ក្រុមហ៊ុនផលិតរថយន្តចំណូលថ្មី NAMX បានបញ្ចេញគំរូរថយន្ត SUV ដំបូងគេដែលប្រើថាមពលអ៊ីដ្រូសែន
ក្រុមហ៊ុនផលិតរថយន្ត Startup NAMX មួយទើបតែបានបង្ហាញគំរូរថយន្ត SUV ដំបូងបង្អស់ដែលដើរដោយថាមពលអ៊ីដ្រូសែន បន្ទាប់ពីក្រុមហ៊ុន Toyota ដែលបានចាប់ផ្តើមបច្ចេកវិទ្យានេះនឹងបានបំពាក់នៅលើរថយន្តប្រភេទ Hatchback Mirai ។
រថយន្តដែល SUV ថាមពលអ៊ីដ្រូសែនថ្មី កំពុងបង្ហាញលក្ខណៈពិសេសដែលនឹងស្មានមិនដល់ព្រោះវាអាចដកធុងថាមពលចេញមកខាងក្រៅ ហើយវាក៏បានពណ៌នាពី HUV បច្ចេកវិទ្យាថ្មីដែលបែងចែកជាពីរ Version នឹងទទួលបានការរចនារូបរាងពីក្រុមហ៊ុន Pininfarina។
សម្រាប់់ម៉ូដែលដំបូង entry-level របស់ក្រុមហ៊ុន NAMX បានបញ្ជាក់ថាវានឹងមកជាមួយនឹងប្រព័ន្ធបើកបរដោយកង់ខាងក្រោយ (RWD) ហើយអាចបង្កើតកម្លាំងបាន ២៩៦ សេះ ឬ ២២៤ kW ។ រថយន្តនេះគួរតែអាចឈានទៅដល់ល្បឿន ១០០ km/h ប្រើពេល ៦.៥ វិនាទី នឹងបន្តទៅដល់ល្បឿនកំពូលរបស់វាគឺ ២០០ km/h ។
ទន្ទឹមនឹងនេះ GTH version នឹងទទួលបានការបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយកង់ទាំងបួន (4WD) ដែលមានកម្លាំង ៥៤២ សេះ ឬ ៤១០ kW ។ ចំណែកឯល្បឿនកំពូលរបស់វាគឺ ២៥០ km/h ជាមួយគ្នានេះល្បឿនសន្ទុះពី ០ ទៅ ១០០ km/h វាចាយពេលតិចជាង ៤.៥ វិនាទី។
តម្លៃសម្រាប់ម៉ូដែលទាំងពីរនេះក្រុមហ៊ុនក៏បានបង្ហាញជាផ្លូវការផងដែរ ដោយតម្លៃរបស់វាចន្លោះពី ៦៥,៤១០ ដុល្លារ ទៅ ៩៩,៩៨៤ ដុល្លារ។ ប៉ុន្តែនៅក្នុងនោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា រថយន្តនេះនឹងបង្ហាញខ្លួននៅលើទីផ្សារត្រឹមឆ្នាំ ២០២៥ ដូច្នេះយើងនឹងរងចាំមើលថាតើនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ឧស្សាហកម្មរថយន្តនឹងមានភាពរីកចម្រើនអ្វីខ្លះជាពិសេសសម្រាប់រថយន្តដែលប្រើថាមពលអ៊ីដ្រូសែនទាំងនេះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ