Land Rover ធ្វើកំណែទម្រង់ថ្មីលើម៉ូដែល Defender ចំនួន ៥០០​ គ្រឿងបន្ថែមទៀតសម្រាប់ការគម្រប់ខួបទី ៣០ នៃការចេញលក់លើទីផ្សារជាលើកដំបូង

មើល: 1148

ក្រុមហ៊ុន Land Rover កំពុងប្រារព្ធខួបលើកទី ៣០ នៃការណែនាំនៅម៉ូដែល Defender ម៉ូដែលនេះត្រូវបានគេដាក់ឈ្មោះថា Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ។ រថយន្ដម៉ូដែលមួយនេះបានណែនាំក្នុងឆ្នាំ ១៩៩២ ដែលត្រូវបានគេស្គាល់ថាជា Defender 110 គឺជារថយន្តដំបូងគេដែលបានលក់នៅអាមេរិកខាងជើង។

ដោយវាបានផលិតដោយដៃនៅរោងចក្រ Solihull ជាប្រវត្តិសាស្ត្ររបស់ Land Rover ក្នុងចក្រភពអង់គ្លេសហើយវាមានការគាំទ្រខ្លាំងពីអតិថិជន។ ម៉ូដែល Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ត្រូវបានកំណត់ចេញលក់ត្រឹមតែ ៥០០ គ្រឿងតែប៉ុណ្ណោះដោយផ្អែកលើ Defender 110 ម៉ូដែល P300 S។

ផ្នែកខាងក្រៅនៃរថយន្ដវាបានបំពាក់ចង្កៀងប្រភេទ LED ដោយបានបន្ថែមជាមួយកាងសំរាប់ដាក់អ៊ីវ៉ាននៅខាងលើដំបូលដែលវាមានជណ្ដើរនៅជំហៀងរថយន្ដធ្វើអោយកាន់តែងាយស្រួលក្នុងការឡើងចុះ នឹងវាប្រើប្រាស់ជាមួយយ៉ានកង់ទំហំ ១៨ អ៊ីង នៅខាងក្រោយក៏បានបំពាក់ផ្លាកសញ្ញា Defender 30 years ផងដែល។

Defender នឹងទទួលបានម៉ាស៊ីន V8 ចំណុះ ៥.០ លីត្រដែលផលិតកម្លាំងបាន ៥១៨ សេះ និងកម្លាំងបង្វិល៨៤៦ ញូតុនម៉ែត្រ។ រថយន្តមួយនេះត្រូវបានបំពាក់យ៉ាងល្អសម្រាប់ការបើកបរលើផ្លូវ Off road និងបានបំពាក់នូវប្រព័ន្ធជើងក្រោមដែលអាចបញ្ជារចុះឡើងបានធ្វើអោយងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។

ជាមួយការចនាប័ទ្មផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយកៅអីស្បែកប្រភេទ Ebony grained វាបានបំពាក់អេក្រង់ touchscreen ទំហំ ១១.៤ អ៊ីញ ដែលប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay, Android Auto ថែមទាំងមានការសាកថ្មឥតខ្សែ វាក៏មានជាមួយរន្ធ USB ២ និង speaker ចំនួនប្រាំមួយគ្រាប់ផងដែល។

វាបានរចនាមកយ៉ាងពិសេសសំរាប់ខួបទី ៣០ នេះហើយម៉ូដេល Land Rover Defender 30th Anniversary Edition នេះវាមកជាមួយតម្លៃ ៧៦,៣៥០ ដុល្លារដែលជាតម្លៃចេញពីរោងចក្រ។

អត្ថបទដោយ៖ សូនីតា

ចែករំលែក:

Relate Post

ក្រុមហ៊ុនផលិតរថយន្តចំណូលថ្មី NAMX បានបញ្ចេញគំរូរថយន្ត SUV ដំបូងគេដែលប្រើថាមពលអ៊ីដ្រូសែន

  • News

ក្រុមហ៊ុនផលិតរថយន្ត Startup NAMX មួយទើបតែបានបង្ហាញគំរូរថយន្ត SUV ដំបូងបង្អស់ដែលដើរដោយថាមពលអ៊ីដ្រូសែន បន្ទាប់ពីក្រុមហ៊ុន Toyota ដែលបានចាប់ផ្តើមបច្ចេកវិទ្យានេះនឹងបានបំពាក់នៅលើរថយន្តប្រភេទ Hatchback Mirai ។ រថយន្តដែល SUV ថាមពលអ៊ីដ្រូសែនថ្មី កំពុងបង្ហាញលក្ខណៈពិសេសដែលនឹងស្មានមិនដល់ព្រោះវាអាចដកធុងថាមពលចេញមកខាងក្រៅ ហើយវាក៏បានពណ៌នាពី HUV បច្ចេកវិទ្យាថ្មីដែលបែងចែកជាពីរ Version នឹងទទួលបានការរចនារូបរាងពីក្រុមហ៊ុន Pininfarina។  សម្រាប់់ម៉ូដែលដំបូង entry-level របស់ក្រុមហ៊ុន NAMX បានបញ្ជាក់ថាវានឹងមកជាមួយនឹងប្រព័ន្ធបើកបរដោយកង់ខាងក្រោយ (RWD) ហើយអាចបង្កើតកម្លាំងបាន ២៩៦ សេះ ឬ ២២៤ kW ។ រថយន្តនេះគួរតែអាចឈានទៅដល់ល្បឿន ១០០ km/h ប្រើពេល ៦.៥ វិនាទី នឹងបន្តទៅដល់ល្បឿនកំពូលរបស់វាគឺ ២០០ km/h ។  ទន្ទឹមនឹងនេះ GTH version នឹងទទួលបានការបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយកង់ទាំងបួន (4WD) ដែលមានកម្លាំង ៥៤២ សេះ ឬ ៤១០ kW ។ ចំណែកឯល្បឿនកំពូលរបស់វាគឺ ២៥០ km/h ជាមួយគ្នានេះល្បឿនសន្ទុះពី ០​ ទៅ ១០០ km/h វាចាយពេលតិចជាង ៤.៥ វិនាទី។ តម្លៃសម្រាប់ម៉ូដែលទាំងពីរនេះក្រុមហ៊ុនក៏បានបង្ហាញជាផ្លូវការផងដែរ ដោយតម្លៃរបស់វាចន្លោះពី ៦៥,៤១០ ដុល្លារ ទៅ ៩៩,៩៨៤ ដុល្លារ។ ប៉ុន្តែនៅក្នុងនោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា រថយន្តនេះនឹងបង្ហាញខ្លួននៅលើទីផ្សារត្រឹមឆ្នាំ ២០២៥ ដូច្នេះយើងនឹងរងចាំមើលថាតើនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ឧស្សាហកម្មរថយន្តនឹងមានភាពរីកចម្រើនអ្វីខ្លះជាពិសេសសម្រាប់រថយន្តដែលប្រើថាមពលអ៊ីដ្រូសែនទាំងនេះ៕ 

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

ក្រុមហ៊ុន GM បានបរិច្ចាគរថយន្ដចំនួន ៥០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនសំរាប់ប្រើប្រាស់

  • News

ថ្មីៗនេះក្រុមហ៊ុន GM កំពុងឈានជើងចូលជួយដោះស្រាយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន។ កាលពីមួយខែមុន រដ្ឋាភិបាលអ៊ុយក្រែនបានទាក់ទងទៅក្រុមហ៊ុន GM ដើម្បីសុំជំនួយមួយចំនួនពីប្រទេសដែលកំពុងត្រូបានឡោមព័ទ្ធដោយសង្គ្រាមត្រូវការរថយន្តធន់ធំដើម្បីផ្លាស់ទីដល់ប្រជាជនរបស់ខ្លួនចេញពីតំបន់ដែលមានសង្គ្រាម។ ថ្ងៃទី ២២ ខែមេសា ក្រុមហ៊ុន GM បានដឹករថយន្ត SUV ម៉ូដែល Chevy Tahoe ចំនួន ៥០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីប្រើប្រាស់។ រថយន្តទាំងនោះត្រូវបានដឹកចូលទៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈមជ្ឈមណ្ឌលយោធាក្នុងក្រុង Rzeszow ប្រទេសប៉ូឡូញនឹងបញ្ជូនអោយទៅរដ្ឋាភិបាលអ៊ុយក្រែន។ យោងតាមអ្នកនាំពាក្យក្រុមហ៊ុន George Svigos បានឱ្យដឹងថា ក្រុមហ៊ុន GM បានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនសកលលោក Maersk ដើម្បីទទួលបាន GMC Yukon ចេញពីសហរដ្ឋអាមេរិក និងចូលអ៊ុយក្រែនឱ្យបានលឿនដូចដែលពួកគេបានធ្វើ។ លោក Svigos បានប្រាប់សារព័ត៌មាន Detroit Free Press ថា យានជំនិះនឹងត្រូវបានប្រើដើម្បីជួយដល់ជំនួយមនុស្សធម៌នៅក្នុងតំបន់។ ការសម្រេចចិត្តបរិច្ចាគយានជំនិះត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីស្ថានទូតអ៊ុយក្រែននៅទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះទៀតក្រុមហ៊ុន GM បានផ្តល់ប្រាក់ចំនួន ២៥០,០០០ ដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌នៅក្នុងតំបន់។ វិធានការទាំងនេះគឺជាផ្នែកមួយនៃសកម្មភាពដើម្បីបង្អាក់ការដណ្តើមយកដីដោយលោភលន់របស់រុស្ស៊ីនៅអ៊ុយក្រែន។ ថៅកែក្រុមហ៊ុន Tesla លោក Elon Musk បានចាត់វិធានការជាច្រើនដើម្បីបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន រួមទាំងការធ្វើឱ្យតម្លៃ Supercharges ឥតគិតថ្លៃសម្រាប់ម្ចាស់ក្រុមហ៊ុន Tesla អ៊ុយក្រែន និងការដំឡើងសេវាអ៊ីនធឺណិត Starlink នៅក្នុងប្រទេសទៀតផង។ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Suzuki កំពុងត្រៀមដាក់លក់នូវម៉ូដែល Escudo ស៊េរីឆ្នាំ ២០២២ នៅលើទីផ្សារម្ដងទៀត

  • News

ក្រុមហ៊ុន Suzuki បានប្រកាសពីការត្រលប់មកវិញនៃរថយន្តម៉ូដែល Escudo នៅប្រទេសជប៉ុនបន្ទាប់ពីការឈប់ផលិតរថយន្ត SUV កាលពីឆ្នាំមុន។ ខណៈពេលដែលវាមើលទៅដូចគ្នាទៅនឹងអ្នកកាន់តំណែងមុនរបស់វា Escudo ដែលបានធ្វើបច្ចុប្បន្នភាព (ត្រូវបានគេស្គាល់ថា Suzuki Vitara នៅអឺរ៉ុប) ទទួលបានអត្ថប្រយោជន៍ពី powertrain Hybrid ថ្មីដែលបានរចនាឡើងវិញ។ រថយន្ដម៉ូដែល Suzuki Escudo ជំនាន់ទី ៣ នេះដែលបានមកជាមួយកម្លាំងថ្ម 140V full-hybrid tech ។ ជាមួយថាមពលថ្មីនៃស៊េរីឆ្នាំ ២០២២ នេះរួមបញ្ចូលគ្នានូវម៉ាស៊ីនស៊ីឡាំង 4 DualJet ចំណុះ ១.៥ លីត្រ ដែលផលិតកម្លាំងបាន ៩៩ សេះ ជាមួយកម្លាំងថ្ម ៧៤ គីឡូវ៉ាត និងកម្លាំងបង្វិល ១៣២ ញូតុនម៉ែត្រ។ វាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ១២.៧ វិនាទី និងល្បឿនកំពូល ១៧៩ គីឡូម៉ែត្រក្នុងមួយម៉ោងថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនតាមរយៈប្រអប់លេខស្វ័យប្រវត្តិ ASG ៦ វគ្គ ជាមួយនឹងប្រអប់ហ្គែរ រួមជាមួយនឹងប្រព័ន្ធ AllGrip AWD របស់ Suzuki ។ ហើយវាផ្តល់ជូននូវមុខងារ Auto, Sport, Snow និង Lock ដែលអនុញ្ញាតឱ្យមានលទ្ធភាព Off road ដ៏អស្ចារ្យសម្រាប់ផ្នែកនេះ។ នៅក្នុងទីផ្សារអ៊ឺរ៉ុបរថយន្កម៉ូដែលមួយនេះដំណើរដោយប្រព័ន្ធប៉ុងខាងមុខ នឹងមានជម្រើសដែលអាចដំណើរការបានដោយប៉ុងទាំងពីរបានដូចជារថយន្ត Suzuki ផ្សេងទៀតដែរ។ នៅលើទីផ្សារអឺរ៉ុបរថយន្តម៉ូដែលមួយនេះត្រូវបានផ្តល់ជូននៅដើមឆ្នាំ ២០២២ ជាមួយនឹងតម្លៃ ៣២,៤៦៤ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Ford បានកំណែរូបរាងថ្មីនៃម៉ូដែល Taurus ដែលបានបាត់មុខអស់ជាច្រើនឆ្នាំ

  • News

បន្ទាប់ពីក្រុមហ៊ុន Ford បានបិទការផលិតនៅលើម៉ូដែល Taurus អស់រយៈពេល ៣៤ ឆ្នាំកន្លងផុតទៅពេលនេះក្រុមហ៊ុន Ford បានប្រកាសពីការមកដល់នៃម៉ូដែល Taurus ស៊េរីថ្មីនេះដែលបានកែប្រែរូបរាងយ៉ាងប្រណិត។ ដោយមានការរចនាផ្នែកខាងមុខដ៏ទាក់ទាញជាមួយចង្កៀងមុខដែលបំបែកជាលក្ខណៈ en vogue ដែលដំណើរការបានយ៉ាងល្អនៅពេលភ្ជាប់ជាមួយប៉ាណាដ៏ប្រណិត។ ត្រលប់មកវិញ អ្នកនឹងរកឃើញភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍ទៅនឹងរថយន្ត Mustang Mach-E ដែលវាបានបំពាក់ Spoiler ហើយនៅខាងក្រោយរួមបញ្ចូលគ្នាយ៉ាងស្អាតដោយមានភ្លើង LED អូសកាត់ទទឹងនៃរថយន្ដដែលធ្វើអោយមើលទៅទាន់សម័យ។ វាក៏បានបំពាក់ប្រព័ន្ធគ្រប់គ្រងកន្លងផ្លូវ និងប្រពន័្ធសុវត្ថិភាពកាត់បន្ថយការប៉ះទង្គិចដោយមិនបានដឹង។ ក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់បច្ចេកវិទ្យាទំនើបៗ និងមានអេក្រង់ Touch screen ដែលមានទំហំ ១៣.២ អ៊ីញជាមួយនឹងប្រព័ន្ធ Apple Car Play និង Android Auto និងមានដំបូលប្រភេទ Panoramic Sunroof ដែលអាចមើលឃើញខាងក្រៅបាន។ ហើយវាបានបំពាក់ម៉ាស៊ីន Ecoboost ចំណុះ ២.០ លីត្រ នឹងបញ្ចូនចលនាតាមរយៈប្រអប់ស្វ័យប្រវត្តិប្រាំបីវគ្គ ប៉ុន្តែក្រុមហ៊ុន Ford មិនបានប្រាប់លម្អិតអំពីជម្រើសម៉ាស៊ីនបន្ថែមថាមពលនៅឡើយទេ។ ម៉ូដែល Ford Taurus នឹងដាក់តាំងបង្ហាញនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗជាមួយនឹងការរចនាដ៏ទំនើបថ្មីរបស់វា៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ