ក្រុមហ៊ុន GM បានបរិច្ចាគរថយន្ដចំនួន ៥០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនសំរាប់ប្រើប្រាស់
ថ្មីៗនេះក្រុមហ៊ុន GM កំពុងឈានជើងចូលជួយដោះស្រាយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន។ កាលពីមួយខែមុន រដ្ឋាភិបាលអ៊ុយក្រែនបានទាក់ទងទៅក្រុមហ៊ុន GM ដើម្បីសុំជំនួយមួយចំនួនពីប្រទេសដែលកំពុងត្រូបានឡោមព័ទ្ធដោយសង្គ្រាមត្រូវការរថយន្តធន់ធំដើម្បីផ្លាស់ទីដល់ប្រជាជនរបស់ខ្លួនចេញពីតំបន់ដែលមានសង្គ្រាម។
ថ្ងៃទី ២២ ខែមេសា ក្រុមហ៊ុន GM បានដឹករថយន្ត SUV ម៉ូដែល Chevy Tahoe ចំនួន ៥០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីប្រើប្រាស់។ រថយន្តទាំងនោះត្រូវបានដឹកចូលទៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈមជ្ឈមណ្ឌលយោធាក្នុងក្រុង Rzeszow ប្រទេសប៉ូឡូញនឹងបញ្ជូនអោយទៅរដ្ឋាភិបាលអ៊ុយក្រែន។
យោងតាមអ្នកនាំពាក្យក្រុមហ៊ុន George Svigos បានឱ្យដឹងថា ក្រុមហ៊ុន GM បានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនសកលលោក Maersk ដើម្បីទទួលបាន GMC Yukon ចេញពីសហរដ្ឋអាមេរិក និងចូលអ៊ុយក្រែនឱ្យបានលឿនដូចដែលពួកគេបានធ្វើ។
លោក Svigos បានប្រាប់សារព័ត៌មាន Detroit Free Press ថា យានជំនិះនឹងត្រូវបានប្រើដើម្បីជួយដល់ជំនួយមនុស្សធម៌នៅក្នុងតំបន់។ ការសម្រេចចិត្តបរិច្ចាគយានជំនិះត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីស្ថានទូតអ៊ុយក្រែននៅទីក្រុងវ៉ាស៊ីនតោន។
លើសពីនេះទៀតក្រុមហ៊ុន GM បានផ្តល់ប្រាក់ចំនួន ២៥០,០០០ ដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌នៅក្នុងតំបន់។ វិធានការទាំងនេះគឺជាផ្នែកមួយនៃសកម្មភាពដើម្បីបង្អាក់ការដណ្តើមយកដីដោយលោភលន់របស់រុស្ស៊ីនៅអ៊ុយក្រែន។
ថៅកែក្រុមហ៊ុន Tesla លោក Elon Musk បានចាត់វិធានការជាច្រើនដើម្បីបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន រួមទាំងការធ្វើឱ្យតម្លៃ Supercharges ឥតគិតថ្លៃសម្រាប់ម្ចាស់ក្រុមហ៊ុន Tesla អ៊ុយក្រែន និងការដំឡើងសេវាអ៊ីនធឺណិត Starlink នៅក្នុងប្រទេសទៀតផង។
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ