ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអីតាលី Maserati កំពុងតែត្រៀមខ្លួនក្នុងការបង្ហាញនូវសមាជិកថ្មីគឺ Grecale ស៊េរីឆ្នាំ ២០២៣ ដែលជាប្រភេទរថយន្ត Crossover ដោយនឹងដាក់បង្ហាញនូវថ្ងៃទី ២២ ខែមីនាខាងមុខនេះ។
Maserati មានគម្រោងនឹងបង្ហាញម៉ូដែលរថយន្តមួយនេះតាំងពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ មកម្លេះ ប៉ុន្តែដោយសារតែមានការខ្វះខាតនូវបន្ទះឈីប Semiconductor ជាមួយនឹងជំងឺរាតត្បាតកាន់តែកើនឡើង ដែលត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ។
ការបង្ហាញរូបរាងនៃម៉ូដែល Grecale ដោយមានការបិតបាំងបន្តិចបន្តួចនេះបានធ្វើឱ្យយើងឃើញកាន់តែច្បាស់ជាងមុនដូចជា ប៉ាណា ភ្លើងមុខក្រោយ យ៉ាន់កង់ និងជាច្រើនទៀតដែលយើងស្ទើរតែឃើញនៅរូបរាងទាំងស្រុងទៅហើយ។
ចំណែកឯផ្នែកខាងក្នុងនៃម៉ាស៊ីន ក្រុមហ៊ុនមិនទាន់បានបង្ហាញឡើយតែទោះជាយ៉ាងណាក៏ដោយ ក៏ Grecale មិនខុសគ្នាពីបងប្អូនរបស់វាប៉ុន្មាននោះទេគឺ Levante ដែលបានបំពាក់ម៉ាស៊ីនចំណុះ ៣.៨ លីត្រ Twin-turbo V-8 អាចបង្កើតកម្លាំងបាន ៥៥០ សេះ។
ហើយគេបានរពឹងថាក្រុមហ៊ុន Maserati នឹងផ្តល់ឱ្យ Grecale នូវរថយន្តប្រភេទ Hybrid ។ បន្ថែមពីនេះទៅទៀត Maserati បានសង្ឃឹមថាម៉ូដែល Grecale នឹងក្លាយជារថយន្តប្រចាំត្រកូលរបស់ខ្លួនដោយបានត្រៀមខ្លួនក្នុងការនាំយកនូវម៉ូដែលមួយនេះទៅប្រគួតប្រជែងនៅថ្ងៃខាងមុខ៕
អត្ថបទដោយ៖ សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ