រថយន្ត Pick Up តែមួយគត់ដែលឈ្នះពានរង្វាន់សុវត្ថិភាពពី IIHS
ការធ្វើតេស្តពានរង្វាន់សុវត្ថិភាពកំពូលទៅលើរថយន្តPickup Ford F-150 ដែរជារថយន្តសំណព្វរបស់ប្រជាជនអាមេរិចមិនទទួលបានចំណាត់ថ្នាក់លេខ១នោះទេ។
វិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) បានអនុវត្តន៍ការធ្វើតេស្ត៦ករណី និង ៣ប្រភេទផ្សេងៗទៀតយ៉ាងតឹងរ៉ឹងដោយឱ្យរថយន្តបុកទៅជញ្ជាំងមួយទំហឹងហើយរថយន្តមួយចំនួនដែរទទួលបានសមិទ្ធផលល្អនឹងពិន្ទុគួរឱ្យកត់សម្គាល់។
ដោយសារតែការវាយតម្លៃយ៉ាងហ្មត់ចត់នៃសេណារីយ៉ូគ្រោះថ្នាក់ដែលអាចកើតមាននេះហើយ មានយានយន្តតិចតួចណាស់ដែរមានសមត្ថភាពនឹងទទួលបានពិន្ទុល្អបំផុត រថយន្តអាមេរិចមិនសូវមាន Performance ល្អទេកាលពីឆ្នាំមុនៗ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តទាំងអស់នោះមិនឈរមើលរថយន្តរបស់ពួកគេអសម្ថភាពដូច្នេះឡើយ ក្នុងនោះក៏មានបងធំFord ផងដែរ។ គឺF-150 របស់ខ្លួនខកខានក្នុងការទទួលពានរង្វាន់សុវត្ថិភាពកំពូលកាលពីឆ្នាំមុនដោយសារមានបញ្ហាបន្តិចទាក់ទងនឹងចង្កៀងHeadlight ខាងមុខបូករួមជាមួយសមត្ថភាពខ្វះខាតខ្លះៗប៉ុន្តែFord បានកែប្រែម្ដងទៀត ទីបំផុតឃើញថាF-150 ក្លាយជាPickup ទី២នៃពានរង្វាន់សុវត្ថិភាពកំពូលនៅក្នុងឆ្នាំ ២០២១ នេះ។
ហើយរថយន្តPick up អាមេរិចកាំងតែមួយគត់ដែលអាចសម្រេចបាននោះគឺ Ram 1500។ IIHS តម្រូវឱ្យយានយន្តមានមកជាមួយប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ ដើម្បីជួយដល់សុវត្ថិភាពរថយន្តមានប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិដែលអាចលាយបញ្ចូលគ្នារវាងបច្ចេកវិទ្យាកាមេរ៉ាជាមួយឧបករណ៍ចាប់សញ្ញារ៉ាដាដើម្បីប្រាកដថា តើនឹងមានការប៉ះទង្គិចអ្វីនៅផ្នែកខាងមុខជាមួយរថយន្តផ្សេងទៀតដែរឬទេ។
System នឹងបញ្ជូនដំណឹងជាច្រើនដល់អ្នកបើកបរបើចាំបាច់ហើយក្នុងករណីដែលអ្នកបើកបរនៅតែមិនឆ្លើយតប System Automatic emergency braking នឹងដាក់ហ្វ្រាំងរបស់រថយន្តដោយស្វ័យប្រវត្តិ។ ប្រព័ន្ធទាំងនេះគឺជាផ្នែកមួយនៃក្រុមសុវត្ថិភាពកម្រិតខ្ពស់រួមមាន Lane Departure Warning, rear cross-traffic alert, blind-spot monitoring, and adaptive cruise control. រថយន្ដPickup ដែលបានឆ្លងកាត់ការធ្វើតេស្ត crashworthiness សរុបចំនួន ៦ករណី ដែលរួមមានការធ្វើតេស្តផ្នែកខាងមុខចំនួន ៣ប្រភេទផ្សេងទៀតខណៈដែលនៅសេសសល់គឺការប៉ះទង្គិចចំហៀងខាងក្រោយនិងការវិលជុំនៃរថយន្ត ហើយទាំងអស់នេះRam 1500 ទទួលបានពិន្ទុល្អលើ ល្អ ។
ជាអកុសលការកត់សម្គាល់នឹងវាយតម្លៃចុងក្រោយរបស់IIHS មិនរាប់បញ្ចូលរ៉ាម Ram1500 ម៉ូដែលclassic នោះទេលោក Mike Koval ប្រធានប្រតិបត្តិក្រុមហ៊ុន Ram មានប្រសាសន៍ថា“ ជម្រើសសុវត្ថិភាពកំពូលសម្រាប់Ram 1500 នឹងប្តេជ្ញាចិត្តឱ្យបានយូអង្វែង ចំពោះអតិថិជនរបស់យើងតាមរយៈបច្ចេកវិទ្យានិងជំនាញវិស្វកម្មកម្រិតខ្ពស់” ។ នេះជាការធានារ៉ាប់រងសុវត្ថិភាពពីវិទ្យាស្ថានផ្លូវហាយវេ ក៏ដូចជាបង្កើតទំនុកចិត្តទៅលើអតិថិជន នឹងរថយន្តPickupរបស់ខ្លួនក៏ដូចជាយីហោRamផងដែរ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ