ថ្មីៗនេះក្រុមហ៊ុន ABT Sportsline បានធ្វើការកែប្រែថ្មីលើម៉ូដែល BMW RS Q8 ដោយបន្ថែមកំលាំងរហូតទៅដល់ ៧៨៩ សេះ

មើល: 1025

ក្រុមហ៊ុន ABT Sportsline គឺជាក្រុមហ៊ុនប្រណាំងឡាន ក៏ជាក្រុមហ៊ុនដែលធ្វើការកែប្រែលើម៉ាស៊ីន និងរចនាគ្រឿងប្រណិតៗបំពាក់បន្ថែមលើរថយន្ដ ដែលមានទីតាំងនៅរដ្ឋ Kempten im Allgäu ប្រទេសអាល្លឺម៉ង់។

ABT ភាគច្រើនត្រូវបានសហការជាមួយម៉ាកយីហោ Audi និង Volkswagen Group។ ហើយថ្មីៗ នេះក្រុមហ៊ុន ABT ក៏បានចាប់ដៃជាមួយក្រុមហ៊ុន BMW ដើម្បីធ្វើការកំណែលើម៉ូដែល Audi RS Q8 ដែលត្រូវបានគេដាក់ឈ្មោះថា RS Q8 Signature Edition ដោយក្រុមហ៊ុន ABT Sportsline ។

ម៉ូដែល RS Q8 ស្ដង់ដារគឺមានម៉ាស៊ីន V8 ចំណុះ ៤.០ លីត្រ twin-turbocharged បង្កើតកម្លាំងបាន ៥៩១ សេះ និងកម្លាំងបង្វិល ៨០០ ញូតុនម៉ែត្រ។

ប៉ុន្ដែពេលនេះ ABT បានធ្វើការកែប្រែទៅលើឧបករណ៍ចាប់សញ្ញា ECU និងបន្ថែមកម្លាំងរហូតទៅដល់ ៧៨៩ សេះ និងកម្លាំងបង្វិល ១,០០០ ញូតុនម៉ែត្រ។

ដែលវាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ ៣.២ វិនាទីប៉ុណ្ណោះធ្វើអោយវាលឿនជាងម៉ាស៊ីនស្តង់ដា ០.៨ វិនាទី។

នឹងបានរចនាបន្ថែមដែលបានបំពាក់ជាមួយប្រភេទកាបូនហ្វាយបឺរលើប៉ាណាហើយក៏បានបំពាក់នៅលើកាងជុំវិញនៃរថយន្ដ និង Spoiler ខាងក្រោយដែលធ្វើអោយមានភាពទាក់ទាញបូកផ្សំជាមួយយ៉ានកង់ទំហំ ២៣ អ៊ីងពណ៌ខ្មៅរលោង និងសំបកកង់ទំហំ ២៩៥/៣៥ ។

ចូលទៅផ្នែកខាងក្នុងវិញក៏ត្រូវបានដាប់ដោយស្លាកសញ្ញា ABT នៅលើកម្រាលពូកស្បែក និងនៅលើប៉ូតុង Start ម៉ាស៊ីនក៏មានស្លាកសញ្ញានេះហើយផ្នែកនីមួយៗភាគច្រើនបានបំពាក់ដោយប្រភេទកាបូនហ្វាយបឺរដ៏ប្រណិតស្ទើតែគ្រប់កន្លែងនៃរថយន្ដតទាំងមូល។

បើនិយាយពីតម្លៃវិញម៉ូដែល RS Q8 Signature Edition វាមានតម្លៃ ៣៣២,០០០ ដុល្លារ៕

អត្ថបទដោយ៖ សូនីតា

ចែករំលែក:
ស្លាក:

Relate Post

BMW 7-Series ជំនាន់ថ្មីកាន់តែទំនើបទាន់សម័យជាមួយនឹងអេក្រង់កំសាន្តដ៏ធំសម្រាប់អ្នកដំណើរខាងក្រោយ

  • News

រថយន្ត BMW 7-Series បានឈានចូលដល់ជំនាន់ទី ៧ របស់ខ្លួនជាមួយនឹងរូបរាងថ្មីដ៏អស្ចារ្យ និងបានបន្ថែមជាមួយជម្រើសប្រើប្រាស់ដោយថាមពលអគ្គិសនី។ ហើយម៉ូដែលនេះនឹងមានតែបីជម្រើសតែប៉ុណ្ណោះដែលមានដូចជា i7 xDrive60 ,760i xDrive និង 740i ។ ជម្រើសដែលប្រើប្រាស់ដោយថាមពលអគ្គិសនីគឺ i7 xDrive60 វាបានបំពាក់ប្រព័ន្ធដំណើរការដោយប៉ុងទាំងពីរ ដែលផ្តល់នូវកម្លាំងខ្ពស់បំផុតបាន ៥៣៦ សេះ និងកម្លាំងបង្វិល ៧៤៤ ញូតុនម៉ែត្រដែលបង្កើនល្បឿនពី ០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលប្រហែល ៤.៥ វិនាទី ល្បឿនកំពូលគឺ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយកម្លាំងថ្មនេះមានសមត្ថភាពប្រើបាន ១០១.៧ គីឡូវ៉ាត់ម៉ោង។ រីឯជម្រើស 740i វាដំណើរការដោយប៉ុងខាងក្រោយហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៣.០ លីត្រ turbocharged inline-6 ជាមួយនឹងការដំឡើង Hybrid វាផ្តល់នូវកម្លាំងខ្ពស់បំផុត ៣៧៥ សេះ និងកម្លាំងបង្វិលជុំ ៥២០ ញូតុនម៉ែត្រ គេអាចរំពឹងថាវានិងអាចបង្កើតល្បឿនបានពី ០-៩៦ គីឡីម៉ែត្រក្នុងមួយម៉ោងរយៈ ៥ វិនាទី។ បើជម្រើសរបស់ 760i xDrive មានលក្ខណៈពិសេសដែលវាដំណើរការដោយប្រព័ន្ធប៉ុងទាំងពីរ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៤.៤ លីត្រ twin-turbocharged V8 ថ្មីរបស់ BMW ក៏បានដំឡើង Hybrid ផងដែរ វាមានកម្លាំង ៥៣៦ សេះ និងកម្លាំងបង្វិល ៧៥០ ញូតុនម៉ែត្រ វាបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលត្រឹមតែ ៤.២ វិនាទីប៉ុណ្ណោះ។ ក្រឡេកមកមើលផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដ៏ធំមើលទៅមានភាពទាក់ទាញជាមួយការរចនានៃចង្កៀងមុខដែលកំណត់សម្រាប់រថយន្ត BMW ស៊េរីថ្មីនេះហើយភ្លើងខាងក្រោយមានលក្ខណៈពិសេសថ្មីមួយដែលមានរូបរាង L-shape រថយន្តប្រភេទ sedan មួយនេះមានប្រវែង ៥៣៨ សង់ទីម៉ែត្រ និងមានកម្លាតពីកង់មុខទៅកង់ក្រោយមានប្រវែងវែងជាងមុនត្រឹម ០.៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ផ្ទៃខាងក្នុងរចនាយ៉ាងប្រណិតជាងជំនាន់មុនៗដោយវាបានបំពាក់នូវអេក្រង់ Touch screen ដែលមានទំហំ ១២.៣ អ៊ីងបន្ទាប់មកវាក៏បានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ ៣១ អ៊ីងដែលមានកម្រិតភាពច្បាស់ដល់ទៅ 8K ដែលចុះពីលើដំបូលដើម្បីផ្តល់បទពិសោធន៍មើលទៅដូចជានៅក្នុងរោងកុនសម្រាប់អ្នកដំណើរខាងក្រោយ។ គួរបញ្ជាក់ផងដែរថាមុខងារជំនួយអ្នកបើកបរថ្មីដែលត្រូវបានគេស្គាល់ថាជាជំនួយការផ្លូវហាយវេ វាអាចគ្រប់គ្រងផ្លូវក្នុងល្បឿនរហូតដល់ ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតនេះមានន័យថា ជារថយន្តដែលអាចគ្រប់គ្រងខ្លួនឯងបានក្នុងលក្ខខណ្ឌដែលបានកំណត់ ដោយអាចឱ្យអ្នកបើកបរលែងដៃចង្កូត។ ក្រុមហ៊ុន BMW កំពុងអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយខ្លួនឯងជាមួយនឹងប្រព័ន្ធ Mobileye របស់ក្រុមហ៊ុន Intel ។ មកដឹងពីតម្លៃវិញ BMW ជម្រើស 740i មានតម្លៃ៩៤,២៩៥ ដុល្លារ រីឯ BMW 760i xDrive មានតម្លៃ ១១៤,៥៩៥ ដុល្លារ និង BMW i7 xDrive60 មានតម្លៃខ្ពស់ជាងគេរហូតទៅដល់ ១២០,២៩៥ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

Range Rover Vogue ទទួលបានពណ៌សម្បុរថ្មី នឹងកម្លាំងកាន់តែខ្លាំងពីក្រុមហ៊ុន Manhart

  • News

Manhart Performance ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនរចនារថយន្តនិងទទួលបានបទពិសោធន៍ដ៏ច្រើនលើសលប់ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះ។ បុ៉ន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ Manhart កម្រនឹងប៉ះម៉ូដែលរថយន្ដផ្សេងក្រៅពីម៉ូដែល BMW, Mercedes-Benz, និង Audi ប៉ុន្តែគម្រោងកែសំរួលចុងក្រោយបំផុតមួយរបស់ក្រុមហ៊ុនគឺត្រូវបានជ្រើសរើសជាម៉ូដែល Range Rover។ សម្រាប់រថយន្ត Range Rover នាពេលបច្ចុប្បន្ននេះគឺជាម៉ូដែលដ៏ពេញនិយមបំផុតមួយនៅក្នុងចំណោមរថយន្ត SUV ដ៏ប្រណិតដែលគេហៅថា Vogue RV 650 ។ ការកែប្រែត្រូវបានធ្វើឡើងគឺជាការបន្សំពណ៌ខាងក្រៅថ្មី ដែលមានរូបរាងខ្មៅទាំងមូលរបស់ Manhart ជាមួយនឹងពណ៌មាស នឹងអក្សរ Manhart នៅលើកញ្ចក់ឡានខាងមុខ ហើយយ៉ានកង់ក៏ត្រូវបានបន្ថែមនូវពណ៌មាសដូចគ្នា ដែលអាចត្រូវបានគេមើលឃើញពណ៌មាសឆ្នូតមាននៅកាងខាងមុខ និងកាងខាងក្រោយជុំវិញប៉ាណាទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ Manhart បញ្ជាក់ថានេះគឺជាសេចក្តីថ្លែងការណ៍យ៉ាងច្បាស់នៃអ្វីដែលក្រុមហ៊ុនអាចសម្រេចបាន ហើយផ្ទៃខាងក្នុងក៏បានធ្វើតាមរូបមន្តនៃមូលដ្ឋានដូចគ្នា។ ពណ៌ចម្បងនៅខាងក្នុងកាប៊ីនគឺដូចគ្នាបេះបិទទៅនឹងពណ៌ខាងក្រៅ ហើយអាចនិយាយបានថាវាស្ទើរតែគ្រប់ផ្នែកដែលត្រូវបានកំណែបន្ថែមដោយបានបំពាក់ជាមួយពូកស្បែកដ៏ប្រណិត។ រថយន្ដម៉ូដែល Vogue RV 650 នេះក្រុមហ៊ុនបាននិយាយថាកម្លាំងរបស់វាអាចកើនឡើងដល់ ៦៥០ សេះ ជាមួយនឹងការបំពាក់ម៉ាស៊ីន V8 ចំណុះ ៤.៤ លីត្រ twin-turbo ក៏ជាម៉ាស៊ីនផលិតដោយ BMW ផងដែរ។ ប៉ុន្តែការវិនិច្ឆ័យពី BMW X7 M50i ថាមពលបន្ថែមទំនងជាត្រូវបានសម្រេចដោយការអាប់ដេតជាមួយកម្មវិធី ECU ។ ក្រុមហ៊ុន Manhart មិនបានបង្ហាញពីតម្លៃសម្រាប់រថយន្ត Range Rover ផ្តាច់មុខនៅមជ្ឈិមបូព៌ានោះទេ ប៉ុន្តែអ្នកដែលចាប់អារម្មណ៍លើរថយន្ត Vogue RV 650 អាចទាក់ទងក្រុមលក់ ឬចូលទៅកាន់ហាងចែកចាយក្នុងស្រុកណាមួយ។ អត្ថបទដោយ៖ សូនីតា

រថយន្ត BMW i3 ជាច្រើនគ្រឿងត្រូវបានប្រទះឃើញបោះបង់ចោលនៅកណ្តាលព្រៃនៃកោះជេជូ ប្រទេសកូរ៉េ

  • News

រថយន្តអគ្គិសនីម៉ូដែល BMW i3 ជាច្រើនគ្រឿងត្រូវគេបោះបង់ចោលនៅកណ្តាលព្រៃនៅជាប់ផ្លូវលើភ្នំ Goseong សង្កាត់ Awol នៃទីកោះ Jeju ប្រទេសកូរ៉េ។ បើតាមគេហទំព័ររបស់ Korea Times បានចុះផ្សាយថារថយន្តទាំងនោះត្រូវបានក្រុមហ៊ុនជួលរថយន្តទុកចោល បន្ទាប់ពីក្រុមហ៊ុនបានក្ស័យធន។ យោងតាមរបាយការណ៍ក្នុងស្រុកបន្ទាប់ពីក្រុមហ៊ុនបានក្ស័យធនរថយន្តទាំងអស់ មិនអាចដំណើរការបានទៀតទេ នឹងត្រូវបានទុកចោលជាបណ្ដោះអាសន្ន។ ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៧ ក្រុមហ៊ុនបានទិញរថយន្ដម៉ូដែល BMW  i3s ចំនួន ២០០ គ្រឿងតាមរយៈការបង់រំលស់ប្រចាំខែ ក៏ប៉ុន្តែអាជីវកម្មមួយនេះមិនដំណើរការល្អនោះទេ ហើយក្រុមហ៊ុនក៏បានក្ស័យធន ដោយមិនអាចសងប្រាក់កម្ចីនិងពន្ធដែលនៅសេសសល់រថយន្តទាំងអស់ក៏ត្រូវបានរឹបអូស។ ចំណែកឯសារព័ត៌មានក៏បានអោយដឹងថាក្រុមហ៊ុន BMW នៅប្រទេសកូរ៉េបានទទួលយល់ព្រមពីតុលាការកាលពីថ្ងៃទី ១៧ ខែឧសភា ដើម្បីទទួលបានរថយន្តដែលបោះបង់ចោលតាមរយៈការដេញថ្លៃមួយ។ ហើយនេះក៏មិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនជួលរថយន្តនៅលើកោះមួយនេះបានធ្វើរឿងបែបនេះ ក្រុមហ៊ុនមួយចំនួនជ្រើសរើសការបោះបង់ចោលរថយន្ត ព្រោះតែត្រូវចំណាយពេលយូរក្នុងការជួសជុលរថយន្តអគ្គិសនីជាងរថយន្តប្រើសាំងធម្មតា។ បើតាមសំដីអ្នកធ្វើការនៅក្រុមហ៊ុនមួយដែលកាន់កាប់រថយន្ដម៉ូដែល BMW i3 ១០គ្រឿង បាននិយាយថាវាមានហិរញ្ញវត្ថុច្រើនលើសលប់ក្នុងការគ្រប់គ្រងរថយន្តជួលប្រភេទអគ្គិសនីបើប្រៀបធៀបទៅនឹងរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង។ រដ្ឋាភិបាលគ្រប់គ្រងកោះ Jeju បានហាមឃាត់ក្រុមហ៊ុនជួលមិនឱ្យលក់ ឬបោះចោលរថយន្តអគ្គីសនីរបស់ពួកគេដែលបានទិញដោយមានជំនួយឥតសំណងរបស់រដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំដំបូង ដោយសារតែប្រាក់ជំនួយឥតសំណងរបស់រដ្ឋាភិបាលមានចំនួនច្រើន។ សម្រាប់ម៉ូដែល i3 ឆ្នាំ ២០១៨ ដែលលក់ក្នុងតម្លៃ ៦០ លានវ៉ុន (៤៩,៤០១ ដុល្លារ) រដ្ឋាភិបាលបានចំណាយប្រាក់ឧបត្ថម្ភជិត ១៧ លានវ៉ុន(១៣,៩៩៧ ដុល្លារ) ប៉ុន្តែមិនមានច្បាប់បច្ចុប្បន្នអនុញ្ញាតឱ្យរដ្ឋាភិបាលយកមកវិញនូវប្រាក់ឧបត្ថម្ភដែលក្រុមហ៊ុនជួលដើម្បីទិញរថយន្តសូម្បីតែក្រុមហ៊ុនទាំងនោះក្ស័យធន់។ ខាងសារព័ត៌មានបានរាយការណ៍ថា រហូតមកដល់ចុងឆ្នាំ ២០២០ រដ្ឋាភិបាល Jeju បានឃើញរថយន្តអគ្គីសនីជាង ៤,១០០ គ្រឿងត្រូវបានទិញនៅលើកោះនេះជាមួយនឹងការឧបត្ថម្ភរហូតដល់ ៥៨ ពាន់លានវ៉ុន(៤៧,៧៥៤,៨៩៧ ដុល្លារ)៕  

រថយន្ត BMW M4 F82 កែសម្រួលតាមបុណ្យនៃក្តីស្រលាញ់កំពុងក្លាយជារថយន្តនៅក្នុងក្តីស្រមៃនារីៗ

  • News

បច្ចុប្បន្នមនុស្សម្នាក់ៗតែងតែយកចិត្តទុកដាក់ក្នុងការប្រារព្ឋពិធីបុណ្យធំៗដែលជាពិធីដ៏សំខាន់របស់ពួកគេ។ ក្រឡែកមកមើលពិធីបុណ្យនៃក្តីស្រឡាញ់ ដែលបានកន្លងផុតប៉ុន្មានថ្ងៃមុននេះ ខណៈពេលនោះ BMW M4 F82 ក៏បានបង្ហាញខ្លួនជាមួយនិងរូបរាងដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានពណ៍ដ៏គួរឱ្យទាក់ទាញ និងយ៉ាន់កង់ដ៏ប្លែករបស់វា។ រថយន្តBMW M4 F82 បានបង្ហាញខ្លួនលើកដំបូងនៅក្នុងកម្មវិធី Washington Auto Show ដោយកម្មវិធីនេះបានបើកដំណើរការតាំងពីថ្ងៃទី ២១ ដល់ ៣០ ខែមករា មកម្លេះ។ រថយន្ត BMW M4 F82 ដ៏ប្រណីតនេះត្រូវបានបង្កើតឡើងដោយគំនិតច្នៃប្រឌិតរបស់លោក Alexa Jaffe ដែលគាត់បង្កើតវាឡើងដើម្បីអបអរទៅដល់ពិធីបុណ្យនៃក្តីស្រលាញ់។ លោក Alexa Jaffe បានធ្វើឱ្យ BMW M4 F82 មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាមួយពណ៍ផ្កាឈូកដ៏ភ្លឺរលោង និងយ៉ាន់កង់ SK Forged Moni រាងជាបេះដូង ដែលស្តាប់មើលទៅវាពិតជាគួរឱ្យអស់សំណើចណាស់ ប៉ុន្តែការធ្វើបែបនេះគឺសំដៅទៅលើពិធីបុណ្យនៃក្តីស្រឡាញ់ប៉ុណ្ណោះ។ ក្រៅពីនេះទៅទៀតគាត់ក៏បានបន្តែមនូវកាបូនហ្វាយប័រជាច្រើនដូចជានៅខាងក្នុងរថយន្តបានបំពាក់ទៅដោយប្រព័ន្ឋបញ្ជារ BavGruppe ដែលបានរចនាភ្ជាប់ជាមួយនឹងដៃចង្កូតដោយមានស្បែកជាប្រភេទកាបូនហ្វាយប័រ។ ហើយជាមួយគ្នានេះដែលកម្របម៉ាស៊ីនក៏បានបំពាក់នូវបង្អួចថ្លានៅចំកណ្តាល ដោយអាចឱ្យយើងមើលឃើញនូវម៉ាស៊ីនចំណុះ ៣.០ លីត្រ ៦ ស៊ីឡាំង ពណ៍ផ្កាឈូកដ៏ស្រស់ស្អាត។  អត្ថបទដោយ៖ សក្កណា

រថយន្ត BMW 8 Series ឆ្នាំ ២០២៣ បានបង្ហាញខ្លួនជាមួយនឹងការរចនា ៣ ជម្រើសផ្សេងៗគ្នា

  • News

BMW បានបង្ហាញរថយន្តស៊េរី 8-Series និង M8 របស់ខ្លួនដោយ ម៉ូដែលឆ្នាំ ២០២៣ ទទួលបានអត្ថប្រយោជន៍នឹងភាពល្អប្រសើឡើងវិញ ដែលរួមបញ្ចូលនូវកញ្ចក់ "Iconic Glow"។ BMW បានធ្វើឱ្យរថយន្តស៊េរី ៨ ឆ្នាំ ២០១៨ មានភាពរស់រវើកឡើងវិញ ហើយឥឡូវនេះវាដល់ពេលហើយសម្រាប់ការធ្វើឱ្យទាន់សម័យឡើងវិញសូមណែនាំរថយន្ត BMW 8 Series Coupe, Convertible និង Gran Coupe ស៊េរីឆ្នាំ ២០២៣ ដែលបានបង្ហាញរួមគ្នាជាលើកដំបូងនៅថ្ងៃនេះ។ ដោយចាប់ផ្តើមពីផ្នែកខាងក្រៅ អ្នករចនាបានផ្តល់ឱ្យស៊េរី 8 នូវប៉ាណាថ្មីជាមួយនឹងរបារបញ្ឈររាងអក្សរ U ដែលត្រូវបានរចនាឡើងវិញ។ពណ៌ខាងក្រៅថ្មីចំនួន៥ ដូចជា ៖ Skyscraper Grey metallic, San Remo Green metallic, Portimao Blue metallic, BMW Individual Frozen Tanzanite Blue metallic និង Frozen Pure Grey ជាមួយនឹងការរចនាយ៉ាន់កង់ទំហំ ២០ អ៊ីញផងដែរ។ សម្រាប់ឆ្នាំ ២០២៣ មានជម្រើសថ្មីមួយទៀតរបស់ម៉ូដែល M Sport Package Professional ដែលបំពាក់លើផ្នែកខាងក្រោយរបស់ Shadowline ជាមួយនឹងគម្របប៉ាណាពណ៌ខ្មៅ ឌីសហ្វ្រាំងពណ៌ខ្មៅ និង spoilerខាងក្រោយមានពណ៌ខ្មៅផងដែរ ។ ដើម្បីរំលឹកខួបលើកទី ៥០ របស់ផ្នែកនៃអក្សរ M របស់ BMW  ដោយអក្សរ M ត្រូវបានបំពាក់ជាមួយនឹងស្លាកសញ្ញា BMW Motorsport នៅលើ Hood  តួរបស់រថយន្ត និងគម្របកង់។ នេះជាការគោរពចំពោះនិមិត្តសញ្ញា M ដែលបានប្រើលើកដំបូងក្នុងឆ្នាំ ១៩៧៣។ ចំពោះផ្នែកខាងក្នុងរបស់ម៉ូដែល 8 Series នេះវិញបានបំពាក់ជាមួយនឹង អេក្រង់កំម្សាន្តទំហំ១២.៣ អ៊ីង។ រីឯការផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ខាងមុខនេះ 8 Series នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមីនា។ ដែលប្រើប្រាស់ម៉ាស៊ីន Twin-turbo 4.4-liter V8 ដែរមានកម្លាំង ៦១៧ សេះនិងកម្លាំងបង្វិល ៧៤៩ ញូតុនម៉េត្រវាត្រូវបានភ្ជាប់ទៅប្រអប់លេខ ៨ អូតូ និងប្រព័ន្ធ all-wheel drive M xDrive ដែលអាចឱ្យវា បង្កើនល្បឿនសន្ទុះពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង  ប្រើរយៈពេលត្រឹមតែ ៣.០ វិនាទី។ សម្រាតម្លៃដែលចេញពីរោចក្រចំពោះម៉ូដែល Coupe និង Gran Coupe ចុងក្រោយបំផុតទាំងពីរនឹងចាប់ផ្តើមពី ៨៥,០០០ដុល្លារឡើងទៅ  ខណៈដែល Convertible នឹងចាប់ផ្តើមនៅ ៩៤,៤០០ ដុល្លារ៕ 

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ