Subaru WRX ឆ្នាំ ២០២២ ចាប់ពីផ្ដើមជិត ៣ ម៉ឺនដុល្លារឡើងទៅ

មើល: 430

ក្រុមហ៊ុន Subaru បានប្រកាសថា WRX ឆ្នាំ ២០២២ នឹងចាប់ផ្តើមនៅតម្លៃ ២៩,១០៥ ដុល្លារដែលវាជាតម្លៃមូលដ្ឋាន។ ម៉ូដែល WRX  ២០២២ នេះត្រូវបានរចនាឡើងវិញទាំងស្រុង ដើម្បីមកប្រកួតប្រជែងជាមួយគូប្រជែងរបស់វាដូចជា Volkswagen Jetta GLI ដែលមានតម្លៃ ៣០,៩៩៥ ដុល្លារនិង Hyundai Elantra N តម្លៃ ៣១,៩០០ ដុល្លារ ។

អ្វីដែលពិសេសនោះគឺ Base trim បានបំពាក់មកជាមួយនឹង ប៉ាណាបុរាណ ដែលនៅខាងមុខមានរបាភ្លើង LED ម៉ូដែលនេះក៏មានបំពាក់នូវប្រព័ន្ធបំពង់ផ្សែង 4-tailpipe ដែកអ៊ីណុក និងយ៉ាន់កង់ស្ព័រទំហំ ១៧ អ៊ីងផងដែរ។ សម្រាប់ការប៊ីនខាងក្នុងនិងទទួលបានប្រព័ន្ធ infotainment ដែលមានទំហំ ១៧ អ៊ីង ជាប្រតិបត្តិការ Android Auto និង Apple CarPlay។

វាក៏បានភ្ជាប់ដោយអេក្រង់កម្សាន្តទំហំ ៧ អ៊ីងទីពីរ ដែលផ្តល់អោយការកំណត់យានយន្ត និងការគ្រប់គ្រងសីតុណ្ហភាពក្នុងរថយន្ត។ រីឯកម្រិត trim ladder របស់ WRX Premium មានតម្លៃ ៣១,៦០៥ ដុល្លារ វាមានការកែលម្អផ្នែកខាងក្រៅជាមួយ fog lights LED , អេប៉ុងខាងក្រោយ និងយ៉ាន់កង់ទំហំ ១៨ អ៊ីញធំជាងមុន។

អ្នកទិញដែលកំពុងស្វែងរកភាពប្រណិតអាចជ្រើសរើសសម្រាប់ WRX Limited ដែលចាប់ផ្តើមពីតម្លៃ ៣៥,៩៩៥ ដុល្លារ។ វាបន្ថែមចង្កៀងមុខ LED កញ្ចក់ចំហៀងជាមួយនឹងភ្លើងស៊ីញ៉ូរួមបញ្ចូលគ្នានិង power moonroof។

ម៉ូដែលនេះក៏មានប្រព័ន្ធជំនួយអ្នកបើកបរបន្ថែមដូចជា Rear Cross Traffic Alert និង Blind-Spot Detection with Lane Change Assist។ ចំពោះ Subaru WRX  ដែលមានកម្រិតTrim  GT គឺចាប់ផ្តើមពី៤១,៨៩៥ ដុល្លារនិងមានយ៉ាន់ស្ព័រទំហំ ១៨ អ៊ីញជាមួយនឹងពណ៌ប្រផេះ។

កន្លែងផ្សេងទៀតមានកៅអីខាងមុខ Recaro ជាមួយនឹងការដេរថ្នេរពណ៌ក្រហម និងរូបសញ្ញា "Recaro" នៅលើកៅអីខាងក្រោយ។ ការអាប់ដេតទាំងនោះត្រូវបានចូលរួមដោយ dampers ដែលគ្រប់គ្រងដោយអេឡិចត្រូនិច ជាមួយនឹងការកំណត់ Comfort, Normal និង Sport។

វាក៏មានប្រព័ន្ធ Drive Mode Select ដែលអនុញ្ញាតឱ្យអ្នកបើកបរ "កំណត់រចនាសម្ព័ន្ធជម្រើសប្ដូរតាមបំណងរហូតដល់ទៅ ៤៣០ ផ្សេងគ្នាសម្រាប់ការកំណត់ damper និងការកំណត់ SI-Drive"។ ដោយមិនគិតពីផ្នែកណាមួយត្រូវបានជ្រើសរើសនោះ Subaru WRX ទាំងអស់មានម៉ាស៊ីន turbocharged ២.៤ លីត្រ ៤ ស៊ីឡាំង ដែលអភិវឌ្ឍន៌កម្លាំងបាន ២៧១ សេះ និង កម្លាំងបង្វិល ៣៤៩ ញូតុនម៉ែត្រ។ វាត្រូវបានភ្ជាប់ទៅនឹងការបញ្ជូនលេខដៃប្រាំមួយវគ្គ និងប្រព័ន្ធ all-wheel drive ផងដែរ។

កន្លងមក Subaru បានប្រាប់យើងថា ម៉ូដែល WRX ដែលបញ្ជូនដោយប្រអប់លេខស្វ័យប្រវត្តិត្រូវបានរងផលប៉ះពាល់ដោយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ហើយឥឡូវនេះក្រុមហ៊ុន Subaru កំពុងទទួលការកក់ទុកនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែមិនទាន់បានបញ្ជាក់ច្បាស់ថា តើការដឹកជញ្ជូននឹងចាប់ផ្តើមនៅពេលណានោះទេ៕ 

អត្ថបទដោយ៖ ស្រីនុត 

 

ចែករំលែក:
ស្លាក:

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ