ក្រុមហ៊ុន Ford និយាយថា Ford Ranger ជំនាន់ក្រោយៗអាចនឹងបំពាក់មកជាមួយថាមពលអគ្គិសនីទាំងស្រុង
Ford Ranger យន្តប្រភេទ Pick-up ដែលកំពុងតែពេញនិយមនៅក្នុងទីផ្សារទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ ជាមួយគ្នានេះដែរការមកដល់នូវរថយន្ត Ford Ranger ស៊េរីឆ្នាំ ២០២៣ ដែលបានបង្ហាញខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដោយត្រូវបានគេសន្មត់ថាវាមានលក្ខណៈពិសេសជាច្រើនជាង Ford Ranger ស៊េរីឆ្នាំមុនៗ។
ហើយថ្មីៗនេះក្រុមហ៊ុន Ford បានបង្ហើបនូវការបង្កើតរថយន្ត Ranger ជំនាន់ថ្មីដែលនឹងអាចបំពាក់មកជាមួយថាមពលអគ្គិសនីពេញលេញមួយឬក៏បំពាក់មកជាមួយនឹងប្រភេទ Plug-in Hybrid ។
ទន្ទឹមនឹងនេះលោក Ian Foston ដែលជាប្រធានវិស្វករសម្រាប់រថយន្ត Ranger បានពន្យល់យ៉ាងលម្អិតអំពីអនាគតរបស់រថយន្ត Pick-up នេះថា គាត់មិនអាចបញ្ជាក់ពីអ្វីដែរគាត់កំពុងធ្វើនោះទេ ប៉ុន្តែគាត់កំពុងសង្កេតយ៉ាងយកចិត្តដាក់ជាមួយបច្ចេកវិទ្យាដែលបានដាក់ពង្រាយនៅលើរថយន្ត Ford ទាំងអស់។
បន្ថែមពីនេះលោក Foston ក៏បានទទួលនូវប្រព័ន្ធ Bandwidth ដែលជាផ្នែកដ៏សំខាន់មួយនៃរថយន្តអគ្គិសនី ហើយនេះក៏ជាឱកាសមួយសម្រាប់ការបង្កើតនូវរថយន្តអគ្គិសនីមួយដ៏ពេញលេញផងដែរ។ លោក Foster បានបញ្ជាក់ទៀតថា គាត់កំពុងធ្វើការស្រាវជ្រាវទៅលើតម្រូវការរបស់អតិថិជនដែលមាន ៣ ប្រភេទផ្សេងៗគ្នានៃរថយន្តអគ្គិសនី ដោយគាត់នឹងឆ្លើយតបភ្លាមៗទៅកាន់តម្រូវការរបស់អតិថិជននោះ។
ប្រសិនបើតម្រូវការរបស់អតិថិជនសម្រាប់រថយន្ត F-150 Hybrid និង F-150 Lightning នៅតែមានការកើនឡើង ប៉ុន្មានឆ្នាំខាងមុខពួកគេនឹងអាចឃើញនូវរថយន្ត Ranger មកជាមួយនឹងថាមពលអគ្គិសនី៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ