ម៉ូដែល Ford Explorer បង្ហាញរូបរាងខាងក្រៅ និងកាប៊ីនខាងក្នុងយ៉ាងប្រណិតតែមានតែក្នុងទីផ្សារប្រទេសចិន
ការបង្ហាញខ្លួនថ្មីជាមួយម៉ូដែល Ford Explorer ជំនាន់ទីប្រាំនេះបានបញ្ជាក់ច្បាស់ជាមួយលក្ខណៈពិសេសរបស់រថយន្តប្រភេទ SUV ដែលបានលេចឡើងនៅក្នុងប្រទេសចិនដែលវាផ្តល់នូវភាពទាន់សម័យសម្រាប់ទីផ្សារក្នុងស្រុក ក្រៅពីការកែប្រែរចនាប័ទ្មនោះវាក៏ទទួលបានបច្ចេកវិជ្ជាថ្មីបន្ថែមទៀតផងដែរ។
ហើយវាក៏បានលេចធ្លាយរូបភាពខ្លះៗមួយរយៈមុនរួចមកហើយ ប៉ុន្តែរូបភាពថ្មីពីប្រភពនៅប្រទេសចិនផ្តល់ឱ្យយើងនូវការផ្លាស់ប្តូរកាន់តែច្បាសលាស់ជាងមុនដោយចាប់ផ្តើមជាមួយនឹងផ្នែកខាងក្រៅ Explorer មានការរចនាឡើងវិញជាមួយផ្នែកខាងមុខ និងផ្នែកខាងក្រោយដោយវាមានចង្កៀងមុខប្រភេទ LED ថ្មី ហើយវាមានរូបរាងតូចជាង Explorer បច្ចុប្បន្នបន្ដិច។
ម៉ូដែលមួយនេះបានរចនាប៉ាណាដែលមើលទៅមានទំហំធំ នៅផ្នែកខាងក្រោយបានបំពាក់ជាមួយចង្កៀងប្រភេទ LED នឹងត្រូវបានរំលេចដោយការតុបតែងបន្ថែមជាមួយក្រូមេនៅអក្សរនីមួយៗ។
ផ្នែកខាងក្រោមនៃកាងទទួលបានបន្ទះរអិលកាពារថ្មី និងបំពង់ស៊ីមាំងក្រូមេធំពីរដែលមើលទៅវាកាន់តែមានភាពទាន់សម័យ។ ហើយស្លាកសញ្ញា Explorer បានរចនានៅចំពីមុខលើគំរបម៉ាស៊ីន រីឯនៅខាងក្នុងវិញបានបំពាក់ជាមួយនឹងអេក្រង់ Touch screen ដែលមានទំហំ ២៧ អ៊ីញ កំរិត 4K ដែលគ្របដណ្តប់ពេញផ្ទៃតាប្លូ។
ការផ្លាស់ប្តូរផ្សេងទៀតរួមមាន ប៉ូតុងចុចបញ្ជាថ្មីនៅលើកុងសូលកណ្តាលសម្រាប់ការគ្រប់គ្រងកម្រិតសំឡេង និងសីតុណ្ហភាព។ វាមានម៉ាស៊ីន 4-cylinder EcoBoost ចំណុះ ២.៣ លីត្រ turbocharged ដែលផលិតកម្លាំង ២៧២ សេះ និងកម្លាំងបង្វិល ៤២៥ ញូតុនម៉ែត្រ។
ថាមពលត្រូវបានបញ្ជូនទៅកង់ក្រោយតាមរយៈប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។ ការផ្លាស់ប្តូរមួយចំនួនក៏អាចត្រូវបានអនុវត្តចំពោះរថយន្ត Ford Explorer របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនាពេលអនាគតផងដែរ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ