឺ ២០០៥ សំរាប់រថយន្ដស្លាកលេខមានតម្លៃចន្លោះពី ៨,៥០០ ដល់ ៩,៨០០ ដុល្លារ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ