ក្រុមហ៊ុន Toyota បានបន្ថែមជម្រើសថ្មីលើម៉ូដែល Corolla ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងកាន់តែទាក់ទាញ
ម៉ូដែល Toyota Corolla គឺជាប្រភេទរថយន្ដ Sedan សម័យថ្មីដែលផ្ដល់ជូនក្នុងតម្លៃសមរម្យជាមួយជម្រើសម៉ូដេល Corolla ស្តង់ដារ ឬ Corolla Hybrid ។
ហើយការបន្ថែម ថ្មីនៃម៉ូដែល Corolla Apex ដែលនាំមកជាមួយម៉ាស៊ីន ២.០ លីត្រ មានស៊ីឡាំង ៤ ដូច Corolla SE និង XSE វាផលិតកម្លាំងបាន ១៦៩ សេះ និងកម្លាំងបង្វិល ២០៥ ញូតុនម៉ែត្រ នេះគឺជាម៉ាស៊ីនដែលអាចទទួលយកបានយ៉ាងល្អឥតខ្ចោះជាមួយនឹងថាមពលគ្រប់គ្រាន់ដើម្បីធ្វើឱ្យ Corolla មានភាពរីករាយក្នុងការបើកបរ។
ការពង្រឹងកំរិតបែប Sport របស់វាអាចប្រើបានជាមួយនឹងការបញ្ជូនដោយប្រអប់លេខដៃប្រាំមួយល្បឿននៅក្នុងរថយន្ត Corolla ។ កញ្ចប់ Option Apex នាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យមួយចំនួនផ្សេងទៀតរួមទាំងបានកែសម្រួលប្រព័ន្ធជើងក្រោមកាន់តែមានភាពរឹងមាំជាងមុន។
ហើយជាពិសេសវាបានប្រើប្រាស់សំបកកង់ប្រភេទ Dunlop SportMaxx ទំហំ ១៨ អ៊ីង។ វាក៏ទទួលបានមុខងារស្តង់ដារ Apple CarPlay និង Android Auto នៅលើអេក្រង់ Touch screenទំហំ ៨ អ៊ីញ។ ដោយបានបំពាក់ប្រព័ន្ធ Speaker JBL ដែលនឹងមាននៅលើជម្រើស XSE និង Apex ។
ជាមួយរូបរាងខាងក្រៅនៃម៉ូដែលនេះបានបំពាក់ជាមួយកាងមួយជុំរថយន្ដហើយនៅខាងមុខបំពាក់ប៉ាណាថ្មីដែលមើលទៅកាន់តែអង្គអាច។ ហើយបច្ចេកវិទ្យាសុវត្ថិភាពមានការដាក់បញ្ចូលនូវប្រព័ន្ធ Safety Sense 2.0 suite របស់ Toyota ។
ដោយបច្ចេកវិជ្ជាជំនួយអ្នកបើកបរនេះនាំមកនូវហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ ការគ្រប់គ្រងកន្លងផ្លូវជាមួយនឹងការគ្រប់គ្រងល្បឿនបើកបរបាន។ Corolla SE Apex ស៊េរីឆ្នាំ ២០២២ និងមានតម្លៃ ២៦,៧៣៥ ដែលចេញពីរោងចក្រ។
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ