ក្រុមហ៊ុន Suzuki កំពុងត្រៀមដាក់លក់នូវម៉ូដែល Escudo ស៊េរីឆ្នាំ ២០២២ នៅលើទីផ្សារម្ដងទៀត
ក្រុមហ៊ុន Suzuki បានប្រកាសពីការត្រលប់មកវិញនៃរថយន្តម៉ូដែល Escudo នៅប្រទេសជប៉ុនបន្ទាប់ពីការឈប់ផលិតរថយន្ត SUV កាលពីឆ្នាំមុន។ ខណៈពេលដែលវាមើលទៅដូចគ្នាទៅនឹងអ្នកកាន់តំណែងមុនរបស់វា Escudo ដែលបានធ្វើបច្ចុប្បន្នភាព (ត្រូវបានគេស្គាល់ថា Suzuki Vitara នៅអឺរ៉ុប) ទទួលបានអត្ថប្រយោជន៍ពី powertrain Hybrid ថ្មីដែលបានរចនាឡើងវិញ។
រថយន្ដម៉ូដែល Suzuki Escudo ជំនាន់ទី ៣ នេះដែលបានមកជាមួយកម្លាំងថ្ម 140V full-hybrid tech ។ ជាមួយថាមពលថ្មីនៃស៊េរីឆ្នាំ ២០២២ នេះរួមបញ្ចូលគ្នានូវម៉ាស៊ីនស៊ីឡាំង 4 DualJet ចំណុះ ១.៥ លីត្រ ដែលផលិតកម្លាំងបាន ៩៩ សេះ ជាមួយកម្លាំងថ្ម ៧៤ គីឡូវ៉ាត និងកម្លាំងបង្វិល ១៣២ ញូតុនម៉ែត្រ។
វាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ១២.៧ វិនាទី និងល្បឿនកំពូល ១៧៩ គីឡូម៉ែត្រក្នុងមួយម៉ោងថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនតាមរយៈប្រអប់លេខស្វ័យប្រវត្តិ ASG ៦ វគ្គ ជាមួយនឹងប្រអប់ហ្គែរ រួមជាមួយនឹងប្រព័ន្ធ AllGrip AWD របស់ Suzuki ។
ហើយវាផ្តល់ជូននូវមុខងារ Auto, Sport, Snow និង Lock ដែលអនុញ្ញាតឱ្យមានលទ្ធភាព Off road ដ៏អស្ចារ្យសម្រាប់ផ្នែកនេះ។
នៅក្នុងទីផ្សារអ៊ឺរ៉ុបរថយន្កម៉ូដែលមួយនេះដំណើរដោយប្រព័ន្ធប៉ុងខាងមុខ នឹងមានជម្រើសដែលអាចដំណើរការបានដោយប៉ុងទាំងពីរបានដូចជារថយន្ត Suzuki ផ្សេងទៀតដែរ។ នៅលើទីផ្សារអឺរ៉ុបរថយន្តម៉ូដែលមួយនេះត្រូវបានផ្តល់ជូននៅដើមឆ្នាំ ២០២២ ជាមួយនឹងតម្លៃ ៣២,៤៦៤ ដុល្លារ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ