Ford Maverick កំពុងតែទាក់ទាញអតិថិជនដែលជាស្រ្តី ច្រើនជាងបុរស

មើល: 5496

ក្រុមហ៊ុន Ford ទទួលបានជោគជ័យខ្លាំងណាស់សម្រាប់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចាត់តាំងពីការបង្ហាញខ្លួននៃរថយន្ត Ford Bronco ដែលទទួលបានកាគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ហើយអីឡូវនេះរថយន្ត Ford Maverick ក៏ចាប់ផ្តើមចែកចាយសារជាថ្មីបន្ទាប់ពីការកកស្ទះបន្ទះឈីបអេឡិចត្រូវដែលកំពុងបន្តមានតម្រូវការកើនឡើងសម្រាប់រថយន្តភីកអាប់ Ford ខ្នាតតូចទាំងនេះ។ 

នៅក្នុងទិន្នន័យនៃការលក់ដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺមានមនុស្សស្រីកាន់តែច្រើនកំពុងត្រូវបានទាក់ទាញឱ្យប្រើប្រាស់រថយន្ត Pick up ខ្នាតតូចដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់។ យោងតាមស្ថិតិរបស់ក្រុមហ៊ុន Ford ប្រហែលមួយភាគបួននៃអ្នកទិញទាំងអស់គឺជាស្ត្រី ដែលផ្ទុយស្រឡះពីចំណែកបុរសដែលធ្លាប់តែមានប្រហែល ៩០ភាគរយសម្រាប់ទីផ្សាររថយន្តទាំងមូលរបស់ពួកគេ។

ក្រុមហ៊ុន Ford ដឹងថា Maverick នឹងទទួលបានជោគជ័យដោយគ្រាន់តែមើលការបញ្ជាទិញជាមុនប៉ុណ្ណោះ។ បន្ទាប់ពីលក់បានមួយខែដំបូងរថយន្តចំនួន ៤ ១០០គ្រឿងត្រូវបានលក់ចេញ ប៉ុន្តែក្រុមហ៊ុន Ford នៅតែបង្កើនផលិតកម្មនៅរោងចក្រ Hermosillo របស់ខ្លួនក្នុងប្រទេសម៉ិកស៊ិក ហើយរំពឹងថានឹងផលិតបានកាន់តែច្រើននៅក្នុងប៉ុន្មានខែខាងមុខនេះ។ ជាផ្នែកនៃផែនការកំណើននោះ ក្រុមហ៊ុន Ford មានគោលបំណងលក់រថយន្តដឹកទំនិញច្រើនជាងពេលណាៗទាំងអស់ទៅឱ្យអ្នកទិញដែលជាស្ត្រីវ័យក្មេង។

លោក Todd Eckert ប្រធានផ្នែកទីផ្សាររថយន្ត Ford បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “យើងពិតជាកំពុងឃើញអតិថិជនថ្មីចូលមកក្នុងក្រុមហ៊ុន Ford។ ហើយនោះជាមហិច្ឆតារបស់យើងជាមួយ Maverick គឺដើម្បីទាក់ទាញអតិថិជនដែលចម្រុះ និងមកពីគ្រប់មជ្ឈដ្ឋាន”។ 

ក្រុមហ៊ុន Ford មើលឃើញចក្ខុវិស័យរថយន្ត Maverick ជាច្រកចូលទៅក្នុងពិភពរថយន្តភីកអាប់ ហើយសង្ឃឹមថាវានឹងដើរតួជាកាតាលីករសម្រាប់ការលក់រថយន្តដឹកទំនិញនាពេលអនាគត។ 

យោងតាមក្រុមហ៊ុន Ford មួយភាគបួននៃអ្នកទិញមានអាយុចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ ដែលជាចំនួនទ្វេដងនៃមធ្យមភាគឧស្សាហកម្មសម្រាប់ក្រុមអាយុនោះ។ បច្ចុប្បន្ននេះ អតិថិជនជាមធ្យមកំពុងបង់ ២៩ ៧៤៩ដុល្លារសម្រាប់ Maverick ដែលមានបំពាក់ម៉ាស៊ីនចំណុះ ២.៥លីត្រ Atkinson cycle inline-four ជាមួយនឹងម៉ូទ័រអេឡិចត្រិចដែលផលិតកម្លាំង ១៩១សេះ និងកម្លាំងបង្វិលកង់ ២១០ញូតុនម៉ែត្រ។

បន្ថែមជាមួយនឹងថាមពលមួយទៀតនោះគឺម៉ាស៊ីនចំណុះ ២.០លីត្រ turbocharged ដែលមានកម្លាំងខ្លាំងជាងនេះក៏មានជាមួយកម្លាំង ២៥០សេះ និងកម្លាំងរមួលកង់ ៣៧៥ញូតុនម៉ែត្រ។ ថាមពលត្រូវបានបញ្ជូនទៅផ្នែកខាងមុខ ឬកង់ទាំងបួនតាមរយៈការបញ្ជូន CVT ប្រាំបីល្បឿន។

ចែករំលែក:
ស្លាក:

Relate Post

ISUZU D-Max Arctic Trucks AT35 ស៊េរីឆ្នាំ ២០២២ កាន់តែកាចជាមួយរូបរាងថ្មី និងកម្ពស់ពីដីកាន់តែខ្ពស់

  • News

ក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសជប៉ុន ISUZU បាននែនាំនូវម៉ូដែល Pickup D-Max AT35 នៅក្នុងពិព័ររថយន្តពាណិជ្ជកម្មឆ្នាំ ២០២១ អីឡូវនេះវាបានមកដល់ទីផ្សារជាមួយនឹងរូបរាងថ្មីដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបង្កើនកំពស់ពីដី ៥០ មីលីម៉ែត្រ ដែលខ្ពស់ជាងរថយន្ត Pickup ស្តង់ដារហើយអីឡូវនេះ D-Max ទទួលបានកម្ពស់ពីដីកាន់តែខ្ពស់គឺ ២៦៦ មីលីម៉ែត្រនៅខាងមុខនិង ២៩០ មីលីម៉ែត្រនៅខាងក្រោយ វាក៏បានបង្ហាញពីសមត្ថភាពបើកបរផ្លូវឆ្ងាយគ្មានគូរប្រៀបរបស់ Pickup ។ D-Max AT35 ថ្មីបានធ្វើការផ្លាស់ប្តូរស្តង់ដារសំខាន់រួមមានការបន្ដែមតួដែលពង្រឹកដោយប្រព័ន្ធជើងក្រោម Bilstein និងសំបកកង់ដ៏ទំហំ ៣៥ អ៊ីងស្តង់ដាររបស់រថយន្ត Pickup ដែលរុំជុំវិញយ៉ាន់កង់ទំហំ ១៧ អ៊ីង។ រីឯគម្របកង់កាន់តែធំទូលាយដែលគ្របដណ្តប់់លើសំបកកង់ ខណៈដែលឈ្នាន់ជាន់បានពង្រីកបន្ថែមដែលសម្រួលដល់អ្នកប្រើប្រាស់ដល់ការចូលទៅកាន់ផ្នែកខាងក្នុងការប៊ីន។ រថយន្តដែលសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់អាជីវកម្មផ្តល់នូវការផ្ទុកបានកាន់តែច្រើន ព្រមទាំងសមត្ថភាពអូសទាញរបស់ D-Max ត្រូវបានគេចាត់ថ្នាក់ថាជាយានយន្តពាណិជ្ជកម្ម។ ទោះបីសំបកកង់ធំជាងមុន តែក្រុមហ៊ុន ISUZU បានអះអាងថាកម្លាំងម៉ាស៊ីន និងម៉ាស៊ីនសម្ងួតបានធ្វើឱ្យប្រសសើរឡើងនូវការបើកបរលើផ្លូវរដិរដុប ដោយមិនធ្វើឱ្យប៉ះពាល់ដល់កម្រិតផាសុខភាពក្នុងការបើកបរខ្លាំងពេកនោះទេ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៩ លីត្រ ផលិតកម្លាំង ១៦២ សេះ ជាមួយនឹងប្រព័ន្ធបើកបរកង់ទាំងបួនដែលអាចបិទឬបើកបាន។ គួរឱ្យចាប់អារម្មណ៍បើក្រឡេកទៅមើលកាប៊ីនខាងក្នុងដែលក្រុមហ៊ុនបានបំពាក់ដោយឧបករណ៍ស្តង់ដារជាច្រើនដែលមានទាំង ប្រព័ន្ធ multi-media ទំហំ ៩ អ៊ីងជាមួយនឹងការភ្ជាប់ជាមួយ Apple CarPlay និង Android Auto។ ក្រៅពីនោះនៅមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ និងប្រព័ន្ធ Speaker ៨ គ្រាប់ ខណៈដែលកៅអីត្រូវបានតុបតែងដោយស្បែកមានផ្លាកសញ្ញា Arctic Trucks នៅលើកៅអិអង្គុយ។  ក្រុមហ៊ុន ISUZU បានប្រកាសថារថយន្ត D-Max Arctic Truck ម៉ូដែល AT35 ដែលត្រូវបានកែប្រែ និងមានសមត្ថភាពខ្ពស់ ផលិតនៅប្រទេសថៃផ្តល់នូវតម្លៃសមរម្យ កាប៊ីនទ្វារបួនមានតម្លៃចាប់ពី ៣២,២០០ ដុល្លារក៏ជាតម្លៃចេញពីរោងចក្រ។ មួយវិញទៀតតម្លៃទាំងនេះគឺ CVOTR ដែលតំណាងឱ្យរថយន្តពាណិជ្ជកម្មនៅលើតម្លៃផ្លូវ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Ford បានកំណែរូបរាងថ្មីនៃម៉ូដែល Taurus ដែលបានបាត់មុខអស់ជាច្រើនឆ្នាំ

  • News

បន្ទាប់ពីក្រុមហ៊ុន Ford បានបិទការផលិតនៅលើម៉ូដែល Taurus អស់រយៈពេល ៣៤ ឆ្នាំកន្លងផុតទៅពេលនេះក្រុមហ៊ុន Ford បានប្រកាសពីការមកដល់នៃម៉ូដែល Taurus ស៊េរីថ្មីនេះដែលបានកែប្រែរូបរាងយ៉ាងប្រណិត។ ដោយមានការរចនាផ្នែកខាងមុខដ៏ទាក់ទាញជាមួយចង្កៀងមុខដែលបំបែកជាលក្ខណៈ en vogue ដែលដំណើរការបានយ៉ាងល្អនៅពេលភ្ជាប់ជាមួយប៉ាណាដ៏ប្រណិត។ ត្រលប់មកវិញ អ្នកនឹងរកឃើញភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍ទៅនឹងរថយន្ត Mustang Mach-E ដែលវាបានបំពាក់ Spoiler ហើយនៅខាងក្រោយរួមបញ្ចូលគ្នាយ៉ាងស្អាតដោយមានភ្លើង LED អូសកាត់ទទឹងនៃរថយន្ដដែលធ្វើអោយមើលទៅទាន់សម័យ។ វាក៏បានបំពាក់ប្រព័ន្ធគ្រប់គ្រងកន្លងផ្លូវ និងប្រពន័្ធសុវត្ថិភាពកាត់បន្ថយការប៉ះទង្គិចដោយមិនបានដឹង។ ក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់បច្ចេកវិទ្យាទំនើបៗ និងមានអេក្រង់ Touch screen ដែលមានទំហំ ១៣.២ អ៊ីញជាមួយនឹងប្រព័ន្ធ Apple Car Play និង Android Auto និងមានដំបូលប្រភេទ Panoramic Sunroof ដែលអាចមើលឃើញខាងក្រៅបាន។ ហើយវាបានបំពាក់ម៉ាស៊ីន Ecoboost ចំណុះ ២.០ លីត្រ នឹងបញ្ចូនចលនាតាមរយៈប្រអប់ស្វ័យប្រវត្តិប្រាំបីវគ្គ ប៉ុន្តែក្រុមហ៊ុន Ford មិនបានប្រាប់លម្អិតអំពីជម្រើសម៉ាស៊ីនបន្ថែមថាមពលនៅឡើយទេ។ ម៉ូដែល Ford Taurus នឹងដាក់តាំងបង្ហាញនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗជាមួយនឹងការរចនាដ៏ទំនើបថ្មីរបស់វា៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ