Lexus LS Hybrid បន្ថែមមុខងារពិសេសៗជាច្រើនដែលធ្វើឱ្យតម្លៃរបស់វាកើនទៅដល់ ១១២,០០០ ដុល្លារ

មើល: 1024

មួយរយៈប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហុ៊នផលិតរថយន្ដជាច្រើនកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ប៉ុន្តែអ្នកគាំទ្រនៅម៉ាកយីហោររបស់ Lexus នៅតែបន្តរហូតមក។ ឥឡូវនេះរថយន្តប្រភេទ sedan premium នៃម៉ាកយីហោរ Lexus ដែលវាមានទំហំដូចរថយន្តម៉ូដែល Mercedes-Benz S-Class និង BMW 7 Series វាក៏មានដៃគូប្រកួតប្រជែងជាមួយម៉ូដែល Jaguar XJhave ហើយក៏បានចាកចេញពីការប្រកួតមួយនេះ ប៉ុន្តែម៉ូដែល LS វិញនៅតែរក្សាវត្តមានរបស់ខ្លួននឹងមានការគាំទ្រមកដល់បច្ចុប្បន្ន។

រថយន្តស៊េរីទំនើបរបស់ម៉ាកយីហោមួយនេះមានជម្រើសជាមួយថាមពលនៃការបើកបរ វាមានទំហំម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ twin-turbo ឬ ៣.៥លីត្រ ជាមួយម៉ាស៊ីន V6 hybrid ដែលវាបញ្ចូនចលនាកង់ដោយប្រអប់លេខ CVT ។ ដូចនេះរថយន្តម៉ូដែល Lexus LS Hybrid នឹងក្លាយជារថយន្ដដែលទទួលនូវការបន្ថែមជាមួយបច្ចេកវិទ្យាជាច្រើន រីឯតម្លៃវិញបានឡើងរហូតទៅដល់ ៣៦,០០០ ដុល្លារ បន្ថែមទៀតដែលធ្វើអោយម៉ូដែលនេះមានតម្លៃសរុប ១១២,០០០ ដុល្លារ ក៏ជាតម្លៃចេញរោងចក្រផងដែរ។

ឥឡូវនេះ វាក៏មានជាមួយនឹងប្រព័ន្ធ Lexus Teammate cruise control ពាក់កណ្តាលស្វ័យប្រវត្តិ និងប្រព័ន្ធជំនួយអ្នកការបើកបរកម្រិតខ្ពស់ ហើយក៏មានប្រព័ន្ធសុវត្ថិភាព ២.៥+ ផងដែល។ អ្នកនាំពាក្យរបស់ម៉ាយីហោ Lexus លោក Amanda Roark បានបញ្ជាក់យ៉ាងច្បាស់ថា LS Hybrid នឹងក្លាយជាម៉ូដែលតែមួយគត់ដែលមានបច្ចេកវិទ្យានេះ វាក៏នឹងរួមបញ្ចូលផងដែរនូវលក្ខណៈពិសេសទាំងអស់ពីកញ្ចប់ប្រណិតរបស់វាមានដូចជាប្រព័ន្ធដែលអាចបញ្ជាជើងក្រោមឡើងចុះបានតាមស្ថានភាពផ្លូវ ហើយវាដំណើរការដោយប៉ុងទាំងពីរ។

នឹងមានម៉ូនីទ័រPanoramic ដែលជាបច្ចេកវិទ្យាថ្មីអាចឱ្យអ្នកបើកបរមើលឃើញនូវទិដ្ឋភាពជុំវិញរបស់រថយន្ដហើយក៏ធ្វើឱ្យការបើកបរការចតរថយន្តកាន់តែមានសុវត្ថិភាព និងងាយស្រួលជាងមុនដែលវាអាចមើលឃើញនៅលើអេក្រង់កំសាន្ដរបស់រថយន្ដ។

ជាមួយនឹងការកែប្រែមួយនេះ ការបន្ថែមទាំងអស់ជាជម្រើសតែមួយគត់ដែលអ្នកអាចបន្ថែមលើ LS Hybrid ការរំលេចរូបភាពសម្រាប់ផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងគ្រឿងបន្ថែមមុខងារផ្សេងៗទៀតដែលវាធ្វើអោយមានភាពទាក់ទាញ។ ការសម្រេចចិត្តក្នុងការកែប្រែនៃម៉ូដែល LS គឺជាយុទ្ធសាស្រ្តមួយដែលគេបានធ្វើអោយវាមានតម្លៃថ្លែជាមួយនឹងការផ្តល់ជូនអតិថិជននូវលក្ខណៈពិសេសដែលមានទាំងអស់ក្នុងកញ្ចប់តែមួយ។

អត្ថបទដោយ៖ សូនីតា

ចែករំលែក:

Relate Post

ក្រុមហ៊ុន Toyota បានបន្ថែមជម្រើសថ្មីលើម៉ូដែល Corolla ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងកាន់តែទាក់ទាញ

  • News

ម៉ូដែល Toyota Corolla គឺជាប្រភេទរថយន្ដ Sedan សម័យថ្មីដែលផ្ដល់ជូនក្នុងតម្លៃសមរម្យជាមួយជម្រើសម៉ូដេល Corolla ស្តង់ដារ ឬ Corolla Hybrid ។ ហើយការបន្ថែម ថ្មីនៃម៉ូដែល Corolla Apex ដែលនាំមកជាមួយម៉ាស៊ីន ២.០ លីត្រ មានស៊ីឡាំង ៤ ដូច Corolla SE និង XSE វាផលិតកម្លាំងបាន ១៦៩ សេះ និងកម្លាំងបង្វិល ២០៥ ញូតុនម៉ែត្រ នេះគឺជាម៉ាស៊ីនដែលអាចទទួលយកបានយ៉ាងល្អឥតខ្ចោះជាមួយនឹងថាមពលគ្រប់គ្រាន់ដើម្បីធ្វើឱ្យ Corolla មានភាពរីករាយក្នុងការបើកបរ។ ការពង្រឹងកំរិតបែប Sport របស់វាអាចប្រើបានជាមួយនឹងការបញ្ជូនដោយប្រអប់លេខដៃប្រាំមួយល្បឿននៅក្នុងរថយន្ត Corolla ។ កញ្ចប់ Option Apex នាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យមួយចំនួនផ្សេងទៀតរួមទាំងបានកែសម្រួលប្រព័ន្ធជើងក្រោមកាន់តែមានភាពរឹងមាំជាងមុន។ ហើយជាពិសេសវាបានប្រើប្រាស់សំបកកង់ប្រភេទ Dunlop SportMaxx ទំហំ ១៨ អ៊ីង។ វាក៏ទទួលបានមុខងារស្តង់ដារ Apple CarPlay និង Android Auto នៅលើអេក្រង់ Touch screenទំហំ ៨ អ៊ីញ។ ដោយបានបំពាក់ប្រព័ន្ធ Speaker JBL ដែលនឹងមាននៅលើជម្រើស XSE និង Apex ។ ជាមួយរូបរាងខាងក្រៅនៃម៉ូដែលនេះបានបំពាក់ជាមួយកាងមួយជុំរថយន្ដហើយនៅខាងមុខបំពាក់ប៉ាណាថ្មីដែលមើលទៅកាន់តែអង្គអាច។ ហើយបច្ចេកវិទ្យាសុវត្ថិភាពមានការដាក់បញ្ចូលនូវប្រព័ន្ធ Safety Sense 2.0 suite របស់ Toyota ។ ដោយបច្ចេកវិជ្ជាជំនួយអ្នកបើកបរនេះនាំមកនូវហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ ការគ្រប់គ្រងកន្លងផ្លូវជាមួយនឹងការគ្រប់គ្រងល្បឿនបើកបរបាន។ Corolla SE Apex ស៊េរីឆ្នាំ ២០២២ និងមានតម្លៃ ២៦,៧៣៥ ដែលចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា  

ម៉ូដែល Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ កម្លាំងខ្លាំង ៤០២ សេះ ជាមួយនឹងស៊ីឡាំង ៤

  • News

បន្ទាប់ពីការមកដល់ថ្មីនៃរថយន្ត Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ ។ វាគឺជាម៉ូដែលដ៏ពេញនិយមសម្រាប់ម៉ាកនេះចាប់តាំងពីវាត្រូវបានណែនាំកាលពីប៉ុន្មានឆ្នាំមុន។ ហើយការផ្លាស់ប្តូរដ៏ធំបំផុតភាគច្រើនកើតឡើងនៅក្នុង drivetrain រួមទាំង turbo អគ្គិសនីថ្មី និងប្រព័ន្ធ Hybrid វាបានមកជាមួយម៉ាស៊ីន M139 ចំណុះ ២.០ លីត្រ មានស៊ីឡាំងបួន។ ដែលអាចបង្កើនកម្លាំងបាន ៤០២ សេះ និងកម្លាំងបង្វិល ៥០០ ញូតុនម៉ែត្រ វាក៏មានការជំរុញល្បឿនបាន ១៣ សេះពីប្រព័ន្ធ Hybrid របស់រថយន្ត ហើយវាបញ្ចូនចលនាតាមរយៈប្រអប់លេខប្រាំបួនវគ្គស្វ័យប្រវត្តិ ដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Mercedes ។ នៅខាងក្នុងកាប៊ីនក៏មើលទៅល្អជាងពេលមុនៗ ដែលរួមមានទាំងអេក្រង់ infotainment នៅលើកុងសុលកណ្តាលទំហំ ១១.៩ អ៊ីងថ្មី និងកុងទ័រល្បឿនឌីជីថលទំហំ ១២.៣ អ៊ីង ហើយប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែ។ វាបានធ្វើឱ្យផ្ទៃខាងក្នុងមានអារម្មណ៍បែបស្ព័រដោយដៃចង្កូត AMG បានរចនាដោយស្បែកដ៏ប្រណិតហើយនៅលើដៃចង្កូតរថយន្ដអាចជ្រើសរើសកំរិតបើកបរបានប្រាំជម្រើសមានដូចជា Slippery, Comfort, Sport, Sport + និង Individual ។ ហើយផ្នែកខាងក្រៅបានមកជាមួយប៉ាណាធំដែលមើលទៅកាន់តែអស្ចារ្យ ចង្កៀងខាងមុខបានបំពាក់ប្រភេទភ្លើង LED វាក៏បានបំពាក់ដោយស៊ីម៉ាំងប ៤ ដែលមើលទៅកាន់តែស្រស់ស្អាតបន្ថែមទៀត។ ម៉ូដែលមួយនេះប្រើប្រាស់ជាមួយយ៉ាន់កងស្តង់ដារទំហំ ១៨ អ៊ីង ហើយវាក៏មានជម្រើសយ៉ាន់កង់ដែលអាចរើសបានដោយមានទំហំ ១៩ និង ២០ អ៊ីញផងដែរ។ ជាក់ស្តែងរថយន្ដ Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ សម្រាប់តម្លៃវិញក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយទេ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Suzuki កំពុងត្រៀមដាក់លក់នូវម៉ូដែល Escudo ស៊េរីឆ្នាំ ២០២២ នៅលើទីផ្សារម្ដងទៀត

  • News

ក្រុមហ៊ុន Suzuki បានប្រកាសពីការត្រលប់មកវិញនៃរថយន្តម៉ូដែល Escudo នៅប្រទេសជប៉ុនបន្ទាប់ពីការឈប់ផលិតរថយន្ត SUV កាលពីឆ្នាំមុន។ ខណៈពេលដែលវាមើលទៅដូចគ្នាទៅនឹងអ្នកកាន់តំណែងមុនរបស់វា Escudo ដែលបានធ្វើបច្ចុប្បន្នភាព (ត្រូវបានគេស្គាល់ថា Suzuki Vitara នៅអឺរ៉ុប) ទទួលបានអត្ថប្រយោជន៍ពី powertrain Hybrid ថ្មីដែលបានរចនាឡើងវិញ។ រថយន្ដម៉ូដែល Suzuki Escudo ជំនាន់ទី ៣ នេះដែលបានមកជាមួយកម្លាំងថ្ម 140V full-hybrid tech ។ ជាមួយថាមពលថ្មីនៃស៊េរីឆ្នាំ ២០២២ នេះរួមបញ្ចូលគ្នានូវម៉ាស៊ីនស៊ីឡាំង 4 DualJet ចំណុះ ១.៥ លីត្រ ដែលផលិតកម្លាំងបាន ៩៩ សេះ ជាមួយកម្លាំងថ្ម ៧៤ គីឡូវ៉ាត និងកម្លាំងបង្វិល ១៣២ ញូតុនម៉ែត្រ។ វាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ១២.៧ វិនាទី និងល្បឿនកំពូល ១៧៩ គីឡូម៉ែត្រក្នុងមួយម៉ោងថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនតាមរយៈប្រអប់លេខស្វ័យប្រវត្តិ ASG ៦ វគ្គ ជាមួយនឹងប្រអប់ហ្គែរ រួមជាមួយនឹងប្រព័ន្ធ AllGrip AWD របស់ Suzuki ។ ហើយវាផ្តល់ជូននូវមុខងារ Auto, Sport, Snow និង Lock ដែលអនុញ្ញាតឱ្យមានលទ្ធភាព Off road ដ៏អស្ចារ្យសម្រាប់ផ្នែកនេះ។ នៅក្នុងទីផ្សារអ៊ឺរ៉ុបរថយន្កម៉ូដែលមួយនេះដំណើរដោយប្រព័ន្ធប៉ុងខាងមុខ នឹងមានជម្រើសដែលអាចដំណើរការបានដោយប៉ុងទាំងពីរបានដូចជារថយន្ត Suzuki ផ្សេងទៀតដែរ។ នៅលើទីផ្សារអឺរ៉ុបរថយន្តម៉ូដែលមួយនេះត្រូវបានផ្តល់ជូននៅដើមឆ្នាំ ២០២២ ជាមួយនឹងតម្លៃ ៣២,៤៦៤ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Lexus គ្រោងនឹងផ្តល់កៅអី ៣ ជួរនៅក្នុងរថយន្តខ្នាតកណ្តាលប្រភេទ Crossover

  • News

ប្រហែលជាក្រុមហ៊ុន Lexus ផ្តល់អោយរថយន្ត LX ជារថយន្ត SUV ដែលទំហំធំទូលាយតែយ៉ាងនេះក៏វានៅតែអាចដាក់កៅអីបានតែ ២ ជួរ។ Lexus មិនធ្លាប់មានបទពិសោធន៍ផ្តល់អោយអ្នកបើកបរនូវរថយន្តដែលផ្ទុកអ្នកបានច្រើនរហូតដល់ទៅ ៧ ឬ ៨ នាក់នោះទេ។ ប៉ុន្តែសម្រាប់យុគសម័យថ្មី Lexus ក៏មិនអាចបោះចោលទីផ្សាររថយន្តបីជួរទៀតទេ ហើយ TX នឹងមកដល់ជាប្រភេទ Crossover ខ្នាតកណ្តាលតែមួយគត់ដែកផ្តល់អោយអ្នកបើកបរនូវកៅអី ៣ជួរ។ សម្រាប់ត្រកូលរបស់ Lexus យើងសង្កេតឃើញថា GX និង LX ពិតជាមានទំហំធំជាងម៉ូដែល RX និង RX L ប៉ុន្តែវាសមនឹងទម្រង់នៃរថយន្ត SUV បីជួរសម្រាប់គ្រួសារដ៏ធំនោះទេ។  ដូច្នេះអ្វីដែល Lexus ត្រូវកាធ្វើគឺមានទំហំធំដូច GX និង LX ប៉ុន្តែផ្អែកលើរថយន្តជាមួយនឹងការវេចខ្ចប់ខាងក្នុងដ៏មានប្រសិទ្ធភាព និងកន្លែងទំនេរច្រើននៅក្នុងកៅអីជួរទីពីរ និងទីបី ក៏ដូចជាឃ្លុបខាងក្រោយកៅអីទាំងនោះ។ វាក៏ត្រូវការទំងន់ស្រាលជាងមុនដែរ ឬយ៉ាងហោចណាស់មិនត្រូវបានបំពាក់ដោយម៉ាស៊ីន V-8 ឬ Twin-turbo V-6 ធំដូច LX ទេ ជាពិសេសចំពោះបញ្ហាតម្លៃប្រឹងសាំងពេលបច្ចុប្បន្ននេះ ហើយកំពុងបញ្ចូល Lexus TX ដែលអ្នកបើកបរកំពុងទាមទារ។  ជាក់ស្តែង TX នេះនឹងផ្អែកលើ Toyota Grand Highlander ដែលនឹងមកដល់នាពេលខាងមុខ ដែលជាកំណែធំជាងនៃរថយន្ត Highlander បីជួរដែលមានទំហំមធ្យមនាពេលបច្ចុប្បន្ននេះ ដែលគ្រោងនឹងចាប់ផ្តើមផលិតនៅរដ្ឋ Indiana ក្នុងឆ្នាំ 2023។ TX នឹងផ្តល់កន្លែងអង្គុយសម្រាប់អ្នកដំណើររហូតដល់ 8 នាក់ និង ទំនងជាកញ្ចប់ Powertrain Hybrid។ ជាការសំខាន់ TX (និង Grand Highlander) នឹងមានទំហំធំជាង RX L ដែលពិតជាគ្រាន់តែជា RX ដែលមានមូលដ្ឋានកង់ដែលលាតសន្ធឹងបន្តិច និង vestigial ជួរទីបីដែលសមរម្យសម្រាប់តែកុមារប៉ុណ្ណោះ៕  

ក្រុមហ៊ុន Toyota បានវិនិយោគទឹកប្រាក់ចំនួន ៣៨៣ លានដុល្លារដើម្បីផ្គត់ផ្គង់ការផលិតរថយន្ដអគ្គិសនីបន្ថែម

  • News

ថ្មីៗនេះក្រុមហ៊ុន Toyota បានវិនិយោគទឹកប្រាក់ចំនួន ៣៨៣ លានដុល្លារនៅក្នុងរោងចក្រចំនួន ៤ របស់ខ្លួនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ហើយការការវិនិយោគទំហំធំនេះនឹងជួយដល់ការផលិតម៉ាស៊ីនបួនស៊ីឡាំងដែលប្រើប្រាស់ទាំងម៉ូដែល Toyota និង Lexus ។ ចំពោះការវិនិយោគនេះក្រុមហ៊ុន Toyota នឹងអាចបង្កើតរថយន្តដែលប្រើប្រាស់ប្រព័ន្ធ Hybrid បន្ថែមទៀតសម្រាប់អតិថិជននៅអាមេរិករបស់ខ្លួន។ លោក Norm Bafunno អនុប្រធានជាន់ខ្ពស់ផ្នែកផលិតកម្ម និងវិស្វកម្មនៃក្រុមហ៊ុន Toyota បាននិយាយថា អតិថិជនតូយ៉ូតាចង់បានរថយន្តដែលសន្សំសំចៃប្រេង ឬប្រើប្រាស់ដោយថាមពលអគ្គីសនី។ ការវិនិយោគទាំងនេះអនុញ្ញាតឱ្យយើងបំពេញតាមតម្រូវការរបស់អតិថិជន និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះទីផ្សារដែលកំពុងវិវឌ្ឍន៍ហើយក្រុមរបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការប្រកួតប្រជែងថ្មីនេះការដំឡើងកំណែនឹងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Alabama, Kentucky, Missouri និង Tennessee។ រោងចក្រ Toyota នៅរដ្ឋឡាបាម៉ា នឹងទទួលបានខ្សែសង្វាក់ផលិតកម្មថ្មី ៤ ស៊ីឡាំង ដែលនឹងផ្តល់ឱ្យវានូវសមត្ថភាពផលិតម៉ាស៊ីន ICE និងម៉ាស៊ីន Hybrid បន្ថែមទៀតហើយទីតាំងនៃរោងចក្រនេះនឹងពង្រីកទំហំ 10590.95 ម៉ែត្រការ៉េ។ ចាប់តាំងពីការកសាងរោងចក្រនេះក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន Toyota បានវិនិយោគទឹកប្រាក់ចំនួន ១.៥ ពាន់លានដុល្លារ។ រោងចក្រ Toyota នៅរដ្ឋ Kentucky នឹងពង្រីកជួនៃរម៉ាស៊ីន ៤ ស៊ីឡាំងដែលបានប្រកាសសម្រាប់វាកាលពីឆ្នាំមុន។ ហើយរោងចក្រដែលផលិតថាមពលអគ្គិសនីនេះអាចផលិតបានរហូតដល់ ៦០០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះក៏ជារោងចក្រដ៏ធំបំផុតរបស់ Toyota នៅទូទាំងពិភពលោក ហើយទទួលខុសត្រូវចំពោះរថយន្ត Toyota និង Lexus សរុបចំនួន ៧ ម៉ូដែល។ ម៉ូដែលទាំងនេះរួមមាន Lexus ES Hybrid, Camry, និង RAV4 Hybrid ហើយវាក៏មានការបង្កើតម៉ាស៊ីនប្រាំមួយស៊ីឡាំងផងដែរ។ មកដល់ពេលនេះ Toyota បានវិនិយោគទឹកប្រាក់ចំនួន ៨,៥ ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចរដ្ឋ Kentucky។ ក្រុមហ៊ុន Toyota នៅរដ្ឋ Tennessee នឹងធ្វើបច្ចុប្បន្នភាពឧបករណ៍ដើម្បីបង្កើតម៉ាស៊ីនបួនស៊ីឡាំងថ្មី រោងចក្រនេះមានសមត្ថភាពផលិតបានម៉ាស៊ីនជាង ២ លានគ្រឿងក្នុងមួយឆ្នាំ។ នេះគ្រាន់តែជាជំហានដំបូងក្នុងការវិនិយោគនៅក្នុងរោងចក្រផលិតនៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ