រថយន្តអគ្គិសនី Pickup របស់ Ford បំពាក់កញ្ចប់ថ្មធំមានតម្លៃជិត ១០ ម៉ឺនដុល្លារចេញពីរោងចក្រ

មើល: 774

ក្រុមហ៊ុន Ford Motor Company គឺជាក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក ដែលកំពុងតែប្រកួតប្រជែងជាខ្លាំងនៅទីផ្សាររថយន្តនាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់រថយន្តដែលជាបច្ចេកវិទ្យាថ្មីដំណើរដោយថាមពលអគ្គិសនីសុទ្ធ។ ក្រុមហ៊ុនធ្លាប់បានបង្ហាញរួចមកហើយនូវម៉ូដែលអគ្គិសនីរបស់ខ្លួនកាលពីឆ្នាំមុន ដែលមានទាំងរថយន្ត Mustang អគ្គិសនី និង ប្រភេទភីកអាប់អគ្គិសនី ។

Ford F-150 Lightning ដែលជារថយន្តភីកអាប់អគ្គីសនីដំបូងគេដែលបង្ហាញខ្លួននៅលើទីផ្សារ ហើយក្រុមហ៊ុនក៏ទើបតែធ្វើការដឹកជញ្ជូនជូនអតិថិជនកាលពីពេលថ្មីៗ ដោយស៊េរីឆ្នាំ ២០២២ មកជាមួយនឹងតម្លៃចេញពីរោងចក្រចាប់ពី ៣៩,៩៧៤ ដុល្លារ សម្រាប់ Option F-150 lightning Pro និងអាចឡើងដល់ ៩០,៨៧៤ ដុល្លារសម្រាប់ Option Platinum ដ៏ប្រណិត។ បើនិយាយសម្រិតនៃកញ្ចប់ថ្មដែលបំពាក់នៅលើ F-150 Lightning Pro ជាមួយនឹងកញ្ចប់ថ្មតូច ៩៨ គីឡូវ៉ាត់ម៉ោង នឹងអាចបើកបរបានចំងាយ ៣២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

លើសពីនោះ Ford នឹងផ្តល់ថាមពលថ្មធំជាង ១៣១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ការបើកកាន់តែឆ្ងាយ ហើយប្រាកដណាស់វាត្រូវបានជ្រើសរើសបំពាក់នៅលើ Lightning Platinum ដ៏ប្រណិតបំផុត ជាមួយនឹងកំណែដ៏មានឥទ្ធិពលបំផុតដែលមានកម្លាំងសរុប ៥៦៣ សេះ និងកម្លាំងបង្វិល ១០៥០ ញូតុនម៉ែត្រ ដោយសារម៉ូទ័រពីររបស់វា។

Linda Zhang ដែលជាប្រធានវិស្វករកម្មវិធីសម្រាប់ F-150 Lightning បាននិយាយថា យើងផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលរបស់យើងសម្រាប់ Lightning ហើយក្រុមការងារពិតជារីករាយក្នុងការផ្តល់នូវលទ្ធផលទាំងនេះសម្រាប់អតិថិជនរបស់យើង។ ម៉ូដែល F-150 Lightning មានការប្រកួតប្រជែងខ្ពស់ជាមួយនឹងរថយន្តអគ្គីសនី ផ្សេងទៀតនៅលើទីផ្សារ ទាំងរថយន្តប្រភេទ Truck និង SUV ៕

អត្ថបទដោយ៖ សូនីតា

ចែករំលែក:
ស្លាក:

Relate Post

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Ford បានកំណែរូបរាងថ្មីនៃម៉ូដែល Taurus ដែលបានបាត់មុខអស់ជាច្រើនឆ្នាំ

  • News

បន្ទាប់ពីក្រុមហ៊ុន Ford បានបិទការផលិតនៅលើម៉ូដែល Taurus អស់រយៈពេល ៣៤ ឆ្នាំកន្លងផុតទៅពេលនេះក្រុមហ៊ុន Ford បានប្រកាសពីការមកដល់នៃម៉ូដែល Taurus ស៊េរីថ្មីនេះដែលបានកែប្រែរូបរាងយ៉ាងប្រណិត។ ដោយមានការរចនាផ្នែកខាងមុខដ៏ទាក់ទាញជាមួយចង្កៀងមុខដែលបំបែកជាលក្ខណៈ en vogue ដែលដំណើរការបានយ៉ាងល្អនៅពេលភ្ជាប់ជាមួយប៉ាណាដ៏ប្រណិត។ ត្រលប់មកវិញ អ្នកនឹងរកឃើញភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍ទៅនឹងរថយន្ត Mustang Mach-E ដែលវាបានបំពាក់ Spoiler ហើយនៅខាងក្រោយរួមបញ្ចូលគ្នាយ៉ាងស្អាតដោយមានភ្លើង LED អូសកាត់ទទឹងនៃរថយន្ដដែលធ្វើអោយមើលទៅទាន់សម័យ។ វាក៏បានបំពាក់ប្រព័ន្ធគ្រប់គ្រងកន្លងផ្លូវ និងប្រពន័្ធសុវត្ថិភាពកាត់បន្ថយការប៉ះទង្គិចដោយមិនបានដឹង។ ក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់បច្ចេកវិទ្យាទំនើបៗ និងមានអេក្រង់ Touch screen ដែលមានទំហំ ១៣.២ អ៊ីញជាមួយនឹងប្រព័ន្ធ Apple Car Play និង Android Auto និងមានដំបូលប្រភេទ Panoramic Sunroof ដែលអាចមើលឃើញខាងក្រៅបាន។ ហើយវាបានបំពាក់ម៉ាស៊ីន Ecoboost ចំណុះ ២.០ លីត្រ នឹងបញ្ចូនចលនាតាមរយៈប្រអប់ស្វ័យប្រវត្តិប្រាំបីវគ្គ ប៉ុន្តែក្រុមហ៊ុន Ford មិនបានប្រាប់លម្អិតអំពីជម្រើសម៉ាស៊ីនបន្ថែមថាមពលនៅឡើយទេ។ ម៉ូដែល Ford Taurus នឹងដាក់តាំងបង្ហាញនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗជាមួយនឹងការរចនាដ៏ទំនើបថ្មីរបស់វា៕ អត្ថបទដោយ៖ សូនីតា  

ម៉ូដែល Ford Explorer បង្ហាញរូបរាងខាងក្រៅ និងកាប៊ីនខាងក្នុងយ៉ាងប្រណិតតែមានតែក្នុងទីផ្សារប្រទេសចិន

  • News

ការបង្ហាញខ្លួនថ្មីជាមួយម៉ូដែល Ford Explorer ជំនាន់ទីប្រាំនេះបានបញ្ជាក់ច្បាស់ជាមួយលក្ខណៈពិសេសរបស់រថយន្តប្រភេទ SUV ដែលបានលេចឡើងនៅក្នុងប្រទេសចិនដែលវាផ្តល់នូវភាពទាន់សម័យសម្រាប់ទីផ្សារក្នុងស្រុក ក្រៅពីការកែប្រែរចនាប័ទ្មនោះវាក៏ទទួលបានបច្ចេកវិជ្ជាថ្មីបន្ថែមទៀតផងដែរ។ ហើយវាក៏បានលេចធ្លាយរូបភាពខ្លះៗមួយរយៈមុនរួចមកហើយ ប៉ុន្តែរូបភាពថ្មីពីប្រភពនៅប្រទេសចិនផ្តល់ឱ្យយើងនូវការផ្លាស់ប្តូរកាន់តែច្បាសលាស់ជាងមុនដោយចាប់ផ្តើមជាមួយនឹងផ្នែកខាងក្រៅ Explorer មានការរចនាឡើងវិញជាមួយផ្នែកខាងមុខ និងផ្នែកខាងក្រោយដោយវាមានចង្កៀងមុខប្រភេទ LED ថ្មី ហើយវាមានរូបរាងតូចជាង Explorer បច្ចុប្បន្នបន្ដិច។ ម៉ូដែលមួយនេះបានរចនាប៉ាណាដែលមើលទៅមានទំហំធំ នៅផ្នែកខាងក្រោយបានបំពាក់ជាមួយចង្កៀងប្រភេទ LED នឹងត្រូវបានរំលេចដោយការតុបតែងបន្ថែមជាមួយក្រូមេនៅអក្សរនីមួយៗ។ ផ្នែកខាងក្រោមនៃកាងទទួលបានបន្ទះរអិលកាពារថ្មី និងបំពង់ស៊ីមាំងក្រូមេធំពីរដែលមើលទៅវាកាន់តែមានភាពទាន់សម័យ។ ហើយស្លាកសញ្ញា Explorer បានរចនានៅចំពីមុខលើគំរបម៉ាស៊ីន រីឯនៅខាងក្នុងវិញបានបំពាក់ជាមួយនឹងអេក្រង់ Touch screen ដែលមានទំហំ ២៧ អ៊ីញ កំរិត 4K  ដែលគ្របដណ្តប់ពេញផ្ទៃតាប្លូ។ ការផ្លាស់ប្តូរផ្សេងទៀតរួមមាន ប៉ូតុងចុចបញ្ជាថ្មីនៅលើកុងសូលកណ្តាលសម្រាប់ការគ្រប់គ្រងកម្រិតសំឡេង និងសីតុណ្ហភាព។ វាមានម៉ាស៊ីន 4-cylinder EcoBoost ចំណុះ ២.៣ លីត្រ turbocharged ដែលផលិតកម្លាំង ២៧២ សេះ និងកម្លាំងបង្វិល ៤២៥ ញូតុនម៉ែត្រ។ ថាមពលត្រូវបានបញ្ជូនទៅកង់ក្រោយតាមរយៈប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។ ការផ្លាស់ប្តូរមួយចំនួនក៏អាចត្រូវបានអនុវត្តចំពោះរថយន្ត Ford Explorer របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនាពេលអនាគតផងដែរ៕ អត្ថបទដោយ៖ សូនីតា

Ford ពន្យល់ពីមូលហេតុដែលមិនឱ្យ Shelby GT500 បំលែងទៅជាបើកដំបូលបាន

  • News

រថយន្ត Mustang Shelby GT500 ដែលពេញនិយមខ្លាំងបំផុតនៅក្នុងស្រទាប់យុវវ័យ ដោយវាបានបង្ហាញរូបរាងដ៏ទាក់ទាញក្នុងទម្រង់ជារថយន្តប្រភេទ Coupe ។ ហើយជាមួយនឹងភាពពេញនិយមទាំងនេះអ្នកគាំទ្រតែងតែមានចំងល់ទៅក្រុមហ៊ុន Ford ថាហេតុបានជា Shelby GT500 របស់ពួកគេមិនអាចបើកដំបូលបាន?  ការបំបែកប្រវត្តិសាស្រ្តរបស់ Mustang នេះត្រូវបានចាក់ឫសនៅក្នុងមតិស្របច្បាប់មួយចំនួនដោយក្រុម Ford ដែលនាំឱ្យមានរថយន្ត Coupe តែមួយគត់សម្រាប់ S550 GT500 ។ សម្រាប់ការចាប់ផ្តើម ប្រអប់លេខដៃតាមបែបប្រពៃណីដែលមាននៅលើរថយន្ត Mustang GT500s តាំងពីដើមមក ឥឡូវនេះបានបាត់បង់ទៅហើយ។ ដោយជំនួសមកវិញនូវប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ Tremec dual-clutch automatic ដែលអាចផ្លាស់ប្តូរបានលឿនជាងអ្នកព្រិចភ្នែកទៅទៀត។ ដើម្បីធ្វើឱ្យប្រាកដថា S550 មិនមែនជាសេះតែមួយដែលអាចរត់បានលឿនក្នុងផ្លូវត្រង់នោះទេ ក្រុមហ៊ុន Ford បានផ្តល់អាទិភាពលើរឿងដូចជា តួររថយន្តដ៏រឹងមាំ និងហ្វ្រាំងដែលអាចគ្រប់គ្រងកម្លាំង ៧៦០ សេះរបស់ម៉ាស៊ីន Predator V8 ចំណុះ ៥.២ លីត្រ។ ជាអកុសល មិនដូចរថយន្តទំនើបអ៊ីតាលីភាគច្រើននោះទេ ក្រុមហ៊ុន Ford នឹងមិនបង្កើតកំណែប្រែនៃ GT500 ដែលអាចអោយអ្នកបើកដំបូលគយគន់ទេសភាពបាននោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយអាជ្ញាធរ Ford លោក Dave Pericack នាយកគ្រប់គ្រងបន្ទាត់ផលិតផលសហគ្រាសក្រុមហ៊ុន Ford Icons បានពន្យល់ថាជម្រើសក្នុងការរក្សារថយន្ត S550 GT500 coupe បានធ្លាក់ចុះមកត្រឹមភាពរឹងមាំរបស់រាងកាយប៉ុណ្ណោះ។ ដើម្បីបង្កើតការបំប្លែងដែលមានភាពរឹងរបស់រាងកាយគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការបើកបររបស់ GT500 ក្រុមហ៊ុន Ford នឹងត្រូវអនុវត្តវិស្វកម្មដ៏ធ្ងន់ធ្ងរ និងសម្ភារៈកម្រ ដើម្បីធ្វើឱ្យការរចនាមានសមត្ថភាព និងប្រើប្រាស់បានយូរ។ ខណៈដែររថយន្តជំនាន់ចុងក្រោយ S197 GT500 បានមកជាមួយប្រភេទ Convertible បើកដំបូលបាន តែវាបានធ្វើឱ្យមានការធ្លាក់ចុះនៃកម្លាំង ៧៦០ សេះមកត្រឹម ៦៦០ សេះ បើប្រៀបធៀបទៅនឹងរថយន្តជំនាន់ S550 ដោយវាបានបង្កើនកម្លាំងត្រឹមតែ ៦៦២ សេះប៉ុណ្ណោះ។ វាហាក់ដូចជាថាកម្លាំង ៧៦០ សេះរបស់ Predator V8 នៅក្នុង S550 គឺច្រើនពេកសម្រាប់ការបើកបរ៕ អត្ថបទដោយ៖ សាល សក្កណា

រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

  • News

ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover  រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។ រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។ លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន  JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ