Ford បានសម្រេចចិត្តបោះបង់ម៉ាស៊ីន V-6 ដំណើរការដោយប្រេងម៉ាស៊ូត ដែលបានបំពាក់នៅលើរថយន្តpickup F-150
គិតមកដល់ថ្ងៃនេះ Ford F-150 ជំនាន់ទី 14 បានបង្ហាញខ្លួនជិតមួយឆ្នាំទៅហើយ ប៉ុន្តែនៅសុខៗក្រុមហ៊ុន Ford ក៏បានប្រកាសប្រាប់អតិថិជនរបស់ខ្លួនថានឹងមិនមានការផលិតបន្ថែមទៀតទេនៃ Option ម៉ាស៊ីនម៉ាស៊ូត V-6 ។
ម៉ាស៊ីននេះត្រូវបានប្រើប្រាស់លើរថយន្ត Truck F-150 ជំនាន់មុនតាំងពីឆ្នាំ2018 ហើយត្រូវបានយកមកប្រើឡើងវិញនៅឆ្នាំ2021 ដោយមិនបានកែប្រែអ្វីទាំងអស់។ ហេតុនេះវាមិនមានអ្វីគួរអោយភ្ញាក់ផ្អើលទេដែល Ford សម្រេចចិត្តបញ្ឈប់ការផលិតនូវម៉ាស៊ីន 3.0L , V6 នេះព្រោះវាអាចផលិតកម្លាំងសេះបានត្រឹមតែ 250Hp ប៉ុណ្ណោះដែលធ្វើអោយវាក្លាយជារថយន្តដែលផលិតកម្លាំងបានតិចបំផុតនៅក្នុងជួរនៃរថយន្តប្រភេទ PickUp Truck។
លើសពីនេះទៅទៀតវាត្រូវបានគេយកឈ្នះបានយ៉ាងងាយស្រួលដោយកម្លាំងសេះ 290Hp នៃម៉ាស៊ីន 3.3L,V-6 និង កម្លាំងសេះ 325Hp នៃម៉ាស៊ីនសន្សំសំចៃ Ecoboost 2.7L, V-6 ។ ដូច្នេះសម្រាប់បងប្អូនដែលមានគម្រោងចង់ទិញរថយន្ត F-150 option ម៉ាស៊ីនម៉ាស៊ូត V-6 នេះប្រហែលត្រូវចាំមើលការបញ្ជាក់បន្ថែមពីក្រុមហ៊ុនហើយ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ