ម៉ូដែល Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ កម្លាំងខ្លាំង ៤០២ សេះ ជាមួយនឹងស៊ីឡាំង ៤
បន្ទាប់ពីការមកដល់ថ្មីនៃរថយន្ត Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ ។ វាគឺជាម៉ូដែលដ៏ពេញនិយមសម្រាប់ម៉ាកនេះចាប់តាំងពីវាត្រូវបានណែនាំកាលពីប៉ុន្មានឆ្នាំមុន។
ហើយការផ្លាស់ប្តូរដ៏ធំបំផុតភាគច្រើនកើតឡើងនៅក្នុង drivetrain រួមទាំង turbo អគ្គិសនីថ្មី និងប្រព័ន្ធ Hybrid វាបានមកជាមួយម៉ាស៊ីន M139 ចំណុះ ២.០ លីត្រ មានស៊ីឡាំងបួន។
ដែលអាចបង្កើនកម្លាំងបាន ៤០២ សេះ និងកម្លាំងបង្វិល ៥០០ ញូតុនម៉ែត្រ វាក៏មានការជំរុញល្បឿនបាន ១៣ សេះពីប្រព័ន្ធ Hybrid របស់រថយន្ត ហើយវាបញ្ចូនចលនាតាមរយៈប្រអប់លេខប្រាំបួនវគ្គស្វ័យប្រវត្តិ ដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Mercedes ។
នៅខាងក្នុងកាប៊ីនក៏មើលទៅល្អជាងពេលមុនៗ ដែលរួមមានទាំងអេក្រង់ infotainment នៅលើកុងសុលកណ្តាលទំហំ ១១.៩ អ៊ីងថ្មី និងកុងទ័រល្បឿនឌីជីថលទំហំ ១២.៣ អ៊ីង ហើយប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែ។
វាបានធ្វើឱ្យផ្ទៃខាងក្នុងមានអារម្មណ៍បែបស្ព័រដោយដៃចង្កូត AMG បានរចនាដោយស្បែកដ៏ប្រណិតហើយនៅលើដៃចង្កូតរថយន្ដអាចជ្រើសរើសកំរិតបើកបរបានប្រាំជម្រើសមានដូចជា Slippery, Comfort, Sport, Sport + និង Individual ។
ហើយផ្នែកខាងក្រៅបានមកជាមួយប៉ាណាធំដែលមើលទៅកាន់តែអស្ចារ្យ ចង្កៀងខាងមុខបានបំពាក់ប្រភេទភ្លើង LED វាក៏បានបំពាក់ដោយស៊ីម៉ាំងប ៤ ដែលមើលទៅកាន់តែស្រស់ស្អាតបន្ថែមទៀត។
ម៉ូដែលមួយនេះប្រើប្រាស់ជាមួយយ៉ាន់កងស្តង់ដារទំហំ ១៨ អ៊ីង ហើយវាក៏មានជម្រើសយ៉ាន់កង់ដែលអាចរើសបានដោយមានទំហំ ១៩ និង ២០ អ៊ីញផងដែរ។
ជាក់ស្តែងរថយន្ដ Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ សម្រាប់តម្លៃវិញក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយទេ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ