SsangYong បាត់បងទឹកប្រាក់ដល់ទៅ ២២៧ លានដុល្លារដោយការទិញភាគហ៊ុនពីក្រុមហ៊ុន Edison Motors
Ssang Yong ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៤ មកម្លេះ។ បច្ចុប្បន្នក្រុមហ៊ុន Ssang Yong បានប្រកាសទៅលើកិច្ចព្រមព្រៀងក្នុងការទិញយកភាគហ៊ុនដោយក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនី Edison Motors ដែលត្រូវបានលុបចោលក្នុងពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងរវាង Ssang Yong និង Edison Motors មានពាក្យចចាមអារ៉ាមតាំងពីខែតុលា ឆ្នាំ ២០២១ មកម្លេះ ដោយភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចសន្យានៅក្នុងខែមករា ឆ្នាំ ២០២២ នេះ។ នៅក្នុងកិច្ចសន្យាការទិញភាគហ៊ុន Ssang Yong មានទឹកប្រាក់ចំនួន ២៥២ លានដុល្លារដោយក្រុមហ៊ុន Edison Motors ដែលបានផ្តល់ជូនមុន ១០ ភាគរយ។
ហើយប្រាក់ដែលនៅសល់ចំនួន ២២៧ លានដុល្លារគឺតម្រូវឱ្យផ្តល់ជូននៅក្នុងថ្ងៃទី ២៥ ខែមីនា ប៉ុន្តែក្រុមហ៊ុន Edison Motors មិនបានផ្តលទឹកប្រាក់ដែលនៅសល់នោះទេ ដោយវាបានបំពានលក្ខខណ្ឌនៃកិច្ចសន្យា។
ទន្ទឹមនឹងនេះវាបានធ្វើឱ្យក្រុមហ៊ុន Ssang Yong មានការខាតបង់យ៉ាងច្រើនទោះជាខ្លួនបានទទួលទឹកប្រាក់ចំនួន ១០ ភាគរយនោះក៏ដោយ ប៉ុន្តែការខាតបង់ទៅលើផ្នែកផ្សេងគឺច្រើនជាងទឹកប្រាក់ដែលបានផ្តល់ជូននេះទៅទៀត ហេតុនេះហើយទើបក្រុមហ៊ុន Ssang Yong បានប្រកាសលុបចោលនូវកិច្ចសន្យាមួយនេះ។
ទោះបីជា Ssang Yong មានឧបសគ្គផ្នែកហិរញ្ញវត្ថុក៏ដោយប៉ុន្តែពួកគេនូវតែអាចបង្កើតរថយន្តអគ្គិសនីដ៏ទំនើបបានផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបើកដំណើរការនូវរថយន្តម៉ូដែល Korando Tivoli ថ្មីដ៏ទាន់សម័យជាមួយនឹងរថយន្ត Rexton និង Korando ដែលជាប្រភេទរថយន្តអគ្គិសនីដ៏ពេញលេញ។
ពិសេសពីនេះទៅទៀត Ssang Yong ក៏បង្ហាញរថយន្តម៉ូដែល X200 និង J100 ដ៏រឹងមាំសម្រាប់ឆ្នាំ ២០២២ ផងដែរ។ ហើយម៉ូដែលទាំងអស់នោះបានបង្ហាញថាក្រុមហ៊ុនផលិតរថយន្តកូរ៉េអាចនឹងក្លាយជាក្រុមហ៊ុនដ៏ប្រណិតមួយរបស់ពិភពលោក ដរាបណាការឈរជើងរបស់នៅតែស្ថិតស្ថេរ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ