ក្រុមហ៊ុន Toyota បានវិនិយោគទឹកប្រាក់ចំនួន ៣៨៣ លានដុល្លារដើម្បីផ្គត់ផ្គង់ការផលិតរថយន្ដអគ្គិសនីបន្ថែម
ថ្មីៗនេះក្រុមហ៊ុន Toyota បានវិនិយោគទឹកប្រាក់ចំនួន ៣៨៣ លានដុល្លារនៅក្នុងរោងចក្រចំនួន ៤ របស់ខ្លួនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ហើយការការវិនិយោគទំហំធំនេះនឹងជួយដល់ការផលិតម៉ាស៊ីនបួនស៊ីឡាំងដែលប្រើប្រាស់ទាំងម៉ូដែល Toyota និង Lexus ។ ចំពោះការវិនិយោគនេះក្រុមហ៊ុន Toyota នឹងអាចបង្កើតរថយន្តដែលប្រើប្រាស់ប្រព័ន្ធ Hybrid បន្ថែមទៀតសម្រាប់អតិថិជននៅអាមេរិករបស់ខ្លួន។
លោក Norm Bafunno អនុប្រធានជាន់ខ្ពស់ផ្នែកផលិតកម្ម និងវិស្វកម្មនៃក្រុមហ៊ុន Toyota បាននិយាយថា អតិថិជនតូយ៉ូតាចង់បានរថយន្តដែលសន្សំសំចៃប្រេង ឬប្រើប្រាស់ដោយថាមពលអគ្គីសនី។
ការវិនិយោគទាំងនេះអនុញ្ញាតឱ្យយើងបំពេញតាមតម្រូវការរបស់អតិថិជន និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះទីផ្សារដែលកំពុងវិវឌ្ឍន៍ហើយក្រុមរបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការប្រកួតប្រជែងថ្មីនេះការដំឡើងកំណែនឹងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Alabama, Kentucky, Missouri និង Tennessee។
រោងចក្រ Toyota នៅរដ្ឋឡាបាម៉ា នឹងទទួលបានខ្សែសង្វាក់ផលិតកម្មថ្មី ៤ ស៊ីឡាំង ដែលនឹងផ្តល់ឱ្យវានូវសមត្ថភាពផលិតម៉ាស៊ីន ICE និងម៉ាស៊ីន Hybrid បន្ថែមទៀតហើយទីតាំងនៃរោងចក្រនេះនឹងពង្រីកទំហំ 10590.95 ម៉ែត្រការ៉េ។
ចាប់តាំងពីការកសាងរោងចក្រនេះក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន Toyota បានវិនិយោគទឹកប្រាក់ចំនួន ១.៥ ពាន់លានដុល្លារ។ រោងចក្រ Toyota នៅរដ្ឋ Kentucky នឹងពង្រីកជួនៃរម៉ាស៊ីន ៤ ស៊ីឡាំងដែលបានប្រកាសសម្រាប់វាកាលពីឆ្នាំមុន។
ហើយរោងចក្រដែលផលិតថាមពលអគ្គិសនីនេះអាចផលិតបានរហូតដល់ ៦០០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះក៏ជារោងចក្រដ៏ធំបំផុតរបស់ Toyota នៅទូទាំងពិភពលោក ហើយទទួលខុសត្រូវចំពោះរថយន្ត Toyota និង Lexus សរុបចំនួន ៧ ម៉ូដែល។ ម៉ូដែលទាំងនេះរួមមាន Lexus ES Hybrid, Camry, និង RAV4 Hybrid ហើយវាក៏មានការបង្កើតម៉ាស៊ីនប្រាំមួយស៊ីឡាំងផងដែរ។
មកដល់ពេលនេះ Toyota បានវិនិយោគទឹកប្រាក់ចំនួន ៨,៥ ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចរដ្ឋ Kentucky។ ក្រុមហ៊ុន Toyota នៅរដ្ឋ Tennessee នឹងធ្វើបច្ចុប្បន្នភាពឧបករណ៍ដើម្បីបង្កើតម៉ាស៊ីនបួនស៊ីឡាំងថ្មី រោងចក្រនេះមានសមត្ថភាពផលិតបានម៉ាស៊ីនជាង ២ លានគ្រឿងក្នុងមួយឆ្នាំ។ នេះគ្រាន់តែជាជំហានដំបូងក្នុងការវិនិយោគនៅក្នុងរោងចក្រផលិតនៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ