Cyberster រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន MG កំពុងត្រៀមខ្លួនបង្អួតរាងនៅលើទីផ្សារខាងមុខ
MG ម៉ាកយីហោមួយរបស់ចក្រភពអង់គ្លេសដែលក្រោយមកត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្តចិន Nanjing Automobile Group ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ន។ នៅក្នុងនោះផងដែរ MG បានបង្កើតនឹងផលិតនូវម៉ូដែលជាច្រើនមានទាំងរថយន្ត Sedan ធុនស្រាលរហូតដល់រថយន្ត SUV ធំៗ ដោយមានទាំងប្រភេទចំហេះខាងក្នុងការរថយន្តដែលដំណើរដោយថាមពលអគ្គិសនី។
ទោះបីជាធ្លាប់បង្ហាញម៉ូដែលរួចមកឃើញប៉ុន្តែក្រុមហ៊ុននេះមិនទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ រហូតប៉ុន្មាខែចុងក្រោយនេះ រថយន្តអគ្គិសនីដ៏ទំនើបមួយបានលេចមុខឡើងជាមួយនឹងការរចនាដ៏ទាក់ទាញកំពុងតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរដ៏ធំនៃរថយន្តអគ្គិសនីអនាគតរបស់ពួកគេ។
ហើយរថយន្តស្ព័រអគ្គិសនីមួយនោះក្រុមហ៊ុនបានឱ្យឈ្មោះថា MG Cyberster ដែលរថយន្តមួយនេះនឹងមកដល់ក្នុងទីផ្សារនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។ លោក Guy Pigounakis នាយកពាណិជ្ជកម្ម MG UK បានទទួលស្គាល់ថានេះគឺជាគំរូដ៏ពិសេសមួយ ប៉ុន្តែដោយសារតែក្រុមហ៊ុនស្ថិតក្នុងស្ថានភាពខ្វះនូវហិរញ្ញវត្ថុសម្រាប់គម្រោងក្នុងការផលិតនូវរថយន្តស្ព័រ ដោយនេះគឺហេតុដែលធ្វើឱ្យ Cyberster អូសបន្លាយពេលក្នុងការនាំចូលទៅក្នុងទីផ្សារ។
លោកបានពន្យល់ថា បញ្ហាសម្រាប់រថយន្តស្ព័រនេះគឺថាមានមនុស្សជាច្រើនដែលពេញចិត្តនូវរថយន្តមួយនេះ ប៉ុន្តែមានមនុស្សតិចណាស់ដែរអាចទិញរថយន្តមួយនេះបាន។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុននឹងអាចមានលទ្ធភាពក្នុងការបង្កើតនូវរថយន្តជាច្រើនទៀតលុះត្រាតែក្រុមហ៊ុនមានការវិនិយោគពីសំណាក់អតិថិជនរបស់ពួកគេ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យា SAIC ដែលបានសហការជាមួយនឹងក្រុមហ៊ុន General Motor បាននាំយកនូវថាមពលការចល័តអេឡិចត្រូនិចដោយពួកគេមានបំណងចង់បង្កើតជីវិតថ្មីសម្រាប់ Cyberster ដើម្បីអាចប្រកួតប្រជែងនឹងរថយន្ត Mazda MX-5 Miata ។
ហើយលោក Pigounakis ក៏បានបញ្ជាក់អំពីការចំណាយថាមពលរបស់ MG ដែលវាបានបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើនដោយធ្វើឱ្យតម្លៃនៃរថយន្តនេះក៏កាន់តែកើនឡើងផងដែរ។ គួរបញ្ជាក់ផងដែរថាការបង្ហាញខ្លួនជាលើកដំបូងនៃរថយន្តម៉ូដែល MG Cyberster ដែលបានធ្វើឡើងនៅឯការតាំងពិព័រណ៍ក្នុងទីក្រុងសៀងហៃកាលពីឆ្នាំមុន វាទំនងជានឹងអាចបង្ហាញខ្លួនជាលើកទី ២ នៅឯការតាំងពិព័រណ៍ក្នុងទីក្រុងប៉េកាំងដោយប្រារព្ធឡើងចាប់ពីទីថ្ងៃទី ២១ ដល់ ៣០ ខែមេសាឆ្នាំ ២០២២ នេះ។
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ