៦ ជំហានខ្លីៗដើម្បីស្វែងរករថយន្តមួយទឹកឲ្យបានត្រឹមត្រូវនឹងមិនខ្ជះខ្ជាយពេលវេលា
ការកង្វះខាតនៃបន្ទះឈីបរថយន្តជាសកល ជាលទ្ធផលអ្នកប្រើប្រាស់យានជំនិះថ្មីតិចជាងមុន តែមាននៅក្នុងដៃឈ្មួញកណ្ដាលឬអ្នកចែកចាយច្រើន ហើយមនុស្សកាន់តែច្រើនដែលកំពុងស្វែងរកនឹងបង្កើនតម្រូវការរថយន្តមួយទឹក ដែលហេតុនេះហើយវាជំរុញឱ្យតម្លៃរថយន្តមួយទឹកមានការកើនឡើងជាបន្តបន្ទាប់។
ប្រសិនបើអ្នកកំពុងចង់ទិញរថយន្តមួយទឹក នៅក្នុងទីផ្សារដ៏លំបាកនាពេលបច្ចុប្បន្នជាមួយនឹងជម្រើសជាច្រើនការស្វែងរករថយន្តដែលត្រឹមត្រូវសម្រាប់អ្នកអាចជាបញ្ហាប្រឈមមួយ ដូច្នេះយើងបានបង្កើតបញ្ជីដើម្បីជួយធ្វើឱ្យការស្វែងរក ឬការទិញរថយន្តដែលប្រើរួចឲ្យបងប្អូនកាន់តែងាយស្រួល ។
ជំហានទី ១ : កំណត់តម្លៃជាក់លាក់
បងប្អូនប្រាកដជាប៉ានស្មានថវិកាសមល្មមដើម្បីទិញរថយន្ត តែរថយន្តដែលប្រើរួចច្បាស់ណាស់នឹងត្រូវការការយកចិត្តទុកដាក់ន្ថែមទៀតដូចជាសំបកកង់ថ្មី Maintenance ហើយបន្ទាប់មកមានការចំណាយលើប្រេងឥន្ធនៈ និងការធានារ៉ាប់រងផ្សេងៗទៀត ហេតុនេះហើយយើងចង់ឲ្យបងប្អូនបែងចែក ១០ ភាគរយដើម្បីឲ្យឡានរបស់បងប្អូនមានដង្ហើមដកបន្តិច ។
ជំហ៊ានទី ២ : បង្កើតបញ្ជីគោលដៅឡានមួយទឹកលើសពី១
ឧទាហរណ៌បើបងប្អូនកំពុងលួចស្នេហ៌ Honda CR-V និង Toyota RAV-4 ដែលបងប្អូនភាគច្រើនគាត់ទិញមួយទឹកយកមកប្រើព្រោះថាវាធន់ល្អប្រើប្រាស់ជាមួយទំនុកចិត្ត ប៉ុន្តែអ្នករាល់គ្នាអាចកាត់បន្ថយចំណាយបានខ្ទង់ពាន់ដុល្លាឬតិចចជាងមុនជាមួយរថយន្ត Ford Escape ឬ Kia Sportage ។
ដែលវាអាចប្រៀបធៀបគ្នាបានដោយផ្អែកទៅលើសម្ថភាពប្រហាក់ប្រហែលគ្នា ដូច្នេះប្រសិនបើអ្នកចង់ចំណាយតិច សូមពិចារណាម៉ូដែលលើសពីមួយ ហើយពួកយើងនឹងណែនាំឱ្យបងប្អូនរកនឹកឲ្យឃើញឡានចំនួន ៣ ដែលបំពេញតម្រូវការប្រចាំថ្ងៃ ហើយក៏ធ្លាក់ចូលក្នុងកញ្ជប់ថវិកាដែលបងប្អូនបានរៀបចំផងដែរ។
ជំហ៊ានទី ៣ : ឆែករកតម្លៃដោយវៃឆ្លាត
វិធីដែលបងប្អូនត្រូវដឹងតម្លៃរបស់រថយន្តដូចជាមិនស្មុគស្មាញអ្វីនោះទេ តែក៏តម្រូវឲ្យបងប្អូនប្រើពេលសើបសួរតាមរយៈការាសឡាន ឬដេប៉ូចែកចាយរថយន្តជាច្រើនផងដែល តែពួកយើងមិនណែនាំឲ្យធ្វើបែបនេះទេព្រោះគិតថាវាជាវិថីចាស់កម្រិលពេកហើយ ថាមិនត្រូវម្ចាស់ការាសមួយចំនួនអាចនឹងធុញទ្រាន់នឹងសំណួររបស់បងប្អូនផងក៏អាចថាបាន។
ឥឡូវមករៀនក្បាច់អស្ចារ្យពីពួកយើងវិញគ្រាន់តែបងប្អូនទាញ ស្មាតហ្វូនចេញមក ហើយដោនឡូតអេប Khmer24 ឬក៏ចូលទៅកាន់វេបសាយក៏បាន ជំហ៊ានបន្ទាប់បងប្អូនអាចស្វែងរកម៉ូដែលឡាន សេរីឆ្នាំ តម្លៃ និងលក្ខណៈពិសេសរបស់វាដែលបងប្អូនពេញចិត្ត អ្វីដែលពិសេសមួយទៀតពី App Khmer24 គឺពោពេញទៅ ដេប៉ូចែកចាយ ការ៉ាសឡាន នឹងអ្នកប្រើប្រាស់ដែលរងចាំទិញចូលនឹងលក់ចេញជាច្រើន។
ជំហ៊ានទី ៤ : ពិនិត្យប្រវត្តិយានយន្ត
ជំហាននេះគឺចាំបាច់ខ្លាំងដើម្បីពិនិត្យប្រវត្តិឡានបានស្រួលដោយមិនឈឺក្បាលខ្លាំងលុះត្រាតែអ្នកទិញរថយន្តពីមិត្តភ័ក្តិជិតស្និត ឬសមាជិកគ្រួសារដែលអាចធានាបាននូវប្រវត្តិល្អរបស់វាទើបអាចទុកចិត្តបាន។
តែប្រសិនបើមិនមែនឬមិនស្គាល់ប្រវត្តឡានទេនោះ អ្នករាល់គ្នាក៏មិនបាច់បារម្មណ៌ខ្លាំងចំពោះបញ្ហានេះដែលពួកយើងនឹងចែកជូនចំណេះដឹងខ្លះៗឲ្យយកទៅប្រើដោយមិនគិតថ្លៃ វិធីសាស្រ្តសដំបូង គឺយកស្លាកលេខរបស់រថយន្តទៅឆែកជាមួយ Google ឬ Meta ។
ប្រសិនបើមានករណីប៉ះពាល់គ្រោះថ្នាក់នានាវានឹងបង្ហាញឡើងជាលក្ខណៈព័ត៌មាន (ក្នុងករណីបើវាមាន) វិធីសាស្រ្តបន្ទាប់ ដែលទូទៅត្រូវបានចែកចាយយ៉ាងទូលំទូលាយជំវិញពិភពលោកគឺពិនិត្រជាមួយ Auto Check នឹង Carfex ។
ដោយវាបានធ្វើការចងក្រងរបាយការណ៍ប្រវត្តិសម្រាប់យានយន្តដោយផ្អែកលើទិន្នន័យដែលវាប្រមូលពីភ្នាក់ងារយានយន្តរបស់សហរដ្ឋអាមេរិក នាយកដ្ឋានប៉ូលីស នាយកដ្ឋានពន្លត់អគ្គីភ័យ មជ្ឈមណ្ឌលជួសជុលការប៉ះទង្គិច អ្នកដេញថ្លៃរថយន្ត និងប្រភពផ្សេងៗទៀត។
ការប្រើប្រាស់ដោយគ្រាន់តែបងប្អូនប្រើលេខសម្គាល់យានយន្តរបស់រថយន្ត Vehicle Identification Number (VIN) បងបងប្អូនអាចស្វែងរកនៅ VIN ជិតផ្លិតទឹកខាងឆ្វេងដៃឬអាចនៅជាប់សាក់ស៊ីកន្លែងបើកទ្វាខាងតាកុង ដែលមានលេខចំនួន ១៧ ខ្ទង់ដើម្បីប្ដូមកវិញនៅព័ត៌មានក្នុងករណីផ្សេងៗ។
ជំហ៊ានទី ៥ : ទាក់ទងទៅកាន់អ្នកលក់តារយៈការហៅទូរស័ព្ទ
ត្រង់ចំណុចនេះពេលដែលអ្នករាល់គ្នាដឹងអំពីតម្លៃ និងលក្ខណៈពិសេសរបស់វាចូរកុំប្រញាប់ទៅសួរព័ត៌មានដោយផ្ទាល់ពេកអី បងប្អូនអាចទាក់ទងតាមរយៈការហៅទូរស័ព្ទជំហាននេះគឺជាវិធីដ៏ល្អមួយក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកលក់ និងផ្ទៀងផ្ទាត់ព័ត៌មានអំពីរថយន្តឲ្យកាន់តែច្បាស់។
បងប្អូនអាចសួរអ្នកលក់ ហេតុអ្វីបានជាពួកគេចែកផ្លូវគ្នាជាមួយរថយន្តមួយនេះ ឬថាតើវាមានបញ្ហាមេកានិចអ្វីឬអត់ ហើយប្រសិនបើប្អូនកំពុងទិញពីការ៉ាស ការហៅទូរសព្ទ ឬផ្ញើសារជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានាថារថយន្តដែលអ្នកចង់បាននៅតែមាននៅក្នុងស្តុក។
បន្ទាប់មកត្រូវច្បាស់ថាជាមួយអ្នកលក់ថាអ្វីៗដំណើរការល្អ ហើយរៀបចំការណាត់ជួបដើម្បីបើករថយន្តសាកល្បងប្រសិនបើអាច សូមសាកល្បងវាពេលមានពន្លឺថ្ងៃដើម្បីឱ្យវាកាន់តែងាយស្រួលក្នុងការមើលស្ថានភាពរថយន្ត។
ជំហ៊ានទី ៦ : ចំណុចត្រូវពិនិត្រពេលបើកសាកល្បង
ការសាកល្បងបើកបររថយន្តមួយទឹកគឺជាមធ្យោបាយដ៏ល្អបំផុត វាក៏ជាមធ្យោបាយដ៏ល្អក្នុងការវាយតម្លៃស្ថានភាពរថយន្តឲ្យច្បាស់ដូចថ្ងៃ ដូច្នេះសូមសម្រួលការរំខានហើយផ្តោតលើរថយន្តនៅពេលបើកបរខាងក្រោមនេះជាចំណុចមួយចំនួនដែលត្រូវពិនិត្យ៖
• បើក Hood ខាងមុខពិនិត្យមើលម៉ាស៊ីន ចំណុចត្រង់នេះបងប្អូនអាចមើលនឹងភ្នែកទទេបានដោយងាយ ប្រសិនបើមានអ្វីមួយលេចធ្លាយឬមិនប្រក្រតីណាមួយ
• តើកៅអីអ្នកបើកបរមានទំហំគ្រប់គ្រាន់សម្រាប់ដាកជើងគង ហ្វ្រាំឬគង ហ្គ៊ែ បានទូលាយដែរឺទេ ?
• តើកៅអីមានផាសុខភាពទេ? តើពួកគេអាចលៃតម្រូវបានយ៉ាងងាយស្រួលទេ? តើមានការកែសំរួល Funtion កៅអីសម្រាប់អ្នកបើកបរទេ? ចុះអ្នកដំណើរកៅអីខាងមុខវិញ?
• តើមានភ្លើងសញ្ញាលូត Check ម៉ាស៊ីនដែរឺទេ? បើដូច្នេះ សូមពិនិត្យមើលបញ្ហានោះមុនពេលទិញ
• ពិនិត្យកញ្ចក់មើលក្រោយ និងកញ្ចក់ចំហៀង ពិនិត្យប្រព័ន្ធជំនួយ Blind Sport ថានៅដំណើរការដែរឺទេ ?
• តើអ្នកធុំក្លិនហ្គាសខ្លិនប្រេង ឬមានអ្វីខុសប្រក្រតីដែរឺទេ?
• ពិនិត្យមើលសំបកកង់ តើថាមានអាយុកាលប៉ុន្មានឆ្នាំហើយវាមានភាពសឹករីករឹលដែរឺទេ?
• តើហ្វ្រាំងយ៉ាងម៉េចដែរ? ហ្រ្វាំងដំណើរការបញ្ឈប់រថយន្តបានល្អដែឬទេ? មានសម្លេងហ្វ្រាំងរឺអត់ពេលដែលបងប្អូនចាប់ ?
• តើម៉ាស៊ីនត្រជាក់ផ្លុំត្រជាក់ទេ? តើចង្កៀងមុខ ភ្លើងហ្វ្រាំង និងភ្លើងស៊ីញ៉ូដំណើរការដែរឬទេ?
• ជារួមមើលផ្នែកខាងក្រៅមួយជុំ មើលបាតនឹងជើងក្រោម មើលប្លុកម៉ាស៊ីន មើលផ្នែកខាងក្នុង នឹង មើលអូតូឆែក
បន្ទាប់ពីការធ្វើតេស្តសាកល្បង សូមសួរម្ចាស់ឡាន ឬម្ជាស់ការ៉ាសថាតើមានកំណត់កាលវិភាគការជួសជុសដែរឺទេ បើរថយន្តមានការថែទាំងាយស្រួលសម្រាប់យើងទិញទៅអាចធ្វើតាមកាលវិភាគដែលបានកំណត់ឡើងទាន់ពេលវេលា។
សង្ខេបឡើងវិញនៃជំហានទាំង៦ ដើម្បីស្វែងរករថយន្តមួយទឹកឲ្យបានត្រឹមត្រូវទាំងអស់នេះបងប្អូនអាចសាកល្បងបានតាមជំហ៊ាននីមួយៗដែលយើងបានចែករំលែកហើយពួកយើងនឹងព្យាយាមធ្វើយ៉ាងណាឲ្យបងប្អូនទាំងអស់គ្នាទទួលបានចំណេះដឹងអំពីរថយន្ត៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ