Ford Ranger ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនសម្រាប់ពិភពលោកទាំងមូល នេះជាអ្វីដែលអ្នកទទួលបាន

មើល: 14341

នៅទីបំផុតថ្ងៃនេះក៏មកដល់រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២២ ដែលប្រិយមិត្តទន្ទឹងរងចាំ អុតមើលសម្រស់ថ្មី តើមានអ្វីប្លែកខ្លះពីស៊េរីឆ្នាំ២០២១។ ពិតប្រាកដណាស់យើងពិតជារំភើបជាមួយនឹងរូបរាងរបស់រថយន្ត Pick Up ខ្នាតមធ្យមដែលក្រុមហ៊ុន Ford ខិតខំយ៉ាងស្វិតស្វាញដើម្បីនាំមកនូវរថយន្តដែលធ្វើអោយគាំទ្របាក់ចិត្តងើបមុខមិនរួច។ ហើយក៏អរគុណក្រុមហ៊ុន Ford ដែលបានផ្តល់ជម្រើសមួយទៀតបន្ទាប់ពីរថយន្ត Ford Maverick ឆ្នាំ២០២២ ដែលបានបង្ហាញខ្លួនថ្មីៗនេះផងដែរ។

ជាមួយនឹងការរចនាថ្មីនៃរថយន្ត Ranger ទោះបីជាក្រុមហ៊ុន Ford បានបញ្ចេញរូបភាពនឹងទិដ្ឋភាពទូទៅរបស់វាក៏ដោយ ប៉ុន្តែមានព័ត៌មានលំអិតជាច្រើននៅតែជាអាថ៌កំបាំង ហើយនេះជាអ្វីដែលយើងទទួលបាន។

  •   ផ្នែកខាងក្រៅ

ចាប់ផ្តើមពីខាងក្រៅអំពីចង្កៀងមុខយើងអាចមើលឃើញ Daytime Running light រាងជាអក្សរ C-clamp ផ្តល់ឱ្យរថយន្ត Ranger ជំនាន់ក្រោយមានរូបរាងដ៏រឹងមាំដែលមិនអាចប្រកែកបាន។ តែតាមពិតទៅវាក៏មាននៅលើរថយន្តមួយចំនួនរបស់ Ford ផងដែរ ដែលមានដូចជា ford Maverick នឹងត្រកូល F ។

ក្រៅ DRL រថយន្តបានភ្ជាប់មកជាមួយនឹងចង្កៀងមុខ Matrix LED ដែលវាគឺជា ប្រព័ន្ធ Adaptive Driving Beam ឬហៅកាត់ ADB វាបំពាក់ដោយ Array នៃ LEDs ដែលធ្វើការគ្រប់គ្រងបានរួមជាមួយអង្គភាពគ្រប់គ្រងអេឡិចត្រូនិច ECU និងឧបករណ៍ចាប់សញ្ញាចរាចរណ៍ដើម្បីជួយបង្កើតប្រសិទ្ធភាពពន្លឺសម្រាប់បើកបរនៅពេលយប់។

ដែលវាតែងតែភ្ជាប់មកជាមួយនឹងរថយន្តថ្មីជានិច្ច។ យ៉ាន់កង់ទំហំធំអីឡូវនេះក្រុមហ៊ុន Ford កំពុងបើកដំណើរការ Ranger ជាមួយនឹងជម្រើសកង់ប្រភេទនេះ ហើយវាអាស្រ័យទៅលើថ្នាក់ដែលនឹងទទទួលបាននូវការចនាកង់ផ្សេងគ្នា ហើយវាមានទំហំរហូតដល់ទៅ ២០អ៊ីង។

វាក៏ដំណើរការជាមួយនឹងប្រព័ន្ធកង់ទាំង៤ FWD កាន់តែទំនើបនៃហ្វ្រាំងទាំង៤ និងការគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិចរួមបញ្ចូលគ្នាសម្រាប់ការអូសទាញ។ ខិតឡើងទៅលើកញ្ចក់ចំហៀងពិតណាស់វាបានភ្ជាប់ជាមួយនឹងកាមេរ៉ា ៣៦០ដឺក្រេនៅលើត្រឡោកកញ្ចក់ទាំងសងខាង។ ចំណែកផ្នែកផ្សេងទៀតវាមិនសូវខុសគ្នាពីម៉ូដែលមុនៗនោះទេទាំងដំបូលនឹងផ្នែកខាងក្រោយគ្រាន់តែវាបានបំពាក់នូវភ្លើងហ្រ្វាំង Tailgate ដែលអាចអោយអ្នកជិះខាងក្រោយមើលដឹងថារថយន្តកំពុងតែបន្ថយល្បឿន។

  •   ផ្នែកខាងក្នុង និង Technology

Ranger បានផ្លាស់ប្តូរផ្នែកខាងក្នុងគួរសមដែរអីឡូវសុំមើលទំហំអេក្រង់នេះ ដែលមានទំហំធំដូច្នេះវាជាអេក្រង់បញ្ឈរទំហំ ១២អ៊ីង ហើយវាក៏អាស្រ័យលើទៅ Trim មួយចំនួនទៀតវាអាចមានទំហំត្រឹមតែ ១០អ៊ីង តូចជាងនិងមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Ford Sync4 ដូចរថយន្ត Mustang Mach-E ដែលប្រើ Sync 4 មានន័យថាវាទទួលបានប្រព័ន្ធប្រតិបត្តិការ Android ដោយស្វ័យប្រវត្តិ apple CarPlay ទាំងអស់គឺជាអ្វីដែលក្រុមហ៊ុនបានផ្តល់ជូន និងបន្ថែមជាមួយនឹងសាកថ្ម Wireless ឥតខ្សែរ។

Setting រថយន្ត និងការជ្រើសរើស Mode វាត្រូវបានឆ្លងកាត់ Screen វាមើលទៅមានការប្រសើរឡើង តែយើងបានរកឃើញព័ត៌មានថា Ranger អាមេរិកខាងជើងនាពេលបច្ចុប្បន្ននេះ បានធ្លាក់ចុះទាក់ទងនឹងបច្ចេកវិទ្យាខាងក្នុង និងការបញ្ចប់កាប៊ីន។ យ៉ាងណាវាគ្រាន់តែជាផ្នែកតូចៗប៉ុណ្ណោះ កាប៊ីនរបស់វាកាន់តែមានភាពធំទូលាយពីមួយជំនាន់ទៅមួយជំនាន់។

បើនិយាយអំពី Technology វិញវាបើកដំណើរការដោយម៉ូដឹមដែលបានបង្កប់ Ranger ពោរពេញទៅដោយមុខងារឆ្លាតវៃការគ្រប់គ្រងទាំងអស់ដោយប្រើសំឡេង ទូរស័ព្ទ ឬអេក្រង់ Touchscreen នៅចំកណ្តាល។ ប្រព័ន្ធ Smart Climate Control កាន់តែឆ្លាតវៃកាន់តែស្ងាត់ជាងមុន និងមានសមត្ថភាពជាងមុន ឧបករណ៍ចាប់សញ្ញា Zone Sensors ថ្មី និងរន្ធខាងក្រោយមានផាសុកភាពអតិបរមាសម្រាប់អ្នករាល់គ្នានៅក្នុងការប៊ីន។ 

  •   ម៉ាស៊ីន

Ranger ពីម៉ាស៊ីនម៉ាស៊ូត២.៥លីត្រ I5 ចាស់ជំនួសមកវិញនុវម៉ាស៊ីន V6 Turbodiesel ថ្មីជាមួយនឹងម៉ាស៊ីនចំនុះ ៣.០លីត្រ។ សម្រាប់កម្លាំងម៉ាស៊ីនជាក់ស្តែងយើងមិនទាន់ទទួលបានព័ត៌នោះទេ តែយើងអាចធ្វើការប្រៀបធៀបតាមរយៈអ្នកគ្រប់គ្រងកម្មវិធី Ranger Pritika Maharaj និយាយថាវាប្រហែលអាចដូចជារថយន្ត Full-size Pickup F-150 ដែលអាចផលិតកម្លាំង ២៥០សេះ និងកម្លាំងបង្វិលកង់ ៥៩៧ញូតុនម៉ែត្រ។

Ranger ក៏នឹងមានម៉ាស៊ីនម៉ាស៊ូត ២.០លីត្រ ៤ស៊ីឡាំងតូចមួយ ជាមួយនឹងការដំឡើង Single-Turbo និង Twin-Turbo។ បែបនេះវាអាចនឹងទាក់ទងជាមួយនឹង Ranger Raptor ម៉ាស៊ីនម៉ាស៊ូត Twin-turbo ដែលមានកម្លាំង ២១០សេះ និងកម្លាំងបង្វិល ៥០០ញូតុនម៉ែត្រ ម៉្យាងទៀត Ford នឹងលក់រថយន្ត Pickup របស់ខ្លួនជាមួយនឹងម៉ាស៊ីនសាំង EcoBoost ចំណុះ ២.៣លីត្រ។

ដោយផ្អែកទៅលើម៉ាស៊ីនដែលបានដំឡើងនៅខាងក្រោម Hood វានឹងមានប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គអូតូ ចុងក្រោយបង្អស់របស់ Ford។

ការដាក់លក់ Ranger ជាសកលនឹងនាំមកនូវ Ranger ២រស់ជាតិគឺ XLT និង Wildtrak ជាមួយនឹងជម្រើសចុងក្រោយជាមួយនឹងការផ្តោតទៅលើការរបើកនៅលើផ្លូវ Off-Road និងសកម្មភាពខាងក្រៅផ្សេងទៀត។

Ranger ស៊េរីឆ្នាំ២០២២ ថ្មីនេះសម្រាប់ពិភពលោកទាំងមូលនឹងត្រូវបានផលិតនៅរោងចក្ររបស់ Ford ក្នុងប្រទេសថៃ និងអាហ្វ្រិកខាងត្បូង ជាមួយនឹងកាលបរិច្ឆេទនៃការដាក់លក់ដ៏ច្បាស់លាស់បន្ថែមទៀតដែលរំពឹងថានឹងមកដល់ក្នុងពេលឆាប់ៗនេះ។

#Ford Ranger Review Full Video

ចែករំលែក:
ស្លាក:

Relate Post

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Ford បានកំណែរូបរាងថ្មីនៃម៉ូដែល Taurus ដែលបានបាត់មុខអស់ជាច្រើនឆ្នាំ

  • News

បន្ទាប់ពីក្រុមហ៊ុន Ford បានបិទការផលិតនៅលើម៉ូដែល Taurus អស់រយៈពេល ៣៤ ឆ្នាំកន្លងផុតទៅពេលនេះក្រុមហ៊ុន Ford បានប្រកាសពីការមកដល់នៃម៉ូដែល Taurus ស៊េរីថ្មីនេះដែលបានកែប្រែរូបរាងយ៉ាងប្រណិត។ ដោយមានការរចនាផ្នែកខាងមុខដ៏ទាក់ទាញជាមួយចង្កៀងមុខដែលបំបែកជាលក្ខណៈ en vogue ដែលដំណើរការបានយ៉ាងល្អនៅពេលភ្ជាប់ជាមួយប៉ាណាដ៏ប្រណិត។ ត្រលប់មកវិញ អ្នកនឹងរកឃើញភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍ទៅនឹងរថយន្ត Mustang Mach-E ដែលវាបានបំពាក់ Spoiler ហើយនៅខាងក្រោយរួមបញ្ចូលគ្នាយ៉ាងស្អាតដោយមានភ្លើង LED អូសកាត់ទទឹងនៃរថយន្ដដែលធ្វើអោយមើលទៅទាន់សម័យ។ វាក៏បានបំពាក់ប្រព័ន្ធគ្រប់គ្រងកន្លងផ្លូវ និងប្រពន័្ធសុវត្ថិភាពកាត់បន្ថយការប៉ះទង្គិចដោយមិនបានដឹង។ ក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់បច្ចេកវិទ្យាទំនើបៗ និងមានអេក្រង់ Touch screen ដែលមានទំហំ ១៣.២ អ៊ីញជាមួយនឹងប្រព័ន្ធ Apple Car Play និង Android Auto និងមានដំបូលប្រភេទ Panoramic Sunroof ដែលអាចមើលឃើញខាងក្រៅបាន។ ហើយវាបានបំពាក់ម៉ាស៊ីន Ecoboost ចំណុះ ២.០ លីត្រ នឹងបញ្ចូនចលនាតាមរយៈប្រអប់ស្វ័យប្រវត្តិប្រាំបីវគ្គ ប៉ុន្តែក្រុមហ៊ុន Ford មិនបានប្រាប់លម្អិតអំពីជម្រើសម៉ាស៊ីនបន្ថែមថាមពលនៅឡើយទេ។ ម៉ូដែល Ford Taurus នឹងដាក់តាំងបង្ហាញនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗជាមួយនឹងការរចនាដ៏ទំនើបថ្មីរបស់វា៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ