អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
រថយន្តដែលមានរចនាប័ទ្ធបែប Retro កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាំងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយក្រុមហ៊ុនផលិតបានកែប្រែឈ្មោះចាស់ឡើងវិញ និងរចនាម៉ូដរថយន្តថ្មីដូចជារថយន្តស៊េរីចាស់របស់ពួកគេ។
ឧទាហរណ៍ Hyundai Ioniq 5 ត្រូវបានបំផុសគំនិតដោយរថយន្ត Hyundai ដំបូងបង្អស់គឺ Pony ខណៈពេលដែល Ford បានជីកកាយរថយន្ត Ford Bronco ឆ្នាំ២០២២ ត្រឡប់មកវិញ។ ប៉ុន្តែមានមនុស្សប៉ុន្មានអ្នកដែលនៅចាំថា Toyota ជាអ្នកបង្កើតរថយន្តប្រភេទ Retro នេះមុនគេ ទោះបីមិនសូវជោគជ័យក៏ដោយ។ សម្រាប់ Toyota FJ Cruiser ដែលជារថយន្ត off-road បែបអតីតកាលដែលមានភាពរឹងម៉ាំនៅក្នុងសហរដ្ឋអាមេរិកពីក្នុងឆ្នាំ ២០០៧-២០១៤។
ប៉ុន្តែប្រហែលជាដល់ពេលដែលក្រុមហ៊ុន Toyota ពិចារណាឡើងវិញលើករណីសម្រាប់ FJ Cruiser ហើយអ្នករចនា Enoch Gonzales បានបង្កើតការរចនាឌីជីថលរបស់គាត់ត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Toyota បានបង្ហាញរថយន្ត EV off-road ខ្នាតតូចដែលមានលក្ខណៈស្រដៀងនឹង FJ Cruiser ។
បើយោងតាមលោក Gonzales បានអោយដឹងថា ការឈប់ផលិតរថយន្ត FJ នៅក្នុងទីផ្សារភាគច្រើនបានបន្សល់ទុកនូវបន្ទុកដ៏ធំមួយសម្រាប់រថយន្តប្រភេទ SUV 4x4 បែប Retro នៅក្នុងត្រកូល Toyota ។ ហើយលោកក៏បានសន្មតថាហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ការបរាជ័យរបស់ FJ គឺការរចនាទ្វារពាក់កណ្តាលដ៏ឆ្គាំឆ្គងដែលមិនមានការអនុវត្តខ្ពស់ ផ្ទុយពីជម្រើសទ្វារពីរ និងបួនដូចដែលមាននៅលើ Wrangler និង Bronco មានន័យថាអ្នកទិញជាច្រើនចូលចិត្ត Toyota 4Runner ជាង FJ Cruiser។
ការបកស្រាយបែបទំនើបរបស់គាត់អំពីរថយន្ត FJ Cruiser បានទទួលចង្កៀងមុខដែលមើលទៅគួរអោយទាក់ទាញ ទម្រង់ចំហៀងមាន ខ្សែក្រវ៉ាតចង្កេះ និងខ្សែដំបូលដែលមានជម្រាលហត្ថលេខារបស់ FJ Cruiser ។ ខណៈពេលដែល Bronco និង Wrangler ចូលមកក្នុងទម្រង់នៃទ្វារពីរទ្វារខ្លី Gonzales បានគិតគូរដល់ឆ្នាំ ២០២៤ FJ ក្នុងទម្រង់ទ្វារបួនដែលមានកង់វែង ប៉ុន្តែទ្វារទាំងនេះអាចដកចេញបានទាំងស្រុង ដូចដំបូលដែរ។
មិនដូចគំនិត Compact Cruiser EV ទេ FJ Cruiser នេះនៅតែដំណើរការដោយថាមពលចំហេះ ប៉ុន្តែយើងគ្មានការងឿងឆ្ងល់ទេថា Platform នេះនឹងអាចសម្រួលដល់ការបង្កាត់ដើម្បីប្រជែងនឹង Wrangler 4xe ។ ក្រុមហ៊ុន Toyota អាចបង្កើតរថយន្តប្រភេទ Retro 4x4 ដ៏រឹងមាំ នឹងអាចប្រណាំងប្រជែងនូវប្រជាប្រិយភាពបច្ចុប្បន្នរបស់ Bronco ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ