BMW 7-Series ជំនាន់ថ្មីកាន់តែទំនើបទាន់សម័យជាមួយនឹងអេក្រង់កំសាន្តដ៏ធំសម្រាប់អ្នកដំណើរខាងក្រោយ

មើល: 2175

រថយន្ត BMW 7-Series បានឈានចូលដល់ជំនាន់ទី ៧ របស់ខ្លួនជាមួយនឹងរូបរាងថ្មីដ៏អស្ចារ្យ និងបានបន្ថែមជាមួយជម្រើសប្រើប្រាស់ដោយថាមពលអគ្គិសនី។ ហើយម៉ូដែលនេះនឹងមានតែបីជម្រើសតែប៉ុណ្ណោះដែលមានដូចជា i7 xDrive60 ,760i xDrive និង 740i ។

ជម្រើសដែលប្រើប្រាស់ដោយថាមពលអគ្គិសនីគឺ i7 xDrive60 វាបានបំពាក់ប្រព័ន្ធដំណើរការដោយប៉ុងទាំងពីរ ដែលផ្តល់នូវកម្លាំងខ្ពស់បំផុតបាន ៥៣៦ សេះ និងកម្លាំងបង្វិល ៧៤៤ ញូតុនម៉ែត្រដែលបង្កើនល្បឿនពី ០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលប្រហែល ៤.៥ វិនាទី ល្បឿនកំពូលគឺ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយកម្លាំងថ្មនេះមានសមត្ថភាពប្រើបាន ១០១.៧ គីឡូវ៉ាត់ម៉ោង។

រីឯជម្រើស 740i វាដំណើរការដោយប៉ុងខាងក្រោយហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៣.០ លីត្រ turbocharged inline-6 ជាមួយនឹងការដំឡើង Hybrid វាផ្តល់នូវកម្លាំងខ្ពស់បំផុត ៣៧៥ សេះ និងកម្លាំងបង្វិលជុំ ៥២០ ញូតុនម៉ែត្រ គេអាចរំពឹងថាវានិងអាចបង្កើតល្បឿនបានពី ០-៩៦ គីឡីម៉ែត្រក្នុងមួយម៉ោងរយៈ ៥ វិនាទី។

បើជម្រើសរបស់ 760i xDrive មានលក្ខណៈពិសេសដែលវាដំណើរការដោយប្រព័ន្ធប៉ុងទាំងពីរ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៤.៤ លីត្រ twin-turbocharged V8 ថ្មីរបស់ BMW ក៏បានដំឡើង Hybrid ផងដែរ វាមានកម្លាំង ៥៣៦ សេះ និងកម្លាំងបង្វិល ៧៥០ ញូតុនម៉ែត្រ វាបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលត្រឹមតែ ៤.២ វិនាទីប៉ុណ្ណោះ។

ក្រឡេកមកមើលផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដ៏ធំមើលទៅមានភាពទាក់ទាញជាមួយការរចនានៃចង្កៀងមុខដែលកំណត់សម្រាប់រថយន្ត BMW ស៊េរីថ្មីនេះហើយភ្លើងខាងក្រោយមានលក្ខណៈពិសេសថ្មីមួយដែលមានរូបរាង L-shape រថយន្តប្រភេទ sedan មួយនេះមានប្រវែង ៥៣៨ សង់ទីម៉ែត្រ និងមានកម្លាតពីកង់មុខទៅកង់ក្រោយមានប្រវែងវែងជាងមុនត្រឹម ០.៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ។

ផ្ទៃខាងក្នុងរចនាយ៉ាងប្រណិតជាងជំនាន់មុនៗដោយវាបានបំពាក់នូវអេក្រង់ Touch screen ដែលមានទំហំ ១២.៣ អ៊ីងបន្ទាប់មកវាក៏បានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ ៣១ អ៊ីងដែលមានកម្រិតភាពច្បាស់ដល់ទៅ 8K ដែលចុះពីលើដំបូលដើម្បីផ្តល់បទពិសោធន៍មើលទៅដូចជានៅក្នុងរោងកុនសម្រាប់អ្នកដំណើរខាងក្រោយ។

គួរបញ្ជាក់ផងដែរថាមុខងារជំនួយអ្នកបើកបរថ្មីដែលត្រូវបានគេស្គាល់ថាជាជំនួយការផ្លូវហាយវេ វាអាចគ្រប់គ្រងផ្លូវក្នុងល្បឿនរហូតដល់ ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតនេះមានន័យថា ជារថយន្តដែលអាចគ្រប់គ្រងខ្លួនឯងបានក្នុងលក្ខខណ្ឌដែលបានកំណត់ ដោយអាចឱ្យអ្នកបើកបរលែងដៃចង្កូត។

ក្រុមហ៊ុន BMW កំពុងអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយខ្លួនឯងជាមួយនឹងប្រព័ន្ធ Mobileye របស់ក្រុមហ៊ុន Intel ។ មកដឹងពីតម្លៃវិញ BMW ជម្រើស 740i មានតម្លៃ៩៤,២៩៥ ដុល្លារ រីឯ BMW 760i xDrive មានតម្លៃ ១១៤,៥៩៥ ដុល្លារ និង BMW i7 xDrive60 មានតម្លៃខ្ពស់ជាងគេរហូតទៅដល់ ១២០,២៩៥ ដុល្លារ៕

អត្ថបទដោយ៖ សូនីតា

ចែករំលែក:

Relate Post

ថ្មីៗនេះក្រុមហ៊ុន ABT Sportsline បានធ្វើការកែប្រែថ្មីលើម៉ូដែល BMW RS Q8 ដោយបន្ថែមកំលាំងរហូតទៅដល់ ៧៨៩ សេះ

  • News

ក្រុមហ៊ុន ABT Sportsline គឺជាក្រុមហ៊ុនប្រណាំងឡាន ក៏ជាក្រុមហ៊ុនដែលធ្វើការកែប្រែលើម៉ាស៊ីន និងរចនាគ្រឿងប្រណិតៗបំពាក់បន្ថែមលើរថយន្ដ ដែលមានទីតាំងនៅរដ្ឋ Kempten im Allgäu ប្រទេសអាល្លឺម៉ង់។ ABT ភាគច្រើនត្រូវបានសហការជាមួយម៉ាកយីហោ Audi និង Volkswagen Group។ ហើយថ្មីៗ នេះក្រុមហ៊ុន ABT ក៏បានចាប់ដៃជាមួយក្រុមហ៊ុន BMW ដើម្បីធ្វើការកំណែលើម៉ូដែល Audi RS Q8 ដែលត្រូវបានគេដាក់ឈ្មោះថា RS Q8 Signature Edition ដោយក្រុមហ៊ុន ABT Sportsline ។ ម៉ូដែល RS Q8 ស្ដង់ដារគឺមានម៉ាស៊ីន V8 ចំណុះ ៤.០ លីត្រ twin-turbocharged បង្កើតកម្លាំងបាន ៥៩១ សេះ និងកម្លាំងបង្វិល ៨០០ ញូតុនម៉ែត្រ។ ប៉ុន្ដែពេលនេះ ABT បានធ្វើការកែប្រែទៅលើឧបករណ៍ចាប់សញ្ញា ECU និងបន្ថែមកម្លាំងរហូតទៅដល់ ៧៨៩ សេះ និងកម្លាំងបង្វិល ១,០០០ ញូតុនម៉ែត្រ។ ដែលវាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ ៣.២ វិនាទីប៉ុណ្ណោះធ្វើអោយវាលឿនជាងម៉ាស៊ីនស្តង់ដា ០.៨ វិនាទី។ នឹងបានរចនាបន្ថែមដែលបានបំពាក់ជាមួយប្រភេទកាបូនហ្វាយបឺរលើប៉ាណាហើយក៏បានបំពាក់នៅលើកាងជុំវិញនៃរថយន្ដ និង Spoiler ខាងក្រោយដែលធ្វើអោយមានភាពទាក់ទាញបូកផ្សំជាមួយយ៉ានកង់ទំហំ ២៣ អ៊ីងពណ៌ខ្មៅរលោង និងសំបកកង់ទំហំ ២៩៥/៣៥ ។ ចូលទៅផ្នែកខាងក្នុងវិញក៏ត្រូវបានដាប់ដោយស្លាកសញ្ញា ABT នៅលើកម្រាលពូកស្បែក និងនៅលើប៉ូតុង Start ម៉ាស៊ីនក៏មានស្លាកសញ្ញានេះហើយផ្នែកនីមួយៗភាគច្រើនបានបំពាក់ដោយប្រភេទកាបូនហ្វាយបឺរដ៏ប្រណិតស្ទើតែគ្រប់កន្លែងនៃរថយន្ដតទាំងមូល។ បើនិយាយពីតម្លៃវិញម៉ូដែល RS Q8 Signature Edition វាមានតម្លៃ ៣៣២,០០០ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Toyota បានបន្ថែមជម្រើសថ្មីលើម៉ូដែល Corolla ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងកាន់តែទាក់ទាញ

  • News

ម៉ូដែល Toyota Corolla គឺជាប្រភេទរថយន្ដ Sedan សម័យថ្មីដែលផ្ដល់ជូនក្នុងតម្លៃសមរម្យជាមួយជម្រើសម៉ូដេល Corolla ស្តង់ដារ ឬ Corolla Hybrid ។ ហើយការបន្ថែម ថ្មីនៃម៉ូដែល Corolla Apex ដែលនាំមកជាមួយម៉ាស៊ីន ២.០ លីត្រ មានស៊ីឡាំង ៤ ដូច Corolla SE និង XSE វាផលិតកម្លាំងបាន ១៦៩ សេះ និងកម្លាំងបង្វិល ២០៥ ញូតុនម៉ែត្រ នេះគឺជាម៉ាស៊ីនដែលអាចទទួលយកបានយ៉ាងល្អឥតខ្ចោះជាមួយនឹងថាមពលគ្រប់គ្រាន់ដើម្បីធ្វើឱ្យ Corolla មានភាពរីករាយក្នុងការបើកបរ។ ការពង្រឹងកំរិតបែប Sport របស់វាអាចប្រើបានជាមួយនឹងការបញ្ជូនដោយប្រអប់លេខដៃប្រាំមួយល្បឿននៅក្នុងរថយន្ត Corolla ។ កញ្ចប់ Option Apex នាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យមួយចំនួនផ្សេងទៀតរួមទាំងបានកែសម្រួលប្រព័ន្ធជើងក្រោមកាន់តែមានភាពរឹងមាំជាងមុន។ ហើយជាពិសេសវាបានប្រើប្រាស់សំបកកង់ប្រភេទ Dunlop SportMaxx ទំហំ ១៨ អ៊ីង។ វាក៏ទទួលបានមុខងារស្តង់ដារ Apple CarPlay និង Android Auto នៅលើអេក្រង់ Touch screenទំហំ ៨ អ៊ីញ។ ដោយបានបំពាក់ប្រព័ន្ធ Speaker JBL ដែលនឹងមាននៅលើជម្រើស XSE និង Apex ។ ជាមួយរូបរាងខាងក្រៅនៃម៉ូដែលនេះបានបំពាក់ជាមួយកាងមួយជុំរថយន្ដហើយនៅខាងមុខបំពាក់ប៉ាណាថ្មីដែលមើលទៅកាន់តែអង្គអាច។ ហើយបច្ចេកវិទ្យាសុវត្ថិភាពមានការដាក់បញ្ចូលនូវប្រព័ន្ធ Safety Sense 2.0 suite របស់ Toyota ។ ដោយបច្ចេកវិជ្ជាជំនួយអ្នកបើកបរនេះនាំមកនូវហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ ការគ្រប់គ្រងកន្លងផ្លូវជាមួយនឹងការគ្រប់គ្រងល្បឿនបើកបរបាន។ Corolla SE Apex ស៊េរីឆ្នាំ ២០២២ និងមានតម្លៃ ២៦,៧៣៥ ដែលចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា  

ម៉ូដែល Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ កម្លាំងខ្លាំង ៤០២ សេះ ជាមួយនឹងស៊ីឡាំង ៤

  • News

បន្ទាប់ពីការមកដល់ថ្មីនៃរថយន្ត Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ ។ វាគឺជាម៉ូដែលដ៏ពេញនិយមសម្រាប់ម៉ាកនេះចាប់តាំងពីវាត្រូវបានណែនាំកាលពីប៉ុន្មានឆ្នាំមុន។ ហើយការផ្លាស់ប្តូរដ៏ធំបំផុតភាគច្រើនកើតឡើងនៅក្នុង drivetrain រួមទាំង turbo អគ្គិសនីថ្មី និងប្រព័ន្ធ Hybrid វាបានមកជាមួយម៉ាស៊ីន M139 ចំណុះ ២.០ លីត្រ មានស៊ីឡាំងបួន។ ដែលអាចបង្កើនកម្លាំងបាន ៤០២ សេះ និងកម្លាំងបង្វិល ៥០០ ញូតុនម៉ែត្រ វាក៏មានការជំរុញល្បឿនបាន ១៣ សេះពីប្រព័ន្ធ Hybrid របស់រថយន្ត ហើយវាបញ្ចូនចលនាតាមរយៈប្រអប់លេខប្រាំបួនវគ្គស្វ័យប្រវត្តិ ដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Mercedes ។ នៅខាងក្នុងកាប៊ីនក៏មើលទៅល្អជាងពេលមុនៗ ដែលរួមមានទាំងអេក្រង់ infotainment នៅលើកុងសុលកណ្តាលទំហំ ១១.៩ អ៊ីងថ្មី និងកុងទ័រល្បឿនឌីជីថលទំហំ ១២.៣ អ៊ីង ហើយប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែ។ វាបានធ្វើឱ្យផ្ទៃខាងក្នុងមានអារម្មណ៍បែបស្ព័រដោយដៃចង្កូត AMG បានរចនាដោយស្បែកដ៏ប្រណិតហើយនៅលើដៃចង្កូតរថយន្ដអាចជ្រើសរើសកំរិតបើកបរបានប្រាំជម្រើសមានដូចជា Slippery, Comfort, Sport, Sport + និង Individual ។ ហើយផ្នែកខាងក្រៅបានមកជាមួយប៉ាណាធំដែលមើលទៅកាន់តែអស្ចារ្យ ចង្កៀងខាងមុខបានបំពាក់ប្រភេទភ្លើង LED វាក៏បានបំពាក់ដោយស៊ីម៉ាំងប ៤ ដែលមើលទៅកាន់តែស្រស់ស្អាតបន្ថែមទៀត។ ម៉ូដែលមួយនេះប្រើប្រាស់ជាមួយយ៉ាន់កងស្តង់ដារទំហំ ១៨ អ៊ីង ហើយវាក៏មានជម្រើសយ៉ាន់កង់ដែលអាចរើសបានដោយមានទំហំ ១៩ និង ២០ អ៊ីញផងដែរ។ ជាក់ស្តែងរថយន្ដ Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ សម្រាប់តម្លៃវិញក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយទេ៕ អត្ថបទដោយ៖ សូនីតា  

Maybach S680 ស៊េរីឆ្នាំ ២០២៣ រំលេចដោយពណ៌មាសពិសេសនឹងដាក់លក់លើទីផ្សារតែ ១៥០ គ្រឿងប៉ុណ្ណោះ

  • News

ក្រុមហ៊ុន Mercedes គ្រោងនឹងចេញលក់ម៉ូដែល Maybach S680 សេ៊រីឆ្នាំ ២០២៣ លើទីផ្សារនៅចុងឆ្នាំ ២០២២ នេះហើយក្រុមហ៊ុនក៏បានបញ្ជាក់ថានឹងរចនាជាពិសេសលើរថយន្តម៉ូដែល Mercedes-Maybach S680 អោយមានភាពខុសពីរម៉ូដែល Maybach ផ្សេងៗទៀត។ សម្រាប់រូបរាងថ្មីគឺទទួលបានពីការសហការគ្នា រវាងអ្នកច្នៃម៉ូតដ៏ល្បីល្បាញរបស់ម៉ាកយីហោរ Louis Vuitton (LV) ដោយលោកមានឈ្មោះថា Virgil Abloh និងលោក Gordon Wagener ប្រធានផ្នែករចនានៅក្រុមហ៊ុន Mercedes ហើយរថយន្ដនឹងត្រូវដាក់លក់ជុំវិញពិភពលោកដោយចំនួនកំណត់ត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះ។ លក្ខណៈពិសេសនៃរថយន្តនេះ វាគឺជាម៉ូដេលតែមួយគត់ដែលទទួលបានពណ៌មាសគ្រប់ផ្នែកនីមួយៗនៃរថយន្តប្លែកពីម៉ូដែលផ្សេងៗទៀត។ លើសពីនេះទៅទៀតយ៉ាន់កង់ទាំងបួនក៏បានបន្ថែមនៅពណ៌មាសដែលធ្វើអោយមានវាកាន់តែមានភាពលេចធ្លោរ។ ការកែប្រែបន្តនៅខាងក្នុងកាប៊ីនមានភាពធំទូលាយ នឹងត្រូវបានបែងចែកផ្នែកខាងលើ និងផ្នែកខាងក្រោម មានពណ៌ស៊ីគ្នាទៅនឹងផ្នែកខាងក្រៅនៃរថយន្ត។ អ្នកនឹងមើលឃើញថាតាប្លូដែលមានស្បែកពណ៌ខ្មៅ និងមានកន្លែងផ្ទុករបស់របរជាច្រើនផ្នែកខាងក្នុងភាគច្រើនត្រូវបានរចនាឡើងជាមួយពណ៌មាស និងពណ៌ខ្មៅរលោងដ៏ប្រណិត។ វិលត្រលប់ទៅការកែប្រែប្រព័ន្ធ MBUX ដែលមានអេក្រង់ Touch Screen និងកុងទ័រល្បឿនប្រភេទឌីជីថលក៏ត្រូវបានកែលម្អជាមួយនឹងរូបរាងពណ៌ថ្មីផងដែរ។ រថយន្តមួយនេះនឹងភ្ជាប់មកជាមួយប៉ាណាដែលបិទជិតដើម្បីប្រាកដថាវានឹងមិនមានធូលីចូលបើទោះបីជាយើងមិនប្រើប្រាស់ក៏ដោយ។ គួរបញ្ជាក់ផងដែរថារថយន្តនេះមិនបានកែប្រែទៅលើផ្នែកម៉ាស៊ីននោះទេដែលមានន័យថាវានៅតែបំពាក់ម៉ាស៊ីន V12 ចំណុះ ៦.០ លីត្រផលិតកម្លាំងបាន ៦០៤ សេះដដែល។ លោក Gorden Wagener ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Mercedes ក៏បាននិយាយថា "ខ្ញុំមានមោទនភាពនឹងមិនគួរឱ្យជឿចំពោះការងារដែលយើងបានបង្កើតការរចនាដោយសហការជាមួយលោក Virgil ដែលបានរចនាថ្មីប្រកបដោយភាពច្នៃប្រឌិត៕ អត្ថបទដោយ៖ សូនីតា

Lexus LS Hybrid បន្ថែមមុខងារពិសេសៗជាច្រើនដែលធ្វើឱ្យតម្លៃរបស់វាកើនទៅដល់ ១១២,០០០ ដុល្លារ

  • News

មួយរយៈប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហុ៊នផលិតរថយន្ដជាច្រើនកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ប៉ុន្តែអ្នកគាំទ្រនៅម៉ាកយីហោររបស់ Lexus នៅតែបន្តរហូតមក។ ឥឡូវនេះរថយន្តប្រភេទ sedan premium នៃម៉ាកយីហោរ Lexus ដែលវាមានទំហំដូចរថយន្តម៉ូដែល Mercedes-Benz S-Class និង BMW 7 Series វាក៏មានដៃគូប្រកួតប្រជែងជាមួយម៉ូដែល Jaguar XJhave ហើយក៏បានចាកចេញពីការប្រកួតមួយនេះ ប៉ុន្តែម៉ូដែល LS វិញនៅតែរក្សាវត្តមានរបស់ខ្លួននឹងមានការគាំទ្រមកដល់បច្ចុប្បន្ន។ រថយន្តស៊េរីទំនើបរបស់ម៉ាកយីហោមួយនេះមានជម្រើសជាមួយថាមពលនៃការបើកបរ វាមានទំហំម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ twin-turbo ឬ ៣.៥លីត្រ ជាមួយម៉ាស៊ីន V6 hybrid ដែលវាបញ្ចូនចលនាកង់ដោយប្រអប់លេខ CVT ។ ដូចនេះរថយន្តម៉ូដែល Lexus LS Hybrid នឹងក្លាយជារថយន្ដដែលទទួលនូវការបន្ថែមជាមួយបច្ចេកវិទ្យាជាច្រើន រីឯតម្លៃវិញបានឡើងរហូតទៅដល់ ៣៦,០០០ ដុល្លារ បន្ថែមទៀតដែលធ្វើអោយម៉ូដែលនេះមានតម្លៃសរុប ១១២,០០០ ដុល្លារ ក៏ជាតម្លៃចេញរោងចក្រផងដែរ។ ឥឡូវនេះ វាក៏មានជាមួយនឹងប្រព័ន្ធ Lexus Teammate cruise control ពាក់កណ្តាលស្វ័យប្រវត្តិ និងប្រព័ន្ធជំនួយអ្នកការបើកបរកម្រិតខ្ពស់ ហើយក៏មានប្រព័ន្ធសុវត្ថិភាព ២.៥+ ផងដែល។ អ្នកនាំពាក្យរបស់ម៉ាយីហោ Lexus លោក Amanda Roark បានបញ្ជាក់យ៉ាងច្បាស់ថា LS Hybrid នឹងក្លាយជាម៉ូដែលតែមួយគត់ដែលមានបច្ចេកវិទ្យានេះ វាក៏នឹងរួមបញ្ចូលផងដែរនូវលក្ខណៈពិសេសទាំងអស់ពីកញ្ចប់ប្រណិតរបស់វាមានដូចជាប្រព័ន្ធដែលអាចបញ្ជាជើងក្រោមឡើងចុះបានតាមស្ថានភាពផ្លូវ ហើយវាដំណើរការដោយប៉ុងទាំងពីរ។ នឹងមានម៉ូនីទ័រPanoramic ដែលជាបច្ចេកវិទ្យាថ្មីអាចឱ្យអ្នកបើកបរមើលឃើញនូវទិដ្ឋភាពជុំវិញរបស់រថយន្ដហើយក៏ធ្វើឱ្យការបើកបរការចតរថយន្តកាន់តែមានសុវត្ថិភាព និងងាយស្រួលជាងមុនដែលវាអាចមើលឃើញនៅលើអេក្រង់កំសាន្ដរបស់រថយន្ដ។ ជាមួយនឹងការកែប្រែមួយនេះ ការបន្ថែមទាំងអស់ជាជម្រើសតែមួយគត់ដែលអ្នកអាចបន្ថែមលើ LS Hybrid ការរំលេចរូបភាពសម្រាប់ផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងគ្រឿងបន្ថែមមុខងារផ្សេងៗទៀតដែលវាធ្វើអោយមានភាពទាក់ទាញ។ ការសម្រេចចិត្តក្នុងការកែប្រែនៃម៉ូដែល LS គឺជាយុទ្ធសាស្រ្តមួយដែលគេបានធ្វើអោយវាមានតម្លៃថ្លែជាមួយនឹងការផ្តល់ជូនអតិថិជននូវលក្ខណៈពិសេសដែលមានទាំងអស់ក្នុងកញ្ចប់តែមួយ។ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ