Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ ប្រើថាមពលអគ្គិសនីនៅដំបូងបំផុតនៅក្នុងត្រកូលរបស់ Lexus
ប៉ុន្មានឆ្នាំកន្លងមកនេះនៅលើទីផ្សារបច្ចុប្បន្នមានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយរថយន្ដដែលប្រើប្រាស់ជាមួយថាមពលអគ្គិសនីហើយ ថ្មីៗនេះម៉ាយីហោបានបញ្ចេញជាមួយរថយន្តម៉ូដែល Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ ដែលជាប្រភេទ SUV Crossover ដែលប្រើប្រាស់ដោយថាមពលអគ្គិសនីសុទ្ធ។
ហើយពេលនេះម៉ូដែល RZ 450e ដែលប្រើប្រាស់ដោយថាមពលអគ្គិសនីដំបូងរបស់ម៉ាកយីហោរ Lexus ដែលនឹងមាននៅប្រទេសអាមេរិកខាងជើង។
រថយន្តប្រភេទ SUV Crossover នេះវាមានថាមពលថ្ម ៧១.៤ គីឡូវ៉ាត់ម៉ោង និងមានម៉ូទ័រអេឡិចត្រិចចំនួន ២ ដែលផ្នែកខាងមុខមានកម្លាំង ១៥០ គីឡូវ៉ាត់ និងខាងក្រោយ ៨០ គីឡូវ៉ាត់ដែលរួមបញ្ចូលគ្នាអាចបង្កើតកម្លាំងបាន ៣០៨ សេះ និងកម្លាំងបង្វិល ៤៣៥ ញូតុនម៉ែត្រ។
ម៉ូដែល RZ 450e ក៏ត្រូវបានផ្តល់ជូនជាមួយនឹងប្រព័ន្ធដំណើរការដោយប៉ុងទាំងពីរដែលប្រើបំពាក់ថាមពលថ្មី Direct4 និងប្រព័ន្ធ steer-by-wire ដែលវាមានសម្រាប់តែម៉ូដែល RZ 450e តែប៉ុណ្នោះ។
ម៉ូដែលនេះត្រូវបានក្រុមហ៊ុនយកចិត្ដទុកដាក់បានយ៉ាងល្អសម្រាប់ផ្នែកខាងក្នុងដ៏ប្រណិតរួមទាំងប្រើប្រាស់ជាមួយអេក្រង់ Touch screen ដែលមានទំហំ ១៤ អ៊ីញនឹងដំណើរការជាមួយប្រព័ន្ធព័ត៌មានកម្សាន្ត Lexus Interface ដែលទើបនឹងបំពាក់នៅលើរថយន្ត NX និង LX ។
វាបានបំពាក់ដំបូលបែប Panoramic ដែលអាចមើលខាងក្រៅឃើញហើយកាប៊ីនបានភ្ជាប់មកជាមួយនឹងឧបករណ៍កម្តៅដែលត្រូវបានរចនាឡើងដើម្បីកំដៅជង្គង់ឬជើងរបស់អ្នកជិះនិងមានការសន្សំសំចៃថ្មបានយ៉ាងល្អ។
ដូចដែលយើងបានឃើញក្នុងរូបហើយថារថយន្តម៉ូដែលនេះនៅខាងក្រោយមានភ្លើងអូសកាត់ពេញរាង និងមាននូវអ្វីដែលមើលទៅដូចជាស្លាបយន្តហោះតូចមួយគូនៅលើគែមខាងក្រោមនៃដំបូលដ៏ប្រណិត។
សម្រាប់ពេលនេះក្រុមហ៊ុនមិនទាន់បង្ហាញអ្វីច្រើនអំពីម៉ូដែល RZ ថ្មីនោះទេគ្រាន់តែបានប្រាប់ថា ការដាក់បង្ហាញលើកដំបូងនឹងឃើញពីភាពរីករាយនៃការបើកបរដែលមានតែ Lexus ប៉ុណ្ណោះដែលអាចផ្តល់ជូន។ ហើយសម្រាប់តម្លៃនៃរថយន្ត Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ មិនទាន់ចេញនៅឡើយទេប៉ុន្ដែវានឹងអាចចេញលក់នៅចុងឆ្នាំនេះ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ