Ford បង្ហាញពណ៌រថយន្ត Ranger ចំនួន៣ ដែលសុទ្ធតែជាពណ៌ផលិតក្នុងចំនួនមានកំណត់
កាលពីឆ្នាំមុន ក្រុមហ៊ុន Ford បានប្រកាសបង្ហាញឡើងវិញនូវកញ្ចប់ Ranger Splash Package និង Splash Limited Edition ដែលជាពណ៌ Limited Edition ហើយត្រូវណែនាំរៀងរាល់ ២ទៅ ៣ ខែម្ដង។ ថ្មីៗនេះក្រុមហ៊ុនបានណែនាំពណ៌ចំនួន ៣ ទៀតដែលតំណាងអោយ ព្រិល ព្រៃភ្នំ និង ខ្សាច់ ។
ម៉ូដែលដំបូងបង្អស់ក្នុងចំណោមម៉ូដែលទាំង ៣ ដែលអាចរកបាននៅនិទាឃរដូវឆ្នាំនេះ គឺ Snow Edition ការផលិតនេះគឺត្រឹមតែ ៧៥០ គ្រឿងប៉ុណ្ណោះ ។
ការផលិតយ៉ាងពិសេសនេះប្រើប្រាស់ថ្នាំលាបផ្នែកខាងក្រៅរបស់ Avalanche ដែលត្រូវបានពង្រឹងបន្ថែមទៀតដោយការបញ្ចូលប៉ាណា Avalanche ។ Edition ថ្មីនេះផ្អែកលើការរចនាម៉ូត Lariat ដែលភ្ជាប់មកជាមួយនឹងភាពប្រណិតដូចជាកៅអីកម្ដៅ ដៃចង្កូតដែលតុបតែងដោយស្បែក និង បន្ទះទ្វារ។
ហើយសម្រាប់ការមកដល់នៅរដូវក្ដៅនេះគឺ Forest Edition ត្រូវបានបង្កើតឡើងដោយគៀមដែលជាប់ជាមួយនឹងប៉ាណាពណ៌ក្រហម និង ភ្ជាប់ជាមួយប៉ាណាម៉ាញេទិច។ ផ្ទៃខាងក្នុងមានលក្ខណៈពិសេសដូចគ្នានឹង Snow Edition ជាមួយនឹងការដេរដោយពណ៌ Ash Grey និងមានផ្នែកផ្សេងៗទៀត។ ហើយវាផលិតមកមានតែ ៥០០ គ្រឿងប៉ុណ្ណោះ។
ជាចុងក្រោយគឺ Sand Edition ដែលនឹងមកដល់នារដូវស្លឹកឈើជ្រុះនេះចំណែកឯការផលិតគឺកំណត់ត្រឹមតែ ៥០០ គ្រឿង ។ លក្ខណៈសំគាល់នៅខាងមុខប៉ាណារបស់ Sand Edition នេះគឺមានគៀមទាំងសងខាងដូចគ្នាទៅនឹងម៉ូដែល Forest Edition ដែរ ។
លក្ខណៈពិសេសទាំងបីនេះ គឺសុទ្ធតែមកជាមួយនឹងប៉ាណាម៉ាញេទិច ខណៈពេលដែលនៅខាងក្នុងកៅអីត្រូវបានតុបតែងដោយស្បែកទទួលបានការដេរដោយពណ៌ប្រផេះ Ash ដែលពោរពេញទៅដោយឆ្នូត និង សរសៃកាបូន។interior ខាងក្នុងមានពណ៌ខ្មៅ ដែលធ្វើឱ្យផ្នែកខាងក្នុងមើលទៅទូលាយ ហើយ Forest and Sand Edition នឹងផ្អែកលើក XLT ។
កញ្ចប់ Splash គឺជាជម្រើសដាច់ដោយឡែក ពីម៉ូដែល Limited Edition Splash ដែលមានតម្លៃកើនឡើង ១,៤៩៥ ដុល្លារ ។ ជាមួយនឹងរថយន្ត Ford Ranger ជំនាន់ក្រោយដែលបានបង្ហាញរួចហើយ ម៉ូដែល Splash Edition អាចនឹងដើរតួជាម៉ូដែលមានកំណត់ចុងក្រោយ មុននឹងបង្កើតផ្លូវសម្រាប់ម៉ូដែលថ្មី ដែលគ្រោងនឹងចូលផលិតកម្មអាមេរិកនៅឆ្នាំ ២០២៣ ខាងមុខនេះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ