ក្រុមហ៊ុន Lexus គ្រោងនឹងផ្តល់កៅអី ៣ ជួរនៅក្នុងរថយន្តខ្នាតកណ្តាលប្រភេទ Crossover
ប្រហែលជាក្រុមហ៊ុន Lexus ផ្តល់អោយរថយន្ត LX ជារថយន្ត SUV ដែលទំហំធំទូលាយតែយ៉ាងនេះក៏វានៅតែអាចដាក់កៅអីបានតែ ២ ជួរ។ Lexus មិនធ្លាប់មានបទពិសោធន៍ផ្តល់អោយអ្នកបើកបរនូវរថយន្តដែលផ្ទុកអ្នកបានច្រើនរហូតដល់ទៅ ៧ ឬ ៨ នាក់នោះទេ។
ប៉ុន្តែសម្រាប់យុគសម័យថ្មី Lexus ក៏មិនអាចបោះចោលទីផ្សាររថយន្តបីជួរទៀតទេ ហើយ TX នឹងមកដល់ជាប្រភេទ Crossover ខ្នាតកណ្តាលតែមួយគត់ដែកផ្តល់អោយអ្នកបើកបរនូវកៅអី ៣ជួរ។
សម្រាប់ត្រកូលរបស់ Lexus យើងសង្កេតឃើញថា GX និង LX ពិតជាមានទំហំធំជាងម៉ូដែល RX និង RX L ប៉ុន្តែវាសមនឹងទម្រង់នៃរថយន្ត SUV បីជួរសម្រាប់គ្រួសារដ៏ធំនោះទេ។
ដូច្នេះអ្វីដែល Lexus ត្រូវកាធ្វើគឺមានទំហំធំដូច GX និង LX ប៉ុន្តែផ្អែកលើរថយន្តជាមួយនឹងការវេចខ្ចប់ខាងក្នុងដ៏មានប្រសិទ្ធភាព និងកន្លែងទំនេរច្រើននៅក្នុងកៅអីជួរទីពីរ និងទីបី ក៏ដូចជាឃ្លុបខាងក្រោយកៅអីទាំងនោះ។ វាក៏ត្រូវការទំងន់ស្រាលជាងមុនដែរ ឬយ៉ាងហោចណាស់មិនត្រូវបានបំពាក់ដោយម៉ាស៊ីន V-8 ឬ Twin-turbo V-6 ធំដូច LX ទេ ជាពិសេសចំពោះបញ្ហាតម្លៃប្រឹងសាំងពេលបច្ចុប្បន្ននេះ ហើយកំពុងបញ្ចូល Lexus TX ដែលអ្នកបើកបរកំពុងទាមទារ។
ជាក់ស្តែង TX នេះនឹងផ្អែកលើ Toyota Grand Highlander ដែលនឹងមកដល់នាពេលខាងមុខ ដែលជាកំណែធំជាងនៃរថយន្ត Highlander បីជួរដែលមានទំហំមធ្យមនាពេលបច្ចុប្បន្ននេះ ដែលគ្រោងនឹងចាប់ផ្តើមផលិតនៅរដ្ឋ Indiana ក្នុងឆ្នាំ 2023។
TX នឹងផ្តល់កន្លែងអង្គុយសម្រាប់អ្នកដំណើររហូតដល់ 8 នាក់ និង ទំនងជាកញ្ចប់ Powertrain Hybrid។ ជាការសំខាន់ TX (និង Grand Highlander) នឹងមានទំហំធំជាង RX L ដែលពិតជាគ្រាន់តែជា RX ដែលមានមូលដ្ឋានកង់ដែលលាតសន្ធឹងបន្តិច និង vestigial ជួរទីបីដែលសមរម្យសម្រាប់តែកុមារប៉ុណ្ណោះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ