Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
រថយន្តភីកអាប់ដែលផ្តោតលើផ្លូវ Off-Road កំពុងតែវាយលុកចូលក្នុងទីផ្សារ ហើយការប្រគួតប្រជែងក៏មិនខ្វះខាតក្នុងការផ្តួលរំលំរថយន្ត Ford F-150 Raptor ដែរ។ Ram គឺជារថយន្តដំបូងគេដែលបានរួមបញ្ជូលគ្នាជាមួយ TRX ចំណែកឯ Chevrolet ក៏បានរួមដៃជាមួយនឹង Silverado ZR2 ដែរ។
វាហាក់ដូចជាចង់ឱ្យក្រុមហ៊ុនតូយ៉ូតាចូលទៅក្នុងភាពច្របូកច្របល់ជាមួយនឹងរថយន្តភីកអាប់ដែលខ្លួនមានស្រាប់គឺ Tundra TRD Pro ។ ក្រុមហ៊ុនតូយ៉ូតាបានធ្វើតេស្តរួចមកហើយជាមួយរថយន្តភីកអាប់របស់ខ្លួន TRD Pro ហើយវាត្រូវបានគេនិយាយថាស្រដៀងទៅនឹង Tundra TRD Desert Chase ដែលបានបង្ហាញខ្លួននៅកម្មវិធី SEMA កាលពីឆ្នាំមុន។
នៅពេលឈានដល់ការអត្ថាធិប្បាយ អ្នកនាំពាក្យក្រុមហ៊ុន Toyota មិនអាចធ្វើអត្ថាធិប្បាយ ឬប៉ាន់ស្មានលើផលិតផលថ្មីបានទេ ខណៈដែល Tundra កំពុងតែរំពឹងទុកនៃគំនិតដៃគូរប្រគួតប្រជែងរបស់ខ្លួនគឺ F-150 Raptor ដែលវាពិតជាគួរឱ្យចាប់អារម្មណ៍។
ប្រសិនបើ TRD Pro ដើរតាមគន្លងនៃគោលគំនិតរបស់ក្រុមហ៊ុន វាអាចនឹងត្រូវបានបំពាក់ដោយរបាំងការពារ និងយ៉ាន់កង់អាលុយមីញ៉ូមទំហំ ១៨ អ៊ីញដែលរុំដោយសំបកកង់ General Grabber X3 ទំហំ ៣៧ អ៊ីញ។
រថយន្ត Toyota Tundra TRD Pro មានម៉ាស៊ីនចំណុះ ៣.៥ លីត្រ Twin-turbo V6 រួមបញ្ចូលជាមួយថ្មនីកែល ដែកអ៊ីដ្រូអ៊ីដ និងម៉ូទ័រអេឡិចត្រិច ដែលដំណើរប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្ត រវាងការរួមបញ្ចូលគ្នា ធ្វើអោយវាផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញ៉ូតុនម៉ែត្រ។
ជាក់ស្តែង F-150 Raptor មានកម្លាំង ៤៥០ សេះ និង បង្វិល ៦៩១ ញ៉ូតុនម៉ែត្រ។ ថ្វីត្បិតតែ TRD Pro មានកម្លាំងសេះតិចជាងបន្តិចមែន ប៉ុន្តែកម្លាំងបង្វិលរបស់វាខ្លាំងជាង Raptor ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ