រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០
ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។
ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។
ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។
រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។
លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ