Range Rover Vogue ទទួលបានពណ៌សម្បុរថ្មី នឹងកម្លាំងកាន់តែខ្លាំងពីក្រុមហ៊ុន Manhart
Manhart Performance ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនរចនារថយន្តនិងទទួលបានបទពិសោធន៍ដ៏ច្រើនលើសលប់ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះ។ បុ៉ន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ Manhart កម្រនឹងប៉ះម៉ូដែលរថយន្ដផ្សេងក្រៅពីម៉ូដែល BMW, Mercedes-Benz, និង Audi ប៉ុន្តែគម្រោងកែសំរួលចុងក្រោយបំផុតមួយរបស់ក្រុមហ៊ុនគឺត្រូវបានជ្រើសរើសជាម៉ូដែល Range Rover។
សម្រាប់រថយន្ត Range Rover នាពេលបច្ចុប្បន្ននេះគឺជាម៉ូដែលដ៏ពេញនិយមបំផុតមួយនៅក្នុងចំណោមរថយន្ត SUV ដ៏ប្រណិតដែលគេហៅថា Vogue RV 650 ។ ការកែប្រែត្រូវបានធ្វើឡើងគឺជាការបន្សំពណ៌ខាងក្រៅថ្មី ដែលមានរូបរាងខ្មៅទាំងមូលរបស់ Manhart ជាមួយនឹងពណ៌មាស នឹងអក្សរ Manhart នៅលើកញ្ចក់ឡានខាងមុខ ហើយយ៉ានកង់ក៏ត្រូវបានបន្ថែមនូវពណ៌មាសដូចគ្នា ដែលអាចត្រូវបានគេមើលឃើញពណ៌មាសឆ្នូតមាននៅកាងខាងមុខ និងកាងខាងក្រោយជុំវិញប៉ាណាទាំងមូល។
ទោះជាយ៉ាងណាក៏ដោយ Manhart បញ្ជាក់ថានេះគឺជាសេចក្តីថ្លែងការណ៍យ៉ាងច្បាស់នៃអ្វីដែលក្រុមហ៊ុនអាចសម្រេចបាន ហើយផ្ទៃខាងក្នុងក៏បានធ្វើតាមរូបមន្តនៃមូលដ្ឋានដូចគ្នា។ ពណ៌ចម្បងនៅខាងក្នុងកាប៊ីនគឺដូចគ្នាបេះបិទទៅនឹងពណ៌ខាងក្រៅ ហើយអាចនិយាយបានថាវាស្ទើរតែគ្រប់ផ្នែកដែលត្រូវបានកំណែបន្ថែមដោយបានបំពាក់ជាមួយពូកស្បែកដ៏ប្រណិត។
រថយន្ដម៉ូដែល Vogue RV 650 នេះក្រុមហ៊ុនបាននិយាយថាកម្លាំងរបស់វាអាចកើនឡើងដល់ ៦៥០ សេះ ជាមួយនឹងការបំពាក់ម៉ាស៊ីន V8 ចំណុះ ៤.៤ លីត្រ twin-turbo ក៏ជាម៉ាស៊ីនផលិតដោយ BMW ផងដែរ។ ប៉ុន្តែការវិនិច្ឆ័យពី BMW X7 M50i ថាមពលបន្ថែមទំនងជាត្រូវបានសម្រេចដោយការអាប់ដេតជាមួយកម្មវិធី ECU ។
ក្រុមហ៊ុន Manhart មិនបានបង្ហាញពីតម្លៃសម្រាប់រថយន្ត Range Rover ផ្តាច់មុខនៅមជ្ឈិមបូព៌ានោះទេ ប៉ុន្តែអ្នកដែលចាប់អារម្មណ៍លើរថយន្ត Vogue RV 650 អាចទាក់ទងក្រុមលក់ ឬចូលទៅកាន់ហាងចែកចាយក្នុងស្រុកណាមួយ។
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ