ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Ford Mustang Mach-E នៅបន្តបានភាពជោគជ័យយ៉ាងធំធេងសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន ដោយបង្ហាញថាអតិថិជនទាំងថ្មីនិងចាស់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលបានរថយន្តដែរជាប្រភេទ Crossover EV នេះ។
ប៉ុន្តែ បច្ចេកវិទ្យាអគ្គិសនីគឺថ្មីសម្រាប់អតិថិជនមួយចំនួន ហើយក្រៅពីក្រុមហ៊ុនផលិតរថយន្ត មិនមែនគ្រប់គ្នាសុទ្ធតែ ដឹងពីរបៀបធ្វើការជាមួយពួកគេឱ្យបានត្រឹមត្រូវនោះទេបើសិនធ្វើការមិនត្រឹមត្រូវវានិងអាចនាំឱ្យមានស្ថានភាពមិនល្អមួយចំនួនដូចជារឿងមួយនេះអញ្ចឹង។
មានអតិថិជនរបស់ Mustang Mach-E EV ម្នាក់បានបង្ហោះសារកាលពីប៉ុន្មានថ្ងៃមុនអំពីព្រឹត្តិការណ៍ដ៏លំបាកមួយដែលបានកើតឡើងចំពោះរថយន្តរបស់ខ្លួន នៅក្នុងដំណើរកំម្សាន្តទៅកាន់រដ្ធ Florida ម្ចាស់រថយន្ត Mach-E ម្នាក់នេះបានកត់សម្គាល់ឃើញរថយន្តរបស់ខ្លួនលោតសញ្ញាជូនដំណឹង "Pull Over Safely" ខណៈពេលកំពុងធ្វើដំណើរតាមដងផ្លូវភ្លាមៗនោះរថយន្តក៏ឈប់ដំណើរការតែម្ដង ។
ហើយលោកក៏បានហៅទូរស័ព្ទទៅកាន់ភ្នាក់ងារសណ្ដោងរថយន្ត ហើយរថយន្តសណ្តោងក៏ត្រូវបានបញ្ជូនភ្លាមៗ ដើម្បីនាំយករថយន្ត EV ទៅកាន់ Dealer ដែលនៅជិតបំផុត។ ដោយរកឃើញថារថយន្តរបស់ខ្លួនគឺខូចថ្មហើយលទ្ធផលនៃការចំណាយគឺអស់ ២៨,០០០ ដុល្លារ។
វាកាន់តែអាក្រក់ទៅៗដោយម្ចាស់រថយន្តបានទាក់ទងទៅក្រុមហ៊ុន Ford យ៉ាងត្រឹមត្រូវ ហើយត្រូវបានគេប្រាប់ថា វាមិនមែនជាបញ្ហារបស់ក្រុមហ៊ុនផលិតរថយន្តនោះទេ ប៉ុន្តែវាគឺជាកំហុសរបស់សេវាជំនួយផ្លូវថ្នល់របស់ក្រុមហ៊ុន Ageroទៅវិញ ។
បន្ទាប់មក Agero បានបដិសេធការអះអាងនេះ ដោយនិយាយថាម្ចាស់មិនអាចបញ្ជាក់ថាវាជាកំហុសរបស់ក្រុមហ៊ុននោះទេ។ ពួកគេបាននិយាយថា ការខូចខាតថ្មអាចកើតឡើងនៅពេលដែលរថយន្តត្រូវបានដឹកជញ្ជូនទៅកាន់រដ្ឋ Florida ទៅវិញ។
ទាំងក្រុមហ៊ុន Ford និង Agero កំពុងបដិសេធការទទួលខុសត្រូវណាមួយ ទោះបីជាវាពិតជាកំហុសរបស់ Agero សម្រាប់ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនរថយន្តសណ្តោងដែលត្រូវបានបណ្តុះបណ្តាលមិនត្រឹមត្រូវក៏ដោយ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ