Lucid បានទទួលនូវប្រាក់កក់ ២៦.៤ លានដុល្លាររួចហើយបែជាពន្យាពេលក្នុងការផលិតទៅវិញ
Lucid Motors គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Newark រដ្ឋកាលីហ្វ័រញ៉ា។ ហើយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ដែលមានឈ្មោះ Atieva ដោយបានប្តូរមកជា Lucid Motors នៅក្នុងឆ្នាំ ២០១៦ ។
នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុន Lucid បានបន្ថយទស្សនវិស័យផលិតកម្មក្នុងឆ្នាំ ២០២២ របស់ខ្លួនពីរថយន្ត ២០,០០០ មកនៅត្រឹមចន្លោះ ១២,០០០ គ្រឿងដល់ ១៤,០០០ គ្រឿងដែលបានលើកឡើងពីបញ្ហាដូចជា ការដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនដ៏ប្រណិតមួយនេះក៏បានសម្រេចនូវគោលដៅរបស់ខ្លួនមួយផ្នែកតូចកាលពីចុងសប្តាហ៍ឆ្នាំមុនផងដែរ ដោយបានចែកចាយនូវរថយន្ត Lucid Air ប្រភេទ Sedans ចំនួន ១២៥ គ្រឿងក្នុងចំណោម ៥០០ គ្រឿងដែលគ្រោងនឹងនាំចូលឃ្លាំងវិញ។ ក្រុមហ៊ុន Lucid បានផ្តល់របាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុននឹងត្រូវបិទការជួញដូរបណ្តោះអាសន្ន។
ហើយ Lucid ក៏បានពន្យារពេលក្នុងការចេញលក់រថយន្តទី ២ របស់ខ្លួនគឺ Gravity SUV ដែលគ្រោងនឹងដាក់លក់នៅឆ្នាំ ២០២៣ ដោយពន្យាពេលរហូតទៅដល់ពាក់កណ្តាលដើមខែឆ្នាំ ២០២៤ ។ ការពន្យាពេលនេះបានធ្វើឱ្យក្រុមហ៊ុន Lucid មានការធ្លាក់ចុះ ១៣ ភាគរយក្នុងការជួញដូរនៅទីក្រុងញូវយ៉កនូវថ្ងៃអង្គារកន្លងមកនេះ។
ហើយភាគហ៊ុនរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះ ២៤ ភាគរយផងដែរនៅដើមឆ្នាំ ២០២២ នេះ។ ចាប់ពីដើមឆ្នាំ ២០២២ មកទល់ពេលនេះក្រុមហ៊ុនបានផលិតរថយន្ត Lucid Air ជាង ៤០០ គ្រឿង និងបានចែកចាយជាង ៣០០ គ្រឿងដល់អតិថិជនដោយវាមានតម្លៃ ១៦៩,០០០ ដុល្លារ។ បើតាមរបាយការណ៍បានបន្ថែមទៀតថាក្រុមហ៊ុនមានការកក់ពីអតិថិជនជាង ២៥,០០០ គ្រឿងសម្រាប់ឆ្នាំ ២០២២ នេះដែលបានប្រាក់កក់ចំនួន ២៦.៤ លានដុល្លារ។
នាយកប្រតិបត្តិក្រុមហ៊ុន Lucid Motors លោក Peter Rawlinson បាននិយាយនៅក្នុងសន្និសីទមួយថា Lucid កំពុងតែមានបញ្ហាទៅលើការផ្គត់ផ្គង់ដូចជាកញ្ចក់បង្អួច កម្រាលដាក់ជើង និងបន្ទះឈីបជាមួយនឹងបញ្ហាការដឹកជញ្ជូនផងដែរ។ លោកក៏បាននិយាយបន្ថែមទៀតថា លោករំពឹងថាបញ្ហាខ្សែសង្វាក់ក្នុងការផ្គត់ផ្គង់នឹងមានភាពធូរស្រាលនៅចុងឆ្នាំនេះ។
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ