Maybach S680 ស៊េរីឆ្នាំ ២០២៣ រំលេចដោយពណ៌មាសពិសេសនឹងដាក់លក់លើទីផ្សារតែ ១៥០ គ្រឿងប៉ុណ្ណោះ
ក្រុមហ៊ុន Mercedes គ្រោងនឹងចេញលក់ម៉ូដែល Maybach S680 សេ៊រីឆ្នាំ ២០២៣ លើទីផ្សារនៅចុងឆ្នាំ ២០២២ នេះហើយក្រុមហ៊ុនក៏បានបញ្ជាក់ថានឹងរចនាជាពិសេសលើរថយន្តម៉ូដែល Mercedes-Maybach S680 អោយមានភាពខុសពីរម៉ូដែល Maybach ផ្សេងៗទៀត។
សម្រាប់រូបរាងថ្មីគឺទទួលបានពីការសហការគ្នា រវាងអ្នកច្នៃម៉ូតដ៏ល្បីល្បាញរបស់ម៉ាកយីហោរ Louis Vuitton (LV) ដោយលោកមានឈ្មោះថា Virgil Abloh និងលោក Gordon Wagener ប្រធានផ្នែករចនានៅក្រុមហ៊ុន Mercedes ហើយរថយន្ដនឹងត្រូវដាក់លក់ជុំវិញពិភពលោកដោយចំនួនកំណត់ត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះ។
លក្ខណៈពិសេសនៃរថយន្តនេះ វាគឺជាម៉ូដេលតែមួយគត់ដែលទទួលបានពណ៌មាសគ្រប់ផ្នែកនីមួយៗនៃរថយន្តប្លែកពីម៉ូដែលផ្សេងៗទៀត។ លើសពីនេះទៅទៀតយ៉ាន់កង់ទាំងបួនក៏បានបន្ថែមនៅពណ៌មាសដែលធ្វើអោយមានវាកាន់តែមានភាពលេចធ្លោរ។ ការកែប្រែបន្តនៅខាងក្នុងកាប៊ីនមានភាពធំទូលាយ នឹងត្រូវបានបែងចែកផ្នែកខាងលើ និងផ្នែកខាងក្រោម មានពណ៌ស៊ីគ្នាទៅនឹងផ្នែកខាងក្រៅនៃរថយន្ត។
អ្នកនឹងមើលឃើញថាតាប្លូដែលមានស្បែកពណ៌ខ្មៅ និងមានកន្លែងផ្ទុករបស់របរជាច្រើនផ្នែកខាងក្នុងភាគច្រើនត្រូវបានរចនាឡើងជាមួយពណ៌មាស និងពណ៌ខ្មៅរលោងដ៏ប្រណិត។ វិលត្រលប់ទៅការកែប្រែប្រព័ន្ធ MBUX ដែលមានអេក្រង់ Touch Screen និងកុងទ័រល្បឿនប្រភេទឌីជីថលក៏ត្រូវបានកែលម្អជាមួយនឹងរូបរាងពណ៌ថ្មីផងដែរ។
រថយន្តមួយនេះនឹងភ្ជាប់មកជាមួយប៉ាណាដែលបិទជិតដើម្បីប្រាកដថាវានឹងមិនមានធូលីចូលបើទោះបីជាយើងមិនប្រើប្រាស់ក៏ដោយ។ គួរបញ្ជាក់ផងដែរថារថយន្តនេះមិនបានកែប្រែទៅលើផ្នែកម៉ាស៊ីននោះទេដែលមានន័យថាវានៅតែបំពាក់ម៉ាស៊ីន V12 ចំណុះ ៦.០ លីត្រផលិតកម្លាំងបាន ៦០៤ សេះដដែល។
លោក Gorden Wagener ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Mercedes ក៏បាននិយាយថា "ខ្ញុំមានមោទនភាពនឹងមិនគួរឱ្យជឿចំពោះការងារដែលយើងបានបង្កើតការរចនាដោយសហការជាមួយលោក Virgil ដែលបានរចនាថ្មីប្រកបដោយភាពច្នៃប្រឌិត៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ