Ford F-150 បានដំឡើង supercharger ដែលផលិតកម្លាំងបាន ៧០០សេះ

មើល: 5056

ក្រុមហ៊ុន Ford នឹងបង្ហាញរថយន្ត F-150 Raptor R កម្លាំងសេះ ៧០០ផ្លើស ក្នុងពេលឆាប់ៗនេះ ដែលនឹងប្រើប្រាស់សម្រាប់ការប្រកួតប្រជែងជាមួយនឹង Ram 1500 TRX ដែលមានកម្លាំង ៧០២សេះ ។ ក៏ប៉ុន្តែបើអ្នកចង់បាននូវសមត្ថភាពដ៏ពិសេសមួយនេះអាចនឹងត្រូវចំណាយពេលដើម្បីរងចាំ ឬមួយក៏អ្នកមិនចង់រងចាំទេ?

អីឡូវនេះ Ford Performance Parts និងផ្តល់ជូននូវម៉ាស៊ីន Supercharger សម្រាប់ F-150 ដែលបំពាក់ដោយម៉ាស៊ីន ៥.០លីត្រ V-8 ដែលផ្តល់កម្លាំង ៧០០សេះ។

រថយន្តឆ្នាំ២០២១ F-150 ចំណុះ ៥.០លីត្រ V-8 ផលិតថាមពលបាន ៤០០សេះ និងកម្លាំងបង្វិលកង់ ៥៥៥ញូតុនម៉ែត្រ ដែលជាSpecs ចេញពីរោងចក្រ។ Whipple twin-screw supercharger ដែលបន្ថែមនៅលើ F-150 បានធ្វើឱ្យវាមានកម្លាំង ៧០០សេះ នៅក្នុងម៉ាស៊ីនចំណុះ ៥.០លីត្រ ហើយវាក៏បន្ថែមកម្លាំងរមួលកង់ចំនួន ៨០០ញូតុនម៉ែត្រផងដែរ។

Ford ក៏បាននិយាយថា វានឹងអនុញ្ញាតឱ្យរថយន្ត Truck Full-size ឈានដល់ល្បឿន 96Km/h ក្នុងរយៈពេលតិចជាង ៥.០វិនាទី។ នោះវាប្រាកដជាលឿនជាង Raptor ដែលត្រូវការ ៥.២វិនាទីដើម្បីវាយលុកក្នុងការធ្វើតេស្តល្បឿនសន្ទុះរបស់រថយន្ត Truck។ យើងរំពឹងថា F-150 Raptor R នឹងបង្កើតកម្លាំងបានជាង ៧០០សេះ ពីម៉ាស៊ីន Supercharged ៥.២លីត្រ Predator V-8 នៃរថយន្ត Mustang Shelby GT500 ។

កញ្ចប់រួមមានបញ្ចូល Supercharger និង software ចាំបាច់ព្រមទាំងប្រព័ន្ធ intercooler ចំនួនពីរ។ ក្រុមហ៊ុន Ford បានបញ្ជាក់ថាវាត្រូវបានសាកល្បងជាមួយនឹងស្តង់ដារ ១៦០ ៩៣៤.៤គីឡូម៉ែត្រ របស់ខ្លួនដែលស្រដៀងទៅនឹងម៉ាស៊ីនផលិត។ ហើយវាត្រូវបានការពារដោយការធានារយៈពេលបីឆ្នាំក្នុងការបើកបរ ៤៨ ២៨០.៣២គីឡូម៉ែត្រ ប្រសិនបើវាត្រូវបានដំឡើងដោយអ្នកចែកចាយរថយន្ត Ford។

Supercharger របស់ Ford Performance Parts សម្រាប់ V-8 ចំណុះ ៥.០លីត្រ របស់ F-150 នឹងមានលក់នៅដើមឆ្នាំក្រោយ ហើយវាក៏ក្លាយជាររថយន្តស្របច្បាប់នៅក្នុងរដ្ឋចំនួន ៥០។ យើងមិនទាន់ដឹងទេថា កញ្ចប់ Supercharger មានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែតម្លៃសម្រាប់ 2021 F-150 ដែលមានចំណុះ ៥.០លីត្រ ចាប់ផ្តើមពី ៣៣ ៣៣០ដុល្លារសម្រាប់ម៉ូដែល XL។

ចែករំលែក:
ស្លាក:

Relate Post

ISUZU D-Max Arctic Trucks AT35 ស៊េរីឆ្នាំ ២០២២ កាន់តែកាចជាមួយរូបរាងថ្មី និងកម្ពស់ពីដីកាន់តែខ្ពស់

  • News

ក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសជប៉ុន ISUZU បាននែនាំនូវម៉ូដែល Pickup D-Max AT35 នៅក្នុងពិព័ររថយន្តពាណិជ្ជកម្មឆ្នាំ ២០២១ អីឡូវនេះវាបានមកដល់ទីផ្សារជាមួយនឹងរូបរាងថ្មីដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបង្កើនកំពស់ពីដី ៥០ មីលីម៉ែត្រ ដែលខ្ពស់ជាងរថយន្ត Pickup ស្តង់ដារហើយអីឡូវនេះ D-Max ទទួលបានកម្ពស់ពីដីកាន់តែខ្ពស់គឺ ២៦៦ មីលីម៉ែត្រនៅខាងមុខនិង ២៩០ មីលីម៉ែត្រនៅខាងក្រោយ វាក៏បានបង្ហាញពីសមត្ថភាពបើកបរផ្លូវឆ្ងាយគ្មានគូរប្រៀបរបស់ Pickup ។ D-Max AT35 ថ្មីបានធ្វើការផ្លាស់ប្តូរស្តង់ដារសំខាន់រួមមានការបន្ដែមតួដែលពង្រឹកដោយប្រព័ន្ធជើងក្រោម Bilstein និងសំបកកង់ដ៏ទំហំ ៣៥ អ៊ីងស្តង់ដាររបស់រថយន្ត Pickup ដែលរុំជុំវិញយ៉ាន់កង់ទំហំ ១៧ អ៊ីង។ រីឯគម្របកង់កាន់តែធំទូលាយដែលគ្របដណ្តប់់លើសំបកកង់ ខណៈដែលឈ្នាន់ជាន់បានពង្រីកបន្ថែមដែលសម្រួលដល់អ្នកប្រើប្រាស់ដល់ការចូលទៅកាន់ផ្នែកខាងក្នុងការប៊ីន។ រថយន្តដែលសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់អាជីវកម្មផ្តល់នូវការផ្ទុកបានកាន់តែច្រើន ព្រមទាំងសមត្ថភាពអូសទាញរបស់ D-Max ត្រូវបានគេចាត់ថ្នាក់ថាជាយានយន្តពាណិជ្ជកម្ម។ ទោះបីសំបកកង់ធំជាងមុន តែក្រុមហ៊ុន ISUZU បានអះអាងថាកម្លាំងម៉ាស៊ីន និងម៉ាស៊ីនសម្ងួតបានធ្វើឱ្យប្រសសើរឡើងនូវការបើកបរលើផ្លូវរដិរដុប ដោយមិនធ្វើឱ្យប៉ះពាល់ដល់កម្រិតផាសុខភាពក្នុងការបើកបរខ្លាំងពេកនោះទេ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៩ លីត្រ ផលិតកម្លាំង ១៦២ សេះ ជាមួយនឹងប្រព័ន្ធបើកបរកង់ទាំងបួនដែលអាចបិទឬបើកបាន។ គួរឱ្យចាប់អារម្មណ៍បើក្រឡេកទៅមើលកាប៊ីនខាងក្នុងដែលក្រុមហ៊ុនបានបំពាក់ដោយឧបករណ៍ស្តង់ដារជាច្រើនដែលមានទាំង ប្រព័ន្ធ multi-media ទំហំ ៩ អ៊ីងជាមួយនឹងការភ្ជាប់ជាមួយ Apple CarPlay និង Android Auto។ ក្រៅពីនោះនៅមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ និងប្រព័ន្ធ Speaker ៨ គ្រាប់ ខណៈដែលកៅអីត្រូវបានតុបតែងដោយស្បែកមានផ្លាកសញ្ញា Arctic Trucks នៅលើកៅអិអង្គុយ។  ក្រុមហ៊ុន ISUZU បានប្រកាសថារថយន្ត D-Max Arctic Truck ម៉ូដែល AT35 ដែលត្រូវបានកែប្រែ និងមានសមត្ថភាពខ្ពស់ ផលិតនៅប្រទេសថៃផ្តល់នូវតម្លៃសមរម្យ កាប៊ីនទ្វារបួនមានតម្លៃចាប់ពី ៣២,២០០ ដុល្លារក៏ជាតម្លៃចេញពីរោងចក្រ។ មួយវិញទៀតតម្លៃទាំងនេះគឺ CVOTR ដែលតំណាងឱ្យរថយន្តពាណិជ្ជកម្មនៅលើតម្លៃផ្លូវ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Ford បានកំណែរូបរាងថ្មីនៃម៉ូដែល Taurus ដែលបានបាត់មុខអស់ជាច្រើនឆ្នាំ

  • News

បន្ទាប់ពីក្រុមហ៊ុន Ford បានបិទការផលិតនៅលើម៉ូដែល Taurus អស់រយៈពេល ៣៤ ឆ្នាំកន្លងផុតទៅពេលនេះក្រុមហ៊ុន Ford បានប្រកាសពីការមកដល់នៃម៉ូដែល Taurus ស៊េរីថ្មីនេះដែលបានកែប្រែរូបរាងយ៉ាងប្រណិត។ ដោយមានការរចនាផ្នែកខាងមុខដ៏ទាក់ទាញជាមួយចង្កៀងមុខដែលបំបែកជាលក្ខណៈ en vogue ដែលដំណើរការបានយ៉ាងល្អនៅពេលភ្ជាប់ជាមួយប៉ាណាដ៏ប្រណិត។ ត្រលប់មកវិញ អ្នកនឹងរកឃើញភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍ទៅនឹងរថយន្ត Mustang Mach-E ដែលវាបានបំពាក់ Spoiler ហើយនៅខាងក្រោយរួមបញ្ចូលគ្នាយ៉ាងស្អាតដោយមានភ្លើង LED អូសកាត់ទទឹងនៃរថយន្ដដែលធ្វើអោយមើលទៅទាន់សម័យ។ វាក៏បានបំពាក់ប្រព័ន្ធគ្រប់គ្រងកន្លងផ្លូវ និងប្រពន័្ធសុវត្ថិភាពកាត់បន្ថយការប៉ះទង្គិចដោយមិនបានដឹង។ ក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់បច្ចេកវិទ្យាទំនើបៗ និងមានអេក្រង់ Touch screen ដែលមានទំហំ ១៣.២ អ៊ីញជាមួយនឹងប្រព័ន្ធ Apple Car Play និង Android Auto និងមានដំបូលប្រភេទ Panoramic Sunroof ដែលអាចមើលឃើញខាងក្រៅបាន។ ហើយវាបានបំពាក់ម៉ាស៊ីន Ecoboost ចំណុះ ២.០ លីត្រ នឹងបញ្ចូនចលនាតាមរយៈប្រអប់ស្វ័យប្រវត្តិប្រាំបីវគ្គ ប៉ុន្តែក្រុមហ៊ុន Ford មិនបានប្រាប់លម្អិតអំពីជម្រើសម៉ាស៊ីនបន្ថែមថាមពលនៅឡើយទេ។ ម៉ូដែល Ford Taurus នឹងដាក់តាំងបង្ហាញនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗជាមួយនឹងការរចនាដ៏ទំនើបថ្មីរបស់វា៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ