ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
សៀវភៅបញ្ជាទិញសម្រាប់រថយន្ត Ford F-150 Lightning ឥឡូវនេះត្រូវបានបើកហើយដោយគ្រោងនឹងដឹកជួនអតិថិជនដែលបញ្ជាទិញដំបូងគេនៅក្នុងនិទាឃរដូវខាងមុខនេះ។
សម្រាប់ម៉ូដែល Base Pro ចាប់ផ្តើមពីតម្លៃក្រោម ៤០,០០០ ដុល្លារ ជាទូទៅកម្រិតស្តង់ដាររបស់ម៉ូដែលនេះអាចធ្វើដំណើរបាន ៣៧០ គីឡូម៉ែត ក្នុងការសាកថ្មមួយពេញប៉ុន្តែបើសិនលោកអ្នកចង់បានចម្ងាយ ៤៨៣ គីឡូម៉ែតអ្នកនិងត្រូវបន្ថែមកញ្ជប់ថ្មធំជាងមុនដែលសរុបតម្លៃ ៧២,៧៤៧ ដុល្លារ ហើយសម្រាប់អត្ថប្រយោជន៍កញ្ចប់ថ្មធំគឺអាចផ្តល់ថាមពលនៅក្នុងផ្ទះរបស់អ្នករហូតទៅដល់ ៣ ថ្ងៃនៅពេលដាច់ភ្លើង។
ក្រុមហ៊ុនផលិតរថយន្ត Blue Oval បានសហការគ្នាជាមួយនិង Sunrun ដែលជាក្រុមហ៊ុនផលិតបន្ទះ Sola ដ៏ធំបំផុតនៅសហរដ្ធអាមេរិក ដើម្បីប្រែក្លាយរថយន្តអគ្គិសនីទៅជា Power Bank សម្រាប់ផ្ទះរបស់អ្នក។
ហើយដើម្បីប្រើប្រាស់ F-150 Lightning របស់អ្នកជា power bank ដ៏ធំមួយ អ្នកនឹងត្រូវដំឡើងប្រព័ន្ធ Home Integration របស់ Sunrun ដែលអនុញ្ញាតឱ្យរថយន្តផ្ទុក និងផ្គត់ផ្គង់ថាមពលតាមវិធីផ្សេងៗគ្នា។
លោក Matt Stover នាយកផ្នែកសាកថ្មនិងថាមពលរបស់ក្រុមហ៊ុន Ford ពន្យល់ថា F-150 Lightning នាំមកនូវការច្នៃប្រឌិតថ្មីដល់អតិថិជនរួមទាំងសមត្ថភាពក្នុងការផ្តល់ថាមពលអគ្គិសនីដល់ផ្ទះរបស់ពួកគេនៅពេលដែលពួកគេត្រូវការវាបំផុត។
ហើយការរួមគ្នាជាមួយនិងក្រុមហ៊ុន Sunrun ដោយក្រុមហ៊ុនបានប្រើប្រាស់ជំនាញរបស់ពួកគេដើម្បីនាំយកថាមពលពន្លឺព្រះអាទិត្យដល់អតិថិជនកាន់តែច្រើននិងផ្តល់ឱ្យពួកគេនូវឱកាសក្នុងការប្រែក្លាយរថយន្តដឹកទំនិញរបស់ពួកគេទៅជាប្រភពផ្ទុកថាមពលដ៏មិនគួរឱ្យជឿ ហើយលក្ខណៈពិសេសរបស់រថយន្តនាពេលអនាគតអាចជួយពន្លឿនការអភិវឌ្ឍន៍បណ្តាញដែលប្រើកាបូនតិចបានយ៉ាងល្អ ។
ដោយក្រុមហ៊ុនមិនបានបញ្ជាក់ពីព័ត៌មានលម្អិតជាក់លាក់នោះ តែក្រុមហ៊ុន Ford សន្យាថាខ្លួននឹងបង្ហាញលក្ខណៈពិសេសបន្ថែមទៀតសម្រាប់រថយន្ត Pick-up អគ្គិសនីដំបូងគេរបស់ខ្លួនហើយទាំងនេះនឹងត្រូវបានរចនាឡើងដើម្បីជួយអតិថិជនដកសម្ពាធចេញពីបណ្តាញអគ្គិសនីកំឡុងពេលប្រើប្រាស់ខ្ពស់បំផុត និងកាត់បន្ថយវិក្កយបត្រថាមពលរបស់ពួកគេ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ