រថយន្ត BMW i3 ជាច្រើនគ្រឿងត្រូវបានប្រទះឃើញបោះបង់ចោលនៅកណ្តាលព្រៃនៃកោះជេជូ ប្រទេសកូរ៉េ

មើល: 938

រថយន្តអគ្គិសនីម៉ូដែល BMW i3 ជាច្រើនគ្រឿងត្រូវគេបោះបង់ចោលនៅកណ្តាលព្រៃនៅជាប់ផ្លូវលើភ្នំ Goseong សង្កាត់ Awol នៃទីកោះ Jeju ប្រទេសកូរ៉េ។ បើតាមគេហទំព័ររបស់ Korea Times បានចុះផ្សាយថារថយន្តទាំងនោះត្រូវបានក្រុមហ៊ុនជួលរថយន្តទុកចោល បន្ទាប់ពីក្រុមហ៊ុនបានក្ស័យធន។

យោងតាមរបាយការណ៍ក្នុងស្រុកបន្ទាប់ពីក្រុមហ៊ុនបានក្ស័យធនរថយន្តទាំងអស់ មិនអាចដំណើរការបានទៀតទេ នឹងត្រូវបានទុកចោលជាបណ្ដោះអាសន្ន។ ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៧ ក្រុមហ៊ុនបានទិញរថយន្ដម៉ូដែល BMW  i3s ចំនួន ២០០ គ្រឿងតាមរយៈការបង់រំលស់ប្រចាំខែ ក៏ប៉ុន្តែអាជីវកម្មមួយនេះមិនដំណើរការល្អនោះទេ ហើយក្រុមហ៊ុនក៏បានក្ស័យធន ដោយមិនអាចសងប្រាក់កម្ចីនិងពន្ធដែលនៅសេសសល់រថយន្តទាំងអស់ក៏ត្រូវបានរឹបអូស។

ចំណែកឯសារព័ត៌មានក៏បានអោយដឹងថាក្រុមហ៊ុន BMW នៅប្រទេសកូរ៉េបានទទួលយល់ព្រមពីតុលាការកាលពីថ្ងៃទី ១៧ ខែឧសភា ដើម្បីទទួលបានរថយន្តដែលបោះបង់ចោលតាមរយៈការដេញថ្លៃមួយ។ ហើយនេះក៏មិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនជួលរថយន្តនៅលើកោះមួយនេះបានធ្វើរឿងបែបនេះ ក្រុមហ៊ុនមួយចំនួនជ្រើសរើសការបោះបង់ចោលរថយន្ត ព្រោះតែត្រូវចំណាយពេលយូរក្នុងការជួសជុលរថយន្តអគ្គិសនីជាងរថយន្តប្រើសាំងធម្មតា។

បើតាមសំដីអ្នកធ្វើការនៅក្រុមហ៊ុនមួយដែលកាន់កាប់រថយន្ដម៉ូដែល BMW i3 ១០គ្រឿង បាននិយាយថាវាមានហិរញ្ញវត្ថុច្រើនលើសលប់ក្នុងការគ្រប់គ្រងរថយន្តជួលប្រភេទអគ្គិសនីបើប្រៀបធៀបទៅនឹងរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង។

រដ្ឋាភិបាលគ្រប់គ្រងកោះ Jeju បានហាមឃាត់ក្រុមហ៊ុនជួលមិនឱ្យលក់ ឬបោះចោលរថយន្តអគ្គីសនីរបស់ពួកគេដែលបានទិញដោយមានជំនួយឥតសំណងរបស់រដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំដំបូង ដោយសារតែប្រាក់ជំនួយឥតសំណងរបស់រដ្ឋាភិបាលមានចំនួនច្រើន។ សម្រាប់ម៉ូដែល i3 ឆ្នាំ ២០១៨ ដែលលក់ក្នុងតម្លៃ ៦០ លានវ៉ុន (៤៩,៤០១ ដុល្លារ) រដ្ឋាភិបាលបានចំណាយប្រាក់ឧបត្ថម្ភជិត ១៧ លានវ៉ុន(១៣,៩៩៧ ដុល្លារ) ប៉ុន្តែមិនមានច្បាប់បច្ចុប្បន្នអនុញ្ញាតឱ្យរដ្ឋាភិបាលយកមកវិញនូវប្រាក់ឧបត្ថម្ភដែលក្រុមហ៊ុនជួលដើម្បីទិញរថយន្តសូម្បីតែក្រុមហ៊ុនទាំងនោះក្ស័យធន់។

ខាងសារព័ត៌មានបានរាយការណ៍ថា រហូតមកដល់ចុងឆ្នាំ ២០២០ រដ្ឋាភិបាល Jeju បានឃើញរថយន្តអគ្គីសនីជាង ៤,១០០ គ្រឿងត្រូវបានទិញនៅលើកោះនេះជាមួយនឹងការឧបត្ថម្ភរហូតដល់ ៥៨ ពាន់លានវ៉ុន(៤៧,៧៥៤,៨៩៧ ដុល្លារ)៕

 

ចែករំលែក:

Relate Post

ថ្មីៗនេះក្រុមហ៊ុន ABT Sportsline បានធ្វើការកែប្រែថ្មីលើម៉ូដែល BMW RS Q8 ដោយបន្ថែមកំលាំងរហូតទៅដល់ ៧៨៩ សេះ

  • News

ក្រុមហ៊ុន ABT Sportsline គឺជាក្រុមហ៊ុនប្រណាំងឡាន ក៏ជាក្រុមហ៊ុនដែលធ្វើការកែប្រែលើម៉ាស៊ីន និងរចនាគ្រឿងប្រណិតៗបំពាក់បន្ថែមលើរថយន្ដ ដែលមានទីតាំងនៅរដ្ឋ Kempten im Allgäu ប្រទេសអាល្លឺម៉ង់។ ABT ភាគច្រើនត្រូវបានសហការជាមួយម៉ាកយីហោ Audi និង Volkswagen Group។ ហើយថ្មីៗ នេះក្រុមហ៊ុន ABT ក៏បានចាប់ដៃជាមួយក្រុមហ៊ុន BMW ដើម្បីធ្វើការកំណែលើម៉ូដែល Audi RS Q8 ដែលត្រូវបានគេដាក់ឈ្មោះថា RS Q8 Signature Edition ដោយក្រុមហ៊ុន ABT Sportsline ។ ម៉ូដែល RS Q8 ស្ដង់ដារគឺមានម៉ាស៊ីន V8 ចំណុះ ៤.០ លីត្រ twin-turbocharged បង្កើតកម្លាំងបាន ៥៩១ សេះ និងកម្លាំងបង្វិល ៨០០ ញូតុនម៉ែត្រ។ ប៉ុន្ដែពេលនេះ ABT បានធ្វើការកែប្រែទៅលើឧបករណ៍ចាប់សញ្ញា ECU និងបន្ថែមកម្លាំងរហូតទៅដល់ ៧៨៩ សេះ និងកម្លាំងបង្វិល ១,០០០ ញូតុនម៉ែត្រ។ ដែលវាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ ៣.២ វិនាទីប៉ុណ្ណោះធ្វើអោយវាលឿនជាងម៉ាស៊ីនស្តង់ដា ០.៨ វិនាទី។ នឹងបានរចនាបន្ថែមដែលបានបំពាក់ជាមួយប្រភេទកាបូនហ្វាយបឺរលើប៉ាណាហើយក៏បានបំពាក់នៅលើកាងជុំវិញនៃរថយន្ដ និង Spoiler ខាងក្រោយដែលធ្វើអោយមានភាពទាក់ទាញបូកផ្សំជាមួយយ៉ានកង់ទំហំ ២៣ អ៊ីងពណ៌ខ្មៅរលោង និងសំបកកង់ទំហំ ២៩៥/៣៥ ។ ចូលទៅផ្នែកខាងក្នុងវិញក៏ត្រូវបានដាប់ដោយស្លាកសញ្ញា ABT នៅលើកម្រាលពូកស្បែក និងនៅលើប៉ូតុង Start ម៉ាស៊ីនក៏មានស្លាកសញ្ញានេះហើយផ្នែកនីមួយៗភាគច្រើនបានបំពាក់ដោយប្រភេទកាបូនហ្វាយបឺរដ៏ប្រណិតស្ទើតែគ្រប់កន្លែងនៃរថយន្ដតទាំងមូល។ បើនិយាយពីតម្លៃវិញម៉ូដែល RS Q8 Signature Edition វាមានតម្លៃ ៣៣២,០០០ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

BMW 7-Series ជំនាន់ថ្មីកាន់តែទំនើបទាន់សម័យជាមួយនឹងអេក្រង់កំសាន្តដ៏ធំសម្រាប់អ្នកដំណើរខាងក្រោយ

  • News

រថយន្ត BMW 7-Series បានឈានចូលដល់ជំនាន់ទី ៧ របស់ខ្លួនជាមួយនឹងរូបរាងថ្មីដ៏អស្ចារ្យ និងបានបន្ថែមជាមួយជម្រើសប្រើប្រាស់ដោយថាមពលអគ្គិសនី។ ហើយម៉ូដែលនេះនឹងមានតែបីជម្រើសតែប៉ុណ្ណោះដែលមានដូចជា i7 xDrive60 ,760i xDrive និង 740i ។ ជម្រើសដែលប្រើប្រាស់ដោយថាមពលអគ្គិសនីគឺ i7 xDrive60 វាបានបំពាក់ប្រព័ន្ធដំណើរការដោយប៉ុងទាំងពីរ ដែលផ្តល់នូវកម្លាំងខ្ពស់បំផុតបាន ៥៣៦ សេះ និងកម្លាំងបង្វិល ៧៤៤ ញូតុនម៉ែត្រដែលបង្កើនល្បឿនពី ០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលប្រហែល ៤.៥ វិនាទី ល្បឿនកំពូលគឺ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយកម្លាំងថ្មនេះមានសមត្ថភាពប្រើបាន ១០១.៧ គីឡូវ៉ាត់ម៉ោង។ រីឯជម្រើស 740i វាដំណើរការដោយប៉ុងខាងក្រោយហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៣.០ លីត្រ turbocharged inline-6 ជាមួយនឹងការដំឡើង Hybrid វាផ្តល់នូវកម្លាំងខ្ពស់បំផុត ៣៧៥ សេះ និងកម្លាំងបង្វិលជុំ ៥២០ ញូតុនម៉ែត្រ គេអាចរំពឹងថាវានិងអាចបង្កើតល្បឿនបានពី ០-៩៦ គីឡីម៉ែត្រក្នុងមួយម៉ោងរយៈ ៥ វិនាទី។ បើជម្រើសរបស់ 760i xDrive មានលក្ខណៈពិសេសដែលវាដំណើរការដោយប្រព័ន្ធប៉ុងទាំងពីរ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៤.៤ លីត្រ twin-turbocharged V8 ថ្មីរបស់ BMW ក៏បានដំឡើង Hybrid ផងដែរ វាមានកម្លាំង ៥៣៦ សេះ និងកម្លាំងបង្វិល ៧៥០ ញូតុនម៉ែត្រ វាបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលត្រឹមតែ ៤.២ វិនាទីប៉ុណ្ណោះ។ ក្រឡេកមកមើលផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដ៏ធំមើលទៅមានភាពទាក់ទាញជាមួយការរចនានៃចង្កៀងមុខដែលកំណត់សម្រាប់រថយន្ត BMW ស៊េរីថ្មីនេះហើយភ្លើងខាងក្រោយមានលក្ខណៈពិសេសថ្មីមួយដែលមានរូបរាង L-shape រថយន្តប្រភេទ sedan មួយនេះមានប្រវែង ៥៣៨ សង់ទីម៉ែត្រ និងមានកម្លាតពីកង់មុខទៅកង់ក្រោយមានប្រវែងវែងជាងមុនត្រឹម ០.៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ផ្ទៃខាងក្នុងរចនាយ៉ាងប្រណិតជាងជំនាន់មុនៗដោយវាបានបំពាក់នូវអេក្រង់ Touch screen ដែលមានទំហំ ១២.៣ អ៊ីងបន្ទាប់មកវាក៏បានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ ៣១ អ៊ីងដែលមានកម្រិតភាពច្បាស់ដល់ទៅ 8K ដែលចុះពីលើដំបូលដើម្បីផ្តល់បទពិសោធន៍មើលទៅដូចជានៅក្នុងរោងកុនសម្រាប់អ្នកដំណើរខាងក្រោយ។ គួរបញ្ជាក់ផងដែរថាមុខងារជំនួយអ្នកបើកបរថ្មីដែលត្រូវបានគេស្គាល់ថាជាជំនួយការផ្លូវហាយវេ វាអាចគ្រប់គ្រងផ្លូវក្នុងល្បឿនរហូតដល់ ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតនេះមានន័យថា ជារថយន្តដែលអាចគ្រប់គ្រងខ្លួនឯងបានក្នុងលក្ខខណ្ឌដែលបានកំណត់ ដោយអាចឱ្យអ្នកបើកបរលែងដៃចង្កូត។ ក្រុមហ៊ុន BMW កំពុងអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយខ្លួនឯងជាមួយនឹងប្រព័ន្ធ Mobileye របស់ក្រុមហ៊ុន Intel ។ មកដឹងពីតម្លៃវិញ BMW ជម្រើស 740i មានតម្លៃ៩៤,២៩៥ ដុល្លារ រីឯ BMW 760i xDrive មានតម្លៃ ១១៤,៥៩៥ ដុល្លារ និង BMW i7 xDrive60 មានតម្លៃខ្ពស់ជាងគេរហូតទៅដល់ ១២០,២៩៥ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

  • News

ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover  រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។ រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។ លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន  JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕ អត្ថបទដោយ៖ សូនីតា

Range Rover Vogue ទទួលបានពណ៌សម្បុរថ្មី នឹងកម្លាំងកាន់តែខ្លាំងពីក្រុមហ៊ុន Manhart

  • News

Manhart Performance ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនរចនារថយន្តនិងទទួលបានបទពិសោធន៍ដ៏ច្រើនលើសលប់ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះ។ បុ៉ន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ Manhart កម្រនឹងប៉ះម៉ូដែលរថយន្ដផ្សេងក្រៅពីម៉ូដែល BMW, Mercedes-Benz, និង Audi ប៉ុន្តែគម្រោងកែសំរួលចុងក្រោយបំផុតមួយរបស់ក្រុមហ៊ុនគឺត្រូវបានជ្រើសរើសជាម៉ូដែល Range Rover។ សម្រាប់រថយន្ត Range Rover នាពេលបច្ចុប្បន្ននេះគឺជាម៉ូដែលដ៏ពេញនិយមបំផុតមួយនៅក្នុងចំណោមរថយន្ត SUV ដ៏ប្រណិតដែលគេហៅថា Vogue RV 650 ។ ការកែប្រែត្រូវបានធ្វើឡើងគឺជាការបន្សំពណ៌ខាងក្រៅថ្មី ដែលមានរូបរាងខ្មៅទាំងមូលរបស់ Manhart ជាមួយនឹងពណ៌មាស នឹងអក្សរ Manhart នៅលើកញ្ចក់ឡានខាងមុខ ហើយយ៉ានកង់ក៏ត្រូវបានបន្ថែមនូវពណ៌មាសដូចគ្នា ដែលអាចត្រូវបានគេមើលឃើញពណ៌មាសឆ្នូតមាននៅកាងខាងមុខ និងកាងខាងក្រោយជុំវិញប៉ាណាទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ Manhart បញ្ជាក់ថានេះគឺជាសេចក្តីថ្លែងការណ៍យ៉ាងច្បាស់នៃអ្វីដែលក្រុមហ៊ុនអាចសម្រេចបាន ហើយផ្ទៃខាងក្នុងក៏បានធ្វើតាមរូបមន្តនៃមូលដ្ឋានដូចគ្នា។ ពណ៌ចម្បងនៅខាងក្នុងកាប៊ីនគឺដូចគ្នាបេះបិទទៅនឹងពណ៌ខាងក្រៅ ហើយអាចនិយាយបានថាវាស្ទើរតែគ្រប់ផ្នែកដែលត្រូវបានកំណែបន្ថែមដោយបានបំពាក់ជាមួយពូកស្បែកដ៏ប្រណិត។ រថយន្ដម៉ូដែល Vogue RV 650 នេះក្រុមហ៊ុនបាននិយាយថាកម្លាំងរបស់វាអាចកើនឡើងដល់ ៦៥០ សេះ ជាមួយនឹងការបំពាក់ម៉ាស៊ីន V8 ចំណុះ ៤.៤ លីត្រ twin-turbo ក៏ជាម៉ាស៊ីនផលិតដោយ BMW ផងដែរ។ ប៉ុន្តែការវិនិច្ឆ័យពី BMW X7 M50i ថាមពលបន្ថែមទំនងជាត្រូវបានសម្រេចដោយការអាប់ដេតជាមួយកម្មវិធី ECU ។ ក្រុមហ៊ុន Manhart មិនបានបង្ហាញពីតម្លៃសម្រាប់រថយន្ត Range Rover ផ្តាច់មុខនៅមជ្ឈិមបូព៌ានោះទេ ប៉ុន្តែអ្នកដែលចាប់អារម្មណ៍លើរថយន្ត Vogue RV 650 អាចទាក់ទងក្រុមលក់ ឬចូលទៅកាន់ហាងចែកចាយក្នុងស្រុកណាមួយ។ អត្ថបទដោយ៖ សូនីតា

រថយន្តអគ្គិសនី Pickup របស់ Ford បំពាក់កញ្ចប់ថ្មធំមានតម្លៃជិត ១០ ម៉ឺនដុល្លារចេញពីរោងចក្រ

  • News

ក្រុមហ៊ុន Ford Motor Company គឺជាក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក ដែលកំពុងតែប្រកួតប្រជែងជាខ្លាំងនៅទីផ្សាររថយន្តនាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់រថយន្តដែលជាបច្ចេកវិទ្យាថ្មីដំណើរដោយថាមពលអគ្គិសនីសុទ្ធ។ ក្រុមហ៊ុនធ្លាប់បានបង្ហាញរួចមកហើយនូវម៉ូដែលអគ្គិសនីរបស់ខ្លួនកាលពីឆ្នាំមុន ដែលមានទាំងរថយន្ត Mustang អគ្គិសនី និង ប្រភេទភីកអាប់អគ្គិសនី ។ Ford F-150 Lightning ដែលជារថយន្តភីកអាប់អគ្គីសនីដំបូងគេដែលបង្ហាញខ្លួននៅលើទីផ្សារ ហើយក្រុមហ៊ុនក៏ទើបតែធ្វើការដឹកជញ្ជូនជូនអតិថិជនកាលពីពេលថ្មីៗ ដោយស៊េរីឆ្នាំ ២០២២ មកជាមួយនឹងតម្លៃចេញពីរោងចក្រចាប់ពី ៣៩,៩៧៤ ដុល្លារ សម្រាប់ Option F-150 lightning Pro និងអាចឡើងដល់ ៩០,៨៧៤ ដុល្លារសម្រាប់ Option Platinum ដ៏ប្រណិត។ បើនិយាយសម្រិតនៃកញ្ចប់ថ្មដែលបំពាក់នៅលើ F-150 Lightning Pro ជាមួយនឹងកញ្ចប់ថ្មតូច ៩៨ គីឡូវ៉ាត់ម៉ោង នឹងអាចបើកបរបានចំងាយ ៣២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។ លើសពីនោះ Ford នឹងផ្តល់ថាមពលថ្មធំជាង ១៣១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ការបើកកាន់តែឆ្ងាយ ហើយប្រាកដណាស់វាត្រូវបានជ្រើសរើសបំពាក់នៅលើ Lightning Platinum ដ៏ប្រណិតបំផុត ជាមួយនឹងកំណែដ៏មានឥទ្ធិពលបំផុតដែលមានកម្លាំងសរុប ៥៦៣ សេះ និងកម្លាំងបង្វិល ១០៥០ ញូតុនម៉ែត្រ ដោយសារម៉ូទ័រពីររបស់វា។ Linda Zhang ដែលជាប្រធានវិស្វករកម្មវិធីសម្រាប់ F-150 Lightning បាននិយាយថា យើងផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលរបស់យើងសម្រាប់ Lightning ហើយក្រុមការងារពិតជារីករាយក្នុងការផ្តល់នូវលទ្ធផលទាំងនេះសម្រាប់អតិថិជនរបស់យើង។ ម៉ូដែល F-150 Lightning មានការប្រកួតប្រជែងខ្ពស់ជាមួយនឹងរថយន្តអគ្គីសនី ផ្សេងទៀតនៅលើទីផ្សារ ទាំងរថយន្តប្រភេទ Truck និង SUV ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ