រថយន្តម៉ូដែល T-Class Citan Tourer ស៊េរីឆ្នាំ ២០២៣ បាននាំមកជាមួយប្រព័ន្ធសុវតិ្ថភាពដ៏អស្ចារ្យ

មើល: 512

ក្រុមហ៊ុន Mercedes ទើបតែបញ្ចេញរថយន្តម៉ូដែល T-Class  Citan Tourer ស៊េរីឆ្នាំ ២០២៣ ម៉ូដែលមួយនេះមើលកាន់តែជិតនឹងបង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរការរចនាដ៏ស្រស់ស្អាតងាយស្រួលប្រើប្រាស់បែបគ្រួសារ។ រថយន្ដមួយនេះវាដំណើរការដោយថាមពល ICE T-Class មានប្រវែង ៤៥០ សង់ទីម៉ែត្រ ទទឹង ១៨៥ សង់ទីម៉ែត្រ និងកម្ពស់ ១៨១ សង់ទីម៉ែត្រ ជាមួយនឹងកម្លាតពីកង់មុខទៅកងក្រោយប្រវែង ២៧១ សង់ទីម៉ែត្រ។

ហើយវាទទួលបានលក្ខណៈពិសេសស្ដង់ដារបន្ថែមទៀតដែលរួមមានការរចនាកុងទ័រល្បឿនឌីជីថលដ៏ប្រណិត និង infotainment MBUX ជាមួយអេក្រង់ ៧ អ៊ីង ប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay /និង Android Auto ។

រថយន្ដនេះបានបំពាក់ជាមួយយ៉ាន់កង់ទំហំ ១៦ អ៊ីងស្តង់ដានឹងមានជម្រើសយ៉ាន់កងស្ព័រទំហំ ១៧ អ៊ីង។ នៅខាងមុខបានបំពាក់ប៉ាណាក្រូមេមើលទៅទាន់សម័យហើយវាក៏មានការផ្លាស់ប្តូរបន្តិចបន្តួចនៅកាងខាងមុខផងដែល។ បើនិយាយពីប្រព័ន្ធសុវត្ថិភាព T-Class មានពោងសុវត្ថិភាពចំនួនប្រាំពីរ និង ADAS ផ្សេងៗ។ វាក៏មានប្រព័ន្ធជំនួយការបើកបរច្រើនជម្រើសដែលរួមមាន ប្រព័ន្ធជំនួយការចាប់ហ្វ្រាំងស្វ័យប្រវត្តិ និង ជំនួយការចង្គូតឡានគេចស្វ័យប្រវត្តិនៅពេលមានឧបស័គ្គ ។

តួដ៏ខ្ពស់ធ្វើឱ្យកាប៊ីនមានភាពធំទូលាយដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ក្រុមគ្រួសារក្នុងការធ្វើដំណើរកម្សាន្ត។ Mini Van នេះបានផ្តល់ភាពងាយស្រួលដល់កៅអីខាងក្រោយ ដែលធំទូលាយល្មមអាចដាក់កៅអីកុមារបីបាន។ អ្នកដំណើរខាងក្រោយក៏អាចចូលទៅកាន់កៅអីខាងក្រោយយ៉ាងងាយស្រួលផងដែរ។ វាមានស្ដង់ដារជាមួយនឹងទ្វារក្រោយធម្មតា ប៉ុន្តែអ្នកទិញអាចជ្រើសរើសទ្វារខាងក្រោយពីរផ្នែកដែលមានការបើករហូតដល់ ១៨០ ដឺក្រេ។

រថយន្ដនេះមកជាមួយម៉ាស៊ីនសាំង និងម៉ាស៊ូត ៤ ស៊ីឡាំង ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៥ លីត្រផលិតបានកម្លាំង ៩៤ សេះ និងកម្លាំងបង្វិល ២៣០ ញូតុនម៉ែត្រ។ ក្រោយមកទៀតមានមុខងារ "overpower and overtorque" ដែលបង្កើនកម្លាំងបាន ១១៩ សេះ និង ២៩៥ ញូតុនម៉ែត្រនៅក្នុងរយៈពេលខ្លី។សម្រាប់អ្នកចូលចិត្តប្រើម៉ាស៊ីនសាំងវាមានចំណុះ ១.៣ លីត្រដែលអាចផលិតកម្លាំងបាន ១០១ សេះ និងកម្លាំងបង្វិលជុំ ២០០ ញូតុនម៉ែត្រ។

ម៉ាស៊ីនទាំងអស់ត្រូវបានប្រើប្រាស់ជាមួយប្រអប់លេខដៃស្តង់ដារប្រាំមួយវគ្គ ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូត និងសាំងដ៏ខ្លាំងជាងនេះអាចមានជាមួយនឹងជម្រើសប្រាំពីរវគ្គស្វ័យប្រវត្តិ DCT ដោយបញ្ជូនថាមពលទៅកង់ខាងមុខ។ រថយន្ត Mercedes-Benz T-Class ថ្មីនឹងមានតម្លៃចាប់ផ្តើមពី ២៨,២១៤ ដុល្លារ ដែលជាតម្លៃចេញពីរោងចក្រ៕

អត្ថបទដោយ៖ សូនីតា

ចែករំលែក:

Relate Post

ម៉ូដែល Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ កម្លាំងខ្លាំង ៤០២ សេះ ជាមួយនឹងស៊ីឡាំង ៤

  • News

បន្ទាប់ពីការមកដល់ថ្មីនៃរថយន្ត Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ ។ វាគឺជាម៉ូដែលដ៏ពេញនិយមសម្រាប់ម៉ាកនេះចាប់តាំងពីវាត្រូវបានណែនាំកាលពីប៉ុន្មានឆ្នាំមុន។ ហើយការផ្លាស់ប្តូរដ៏ធំបំផុតភាគច្រើនកើតឡើងនៅក្នុង drivetrain រួមទាំង turbo អគ្គិសនីថ្មី និងប្រព័ន្ធ Hybrid វាបានមកជាមួយម៉ាស៊ីន M139 ចំណុះ ២.០ លីត្រ មានស៊ីឡាំងបួន។ ដែលអាចបង្កើនកម្លាំងបាន ៤០២ សេះ និងកម្លាំងបង្វិល ៥០០ ញូតុនម៉ែត្រ វាក៏មានការជំរុញល្បឿនបាន ១៣ សេះពីប្រព័ន្ធ Hybrid របស់រថយន្ត ហើយវាបញ្ចូនចលនាតាមរយៈប្រអប់លេខប្រាំបួនវគ្គស្វ័យប្រវត្តិ ដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Mercedes ។ នៅខាងក្នុងកាប៊ីនក៏មើលទៅល្អជាងពេលមុនៗ ដែលរួមមានទាំងអេក្រង់ infotainment នៅលើកុងសុលកណ្តាលទំហំ ១១.៩ អ៊ីងថ្មី និងកុងទ័រល្បឿនឌីជីថលទំហំ ១២.៣ អ៊ីង ហើយប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែ។ វាបានធ្វើឱ្យផ្ទៃខាងក្នុងមានអារម្មណ៍បែបស្ព័រដោយដៃចង្កូត AMG បានរចនាដោយស្បែកដ៏ប្រណិតហើយនៅលើដៃចង្កូតរថយន្ដអាចជ្រើសរើសកំរិតបើកបរបានប្រាំជម្រើសមានដូចជា Slippery, Comfort, Sport, Sport + និង Individual ។ ហើយផ្នែកខាងក្រៅបានមកជាមួយប៉ាណាធំដែលមើលទៅកាន់តែអស្ចារ្យ ចង្កៀងខាងមុខបានបំពាក់ប្រភេទភ្លើង LED វាក៏បានបំពាក់ដោយស៊ីម៉ាំងប ៤ ដែលមើលទៅកាន់តែស្រស់ស្អាតបន្ថែមទៀត។ ម៉ូដែលមួយនេះប្រើប្រាស់ជាមួយយ៉ាន់កងស្តង់ដារទំហំ ១៨ អ៊ីង ហើយវាក៏មានជម្រើសយ៉ាន់កង់ដែលអាចរើសបានដោយមានទំហំ ១៩ និង ២០ អ៊ីញផងដែរ។ ជាក់ស្តែងរថយន្ដ Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ សម្រាប់តម្លៃវិញក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយទេ៕ អត្ថបទដោយ៖ សូនីតា  

Maybach S680 ស៊េរីឆ្នាំ ២០២៣ រំលេចដោយពណ៌មាសពិសេសនឹងដាក់លក់លើទីផ្សារតែ ១៥០ គ្រឿងប៉ុណ្ណោះ

  • News

ក្រុមហ៊ុន Mercedes គ្រោងនឹងចេញលក់ម៉ូដែល Maybach S680 សេ៊រីឆ្នាំ ២០២៣ លើទីផ្សារនៅចុងឆ្នាំ ២០២២ នេះហើយក្រុមហ៊ុនក៏បានបញ្ជាក់ថានឹងរចនាជាពិសេសលើរថយន្តម៉ូដែល Mercedes-Maybach S680 អោយមានភាពខុសពីរម៉ូដែល Maybach ផ្សេងៗទៀត។ សម្រាប់រូបរាងថ្មីគឺទទួលបានពីការសហការគ្នា រវាងអ្នកច្នៃម៉ូតដ៏ល្បីល្បាញរបស់ម៉ាកយីហោរ Louis Vuitton (LV) ដោយលោកមានឈ្មោះថា Virgil Abloh និងលោក Gordon Wagener ប្រធានផ្នែករចនានៅក្រុមហ៊ុន Mercedes ហើយរថយន្ដនឹងត្រូវដាក់លក់ជុំវិញពិភពលោកដោយចំនួនកំណត់ត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះ។ លក្ខណៈពិសេសនៃរថយន្តនេះ វាគឺជាម៉ូដេលតែមួយគត់ដែលទទួលបានពណ៌មាសគ្រប់ផ្នែកនីមួយៗនៃរថយន្តប្លែកពីម៉ូដែលផ្សេងៗទៀត។ លើសពីនេះទៅទៀតយ៉ាន់កង់ទាំងបួនក៏បានបន្ថែមនៅពណ៌មាសដែលធ្វើអោយមានវាកាន់តែមានភាពលេចធ្លោរ។ ការកែប្រែបន្តនៅខាងក្នុងកាប៊ីនមានភាពធំទូលាយ នឹងត្រូវបានបែងចែកផ្នែកខាងលើ និងផ្នែកខាងក្រោម មានពណ៌ស៊ីគ្នាទៅនឹងផ្នែកខាងក្រៅនៃរថយន្ត។ អ្នកនឹងមើលឃើញថាតាប្លូដែលមានស្បែកពណ៌ខ្មៅ និងមានកន្លែងផ្ទុករបស់របរជាច្រើនផ្នែកខាងក្នុងភាគច្រើនត្រូវបានរចនាឡើងជាមួយពណ៌មាស និងពណ៌ខ្មៅរលោងដ៏ប្រណិត។ វិលត្រលប់ទៅការកែប្រែប្រព័ន្ធ MBUX ដែលមានអេក្រង់ Touch Screen និងកុងទ័រល្បឿនប្រភេទឌីជីថលក៏ត្រូវបានកែលម្អជាមួយនឹងរូបរាងពណ៌ថ្មីផងដែរ។ រថយន្តមួយនេះនឹងភ្ជាប់មកជាមួយប៉ាណាដែលបិទជិតដើម្បីប្រាកដថាវានឹងមិនមានធូលីចូលបើទោះបីជាយើងមិនប្រើប្រាស់ក៏ដោយ។ គួរបញ្ជាក់ផងដែរថារថយន្តនេះមិនបានកែប្រែទៅលើផ្នែកម៉ាស៊ីននោះទេដែលមានន័យថាវានៅតែបំពាក់ម៉ាស៊ីន V12 ចំណុះ ៦.០ លីត្រផលិតកម្លាំងបាន ៦០៤ សេះដដែល។ លោក Gorden Wagener ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Mercedes ក៏បាននិយាយថា "ខ្ញុំមានមោទនភាពនឹងមិនគួរឱ្យជឿចំពោះការងារដែលយើងបានបង្កើតការរចនាដោយសហការជាមួយលោក Virgil ដែលបានរចនាថ្មីប្រកបដោយភាពច្នៃប្រឌិត៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ