Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

មើល: 1730

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។

ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។ 

ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។

មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។ 

សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖

  • តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ
  • តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង
  • តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ
  • តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ
  • តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit
  • តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក 
  • តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់

អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។ 

គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។ 

ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

ចែករំលែក:
ស្លាក:

Relate Post

ក្រុមហ៊ុនផលិតរថយន្តចំណូលថ្មី NAMX បានបញ្ចេញគំរូរថយន្ត SUV ដំបូងគេដែលប្រើថាមពលអ៊ីដ្រូសែន

  • News

ក្រុមហ៊ុនផលិតរថយន្ត Startup NAMX មួយទើបតែបានបង្ហាញគំរូរថយន្ត SUV ដំបូងបង្អស់ដែលដើរដោយថាមពលអ៊ីដ្រូសែន បន្ទាប់ពីក្រុមហ៊ុន Toyota ដែលបានចាប់ផ្តើមបច្ចេកវិទ្យានេះនឹងបានបំពាក់នៅលើរថយន្តប្រភេទ Hatchback Mirai ។ រថយន្តដែល SUV ថាមពលអ៊ីដ្រូសែនថ្មី កំពុងបង្ហាញលក្ខណៈពិសេសដែលនឹងស្មានមិនដល់ព្រោះវាអាចដកធុងថាមពលចេញមកខាងក្រៅ ហើយវាក៏បានពណ៌នាពី HUV បច្ចេកវិទ្យាថ្មីដែលបែងចែកជាពីរ Version នឹងទទួលបានការរចនារូបរាងពីក្រុមហ៊ុន Pininfarina។  សម្រាប់់ម៉ូដែលដំបូង entry-level របស់ក្រុមហ៊ុន NAMX បានបញ្ជាក់ថាវានឹងមកជាមួយនឹងប្រព័ន្ធបើកបរដោយកង់ខាងក្រោយ (RWD) ហើយអាចបង្កើតកម្លាំងបាន ២៩៦ សេះ ឬ ២២៤ kW ។ រថយន្តនេះគួរតែអាចឈានទៅដល់ល្បឿន ១០០ km/h ប្រើពេល ៦.៥ វិនាទី នឹងបន្តទៅដល់ល្បឿនកំពូលរបស់វាគឺ ២០០ km/h ។  ទន្ទឹមនឹងនេះ GTH version នឹងទទួលបានការបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយកង់ទាំងបួន (4WD) ដែលមានកម្លាំង ៥៤២ សេះ ឬ ៤១០ kW ។ ចំណែកឯល្បឿនកំពូលរបស់វាគឺ ២៥០ km/h ជាមួយគ្នានេះល្បឿនសន្ទុះពី ០​ ទៅ ១០០ km/h វាចាយពេលតិចជាង ៤.៥ វិនាទី។ តម្លៃសម្រាប់ម៉ូដែលទាំងពីរនេះក្រុមហ៊ុនក៏បានបង្ហាញជាផ្លូវការផងដែរ ដោយតម្លៃរបស់វាចន្លោះពី ៦៥,៤១០ ដុល្លារ ទៅ ៩៩,៩៨៤ ដុល្លារ។ ប៉ុន្តែនៅក្នុងនោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា រថយន្តនេះនឹងបង្ហាញខ្លួននៅលើទីផ្សារត្រឹមឆ្នាំ ២០២៥ ដូច្នេះយើងនឹងរងចាំមើលថាតើនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ឧស្សាហកម្មរថយន្តនឹងមានភាពរីកចម្រើនអ្វីខ្លះជាពិសេសសម្រាប់រថយន្តដែលប្រើថាមពលអ៊ីដ្រូសែនទាំងនេះ៕ 

Land Rover ធ្វើកំណែទម្រង់ថ្មីលើម៉ូដែល Defender ចំនួន ៥០០​ គ្រឿងបន្ថែមទៀតសម្រាប់ការគម្រប់ខួបទី ៣០ នៃការចេញលក់លើទីផ្សារជាលើកដំបូង

  • News

ក្រុមហ៊ុន Land Rover កំពុងប្រារព្ធខួបលើកទី ៣០ នៃការណែនាំនៅម៉ូដែល Defender ម៉ូដែលនេះត្រូវបានគេដាក់ឈ្មោះថា Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ។ រថយន្ដម៉ូដែលមួយនេះបានណែនាំក្នុងឆ្នាំ ១៩៩២ ដែលត្រូវបានគេស្គាល់ថាជា Defender 110 គឺជារថយន្តដំបូងគេដែលបានលក់នៅអាមេរិកខាងជើង។ ដោយវាបានផលិតដោយដៃនៅរោងចក្រ Solihull ជាប្រវត្តិសាស្ត្ររបស់ Land Rover ក្នុងចក្រភពអង់គ្លេសហើយវាមានការគាំទ្រខ្លាំងពីអតិថិជន។ ម៉ូដែល Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ត្រូវបានកំណត់ចេញលក់ត្រឹមតែ ៥០០ គ្រឿងតែប៉ុណ្ណោះដោយផ្អែកលើ Defender 110 ម៉ូដែល P300 S។ ផ្នែកខាងក្រៅនៃរថយន្ដវាបានបំពាក់ចង្កៀងប្រភេទ LED ដោយបានបន្ថែមជាមួយកាងសំរាប់ដាក់អ៊ីវ៉ាននៅខាងលើដំបូលដែលវាមានជណ្ដើរនៅជំហៀងរថយន្ដធ្វើអោយកាន់តែងាយស្រួលក្នុងការឡើងចុះ នឹងវាប្រើប្រាស់ជាមួយយ៉ានកង់ទំហំ ១៨ អ៊ីង នៅខាងក្រោយក៏បានបំពាក់ផ្លាកសញ្ញា Defender 30 years ផងដែល។ Defender នឹងទទួលបានម៉ាស៊ីន V8 ចំណុះ ៥.០ លីត្រដែលផលិតកម្លាំងបាន ៥១៨ សេះ និងកម្លាំងបង្វិល៨៤៦ ញូតុនម៉ែត្រ។ រថយន្តមួយនេះត្រូវបានបំពាក់យ៉ាងល្អសម្រាប់ការបើកបរលើផ្លូវ Off road និងបានបំពាក់នូវប្រព័ន្ធជើងក្រោមដែលអាចបញ្ជារចុះឡើងបានធ្វើអោយងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ ជាមួយការចនាប័ទ្មផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយកៅអីស្បែកប្រភេទ Ebony grained វាបានបំពាក់អេក្រង់ touchscreen ទំហំ ១១.៤ អ៊ីញ ដែលប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay, Android Auto ថែមទាំងមានការសាកថ្មឥតខ្សែ វាក៏មានជាមួយរន្ធ USB ២ និង speaker ចំនួនប្រាំមួយគ្រាប់ផងដែល។ វាបានរចនាមកយ៉ាងពិសេសសំរាប់ខួបទី ៣០ នេះហើយម៉ូដេល Land Rover Defender 30th Anniversary Edition នេះវាមកជាមួយតម្លៃ ៧៦,៣៥០ ដុល្លារដែលជាតម្លៃចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្ដម៉ូដែល Toyota Supra ស៊េរីឆ្នាំ ២០២៣ នៅលើទីផ្សារចុងឆ្នាំនេះ

  • News

ក្រុមហ៊ុន Toyota បានបង្ហាញនៅម៉ូដែលថ្មីជារថយន្ដបែបស្ព័រដែលគេបានស្គាល់ថាវាគឺម៉ូដែល Toyota Supra A91-MT ស៊េរីឆ្នាំ ២០២៣ ។ ម៉ូដែលនេះត្រូវបានគេចាត់ទុកថាជាការអភិវឌ្ឍន៍ថ្មីមួយ ដែលវាប្រើប្រាស់ជាមួយចង្កឹះលេខដៃហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម៉ាស៊ីន ៣.០ លីត្រនឹងកម្លាំងបង្វិលរបស់ម៉ាស៊ីនត្រូវបានកំណែបន្ថែមអោយវាកាន់តែខ្លាំង។ ប្រអប់លេខដែលមានទម្ងន់ ២០០ ក្រាម និងចង្កឹះលេខដែលមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរប្រអប់លេខ។ ដោយវាមានប្រាំមួយស៊ីឡាំង 4-pot នឹងមានជម្រើស Option ពីរគឺ ៣.០ និង ៣.០ Premium trims កំណែថ្មីសម្រាប់ឆ្នាំ ២០២៣ នេះបានភ្ជាប់មកជាមួយអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែជាមួយនឹងស្រោមពូកស្បែក Cognac ពណ៌ត្នោត ដែលមិនមាននៅលើ Supra ផ្សេងទៀតទេ។ ហើយវាក៏មានភ្ជាប់មកជាមួយប៊ូតុងប្តូរ Alcantara, ប្រអប់ហ្វ្រាំងពណ៌ក្រហម, ផ្លាកសញ្ញាពណ៌ក្រហម និងប៊ូតុងប្តូរដែលរុំដោយ Alcantara ។ ម៉ូដែលពិសេសនេះត្រូវបានកំណត់ត្រឹម ៥០០ គ្រឿងតែប៉ុណ្ណោះដែលមានពណ៌ ប្រផេះផ្លេកៗ ឬ ពណ៌សកាមៃ៉។ រថយន្ដ A91-MT បានភ្ជាប់មកជាមួយប្រព័ន្ធសំឡេង JBL ថ្មីចំនួន ១២ គ្រាប់ដែលត្រូវបានផ្តល់ជូនជាស្តង់ដារនៅលើផ្នែក Premium ផងដែរ។ ការផ្លាស់ប្តូរនៃម៉ូដែលនេះច្រើនមានតែប្រើប្រាស់ដោយចង្កឹះលេខដៃ ដោយសារ Toyota បានកែប្រែបន្ថែមលើប្រព័ន្ធជើងក្រោម និងចង្កូត ព្រមទាំងមុខងារ Track mode សម្រាប់ការបើកបរកាន់តែងាយស្រួល។ គួរឱ្យចាប់អារម្មណ៍ណាស់ឥឡូវនេះវាក៏មានមុខងារ Hairpin+ drive ដើម្បីឱ្យមានភាពខុសប្លែកគ្នាកាន់តែខ្លាំង នឹងដើម្បីធ្វើឱ្យការបើកបរលើផ្លូវដែលកោងមានភាពងាយស្រួលជាងមុន និងម៉ូដែលនេះប្រើប្រាស់ជាយ៉ាន់កង់ទំហំ ១៩ អ៊ីញ។ ក្រុមហ៊ុន Toyota នឹងមានរថយន្ត Supra ស៊េរីឆ្នាំ ២០២៣ ចែកចាយនឹងដាក់លក់នៅសហរដ្ឋអាមេរិកចុងឆ្នាំនេះជាមួយនឹងព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវប្រកាសនៅពេលឆាប់ៗនេះ៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ