កុំថាតែរថយន្តអគ្គីសនីមានតម្លៃថ្លៃសូម្បីតែកង់អគ្គីសនីក៏មានតម្លៃខ្ទង់ម៉ឺន ដុល្លារដែរ
នេះគឺជាកង់អគ្គីសនីដែលមានតម្លៃ 14200$ 1-Off custom ដែលត្រូវបង្កើតដោយក្រុមហ៊ុនផលិតម៉ូតូដ៏ល្បីល្បាញរបស់អាមេរិកគឺ Harley Davidson ។ កង់អគ្គីសនីមិនចាំបាច់មានរូបរាងស្អាតនោះទេ E-bike Serial 1 យីហោកង់អគ្គីសនីដែលមានតែមួយប៉ុណ្ណោះដែលគេហៅវាថា Mosh/Chopper ទើបតែដាក់ដេញថ្លៃ seial1 នៅក្នុង Internet កាលថ្ងៃអង្គារ៍សប្តាហ៍នេះមានតម្លៃ 14200$ នេះឯង។
ដូច្នេះហេតុអ្វីបានកង់មួយនេះមានតម្លៃថ្លៃបើគិតទៅវាមានតម្លៃប្រហែលរថយន្ត Prius 06 ដែលលក់ស្រុកខ្មែរទៅហើយ។ Chopper ត្រូវបានរចនាឡើងតាមរយៈកង់ Schwinn Apple Krate ដែលបានផលិតនៅក្នុងឆ្នាំ1960 ពណ៌របស់វាត្រូវបានបំផុសគំនិតដោយភាពយន្ត Street freak ក្នុងទសវត្សទី60 ចំណែកឯថ្នាំទ្រនាប់គឺប្រើប្រាស់ពណ៌ប្រាក់ និងស្រោបពណ៌ខៀវពីលើដោយក្រុមហ៊ុន House of Kolor ជាក្រុមហ៊ុន Custom ទៅលើពណ៌មានបទពិសោធន៌តាំងពីឆ្នាំ1956 មក។
ភាពទាក់ទាញដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺកែបរបស់វាដែលមានរូបរាងដូចជាផ្លែចេក និងមានរបាកង់ខ្ពស់ដើម្បីងាយស្រួលជិះ។ ខ្សែរពានរបស់វាប្រើប្រាស់ដោយ Carbon, Disc ហ្រ្វាំងប្រភេទ hydraulic បំពាក់ម៉ូទ័រនៅចំកណ្តាលកង់ ចំណែកឯអាគុយរបស់វាត្រូវបានផលិតឡើងដោយក្រុមហ៊ុន Harley ផ្ទាល់។ Mosh/Chopper ផ្តល់ជំនួយឈ្នាន់កង់រហូតដល់ទៅ 32Km/h និង 56kmទៅ 170Km អាស្រ័យទៅផ្លូវដែលអ្នកបានជិះ។
ថ្វីត្បិតតែកង់នេះមានតម្លៃថ្លៃក៏ពិតមែនតែបើដំណើរកាផលិត និងគុណភាពវិញគឺវាសាកសមហើយជាមួយតម្លៃនេះជាពិសេសនោះគឺជា 1-Off ដែលមានតែមួយគត់ ៕
Schwinn Apple Krate៖
E-Bike Serial1 Mosh/Chopper៖
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ