Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai បានប្រឈមមុខក្នុងការប្រមូលរថយន្តរបស់ខ្លួនចូលឃ្លាំងវិញ។ ថ្មីៗនេះការមានបញ្ហាមិនថាក្រុមហ៊ុន Hyundai សូម្បីតែក្រុមហ៊ុនធំៗផ្សេងទៀតដូចជា BMW, Nissan, Ford, KIA, ក៏បានជួបបញ្ហានៃការប្រមូលរថយន្តមកវិញដែរ។
ប៉ុន្តែ Hyundai ប្លែកពីគេដោយមានបញ្ហាជាមួយនឹងអាកាសធាតុ។ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះខ្លាំងវាបានធ្វើឱ្យប៉ះពាល់ទៅដល់ឧបករណ៍វាស់ល្បឿនឬគេហៅបានថាកុងទ័រល្បឿនដោយវាមានបញ្ហារត់បញ្រា្ចស់ក្នុងពេលកំពុងបើកបរ។
Hyundai Santa Fe ជាប្រភេទរថយន្ត Crossover ស៊េរីឆ្នាំ ២០២២ដែលមានបញ្ហាសរុបចំនួន ៧១៤ គ្រឿងដោយក្នុងនោះ ២៩៣ គ្រឿងប្រើប្រាស់ Hybrid និង ៤២១ គ្រឿងប្រើប្រាស់ Plug-in Hybrid។
ជាការពិតណាស់ បញ្ហានេះទាក់ទងនឹងអេឡិចត្រូនិច ដែលទំនងជាមានប្រភពមកពី Resistor ក្នុងការដំឡើងវាចូលទៅក្នុងប្រព័ន្ធអេឡិចត្រូនិច និងដោយសារតែទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ពួកគេនឹងព្យាយាមដោះស្រាយនឹងជំនួសដោយអេក្រង់ LCD ។
Hyundai បានបង្កើត Santa Fe ឡើងនៅថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ ហើយ Hyundai នឹងចាប់ផ្តើមជូនដំណឹងដល់ម្ចាស់រថយន្តទាំងអស់នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ