រឿង5យ៉ាងដែលលោកអ្នកមិនដែលដឹងអំពីក្រុមហ៊ុនឡាន Lamborghini
លោកអ្នកប្រហែលជាធ្លាប់ដឹងមកហើយថាក្រុមហ៊ុន Lamborghini គឺជាក្រុមហ៊ុនដែលផលិតឡានស្ព័រទំនើបៗ និងមានតម្លៃថ្លៃ ដែលកំពុងចរាចរណ៍នៅលើពិភពលោក។ ប៉ុន្តែមានរឿង 5 យ៉ាងដែលអ្នកមិនធ្លាប់បានដឹងអំពីក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ល្បីមួយនេះ។
១. ពណ៌របស់រថយន្ត Lamborghini
Lamborghini គឺជារថយន្តដែលបានបង្កើតកំណត់ត្រាសម្រាប់រថយន្តដែលមានពណ៌ច្រើនជាងគេនៅលើពិភពលោក ដែលមានរហូតដល់ទៅ 348 ពណ៌ ។ នេះបើយោងទៅតាម កម្មវិធី Ad Personam ដែលពណ៌ទាំងនោះភាគច្រើនត្រូវបានឆ្នៃប្រឌិតឡើងតាមរយៈពណ៌ផ្ទាល់ខ្លួនរបស់អតិថិជននីមួយៗ។
២. Diamond dust paint
គឺជាថ្នាំពណ៌ថ្លា ដែលមានផ្សំជាមួយនឹងកម្ទេចគ្រីស្តាល់តូចៗរាប់លាន ដែលរំលេចឡើងនូវភាពភ្លឺចែងចាំងប្រៀបដូចកាបិតគ្រាប់ពេជ្រនៅលើរថយន្តអញ្ចឹង។ ដោយសារតែភាពប្រណិតមួយនេះបានធ្វើឲ្យ រថយន្ត Lamborghini ប្រៀបដូចជាគ្រឿងអលង្ការដែលស៊ីវីល័យបំផុត។
៣. សិល្បៈនៃការប៉ាក់រូបដែលតំណាងអោយភាពផ្ទាល់ខ្លួននៅលើរថយន្ត
សម្រាប់អតិថិជន Lamborghini ទាំងអស់អាចធ្វើការស្នើរសុំនូវការរចនាម៉ូតនៅផ្នែកខាងក្នុងរបស់រថយន្តតាមចំណូលចិត្តផ្ទាល់ខ្លួនបានដូចជាការប៉ាក់រូបភាពនៅលើកៅអីរថយន្ត និងការឆ្នៃប្រឌិតផ្សេងៗទៀតនៅលើរថយន្តតាមតម្រូវការរបស់អតិថិជន។ ហើយរាល់សិល្បៈនៃការប៉ាក់រូបភាពទាំងអស់សុទ្ធតែបានធ្វើឡើងដោយដៃរបស់អ្នកជំនាញ។
៤. ពណ៌រថយន្តដែលពេញនិយមបំផុត
ទោះបីជាឡាន Lamborghini មានពណ៌ច្រើនយ៉ាងណាក៏ដោយតែយើងឃើញថា ពណ៌មួយចំនួនគឺមានការពេញនិយមខ្លាំងនៅតាមតំបន់ អាមេរិក អាស៊ីប៉ាស៊ីភិច និង អ៊ឺរ៉ុប។ ដូចជានៅអាស៊ីប៉ាស៊ីភិច គឺមានការនិយមប្រើប្រាស់រថយន្ត Lamborghini ពណ៌ក្រហម។
ពណ៌បៃតងគឺមាននៅប៉ែកអ៊ឺរ៉ុប ចំណែកឯនៅអាមេរិកខាងជើងវិញ ពណ៌ខៀវ គឺជាពណ៌ដែលមានការពេញនិយមខ្លាំងបំផុត។
៥. Studies in color pshychologi
តាមរយៈការសិក្សារស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តចិត្តវិទ្យាពណ៌របស់រថយន្ត Lamborghini មិនត្រឹមតែជារថយន្តដែលមានពណ៌ច្រើនប៉ុណ្ណោះទេ ថែមទាំងពណ៌មួយចំនួនក៏បានបង្ហាញអំពីបុគ្គលិកលក្ខណៈផ្សេងៗគ្នាថែមទៀតផង នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តចិត្តវិទ្យាតាមរយៈកម្មវិធី Ad Personam ។ កម្មវីធី Ad Personam គឺជាកម្មវីធីដែលបានបញ្ចូលប្រវត្តិរូបរបស់អតិថិជន ដែលបានជ្រើសរើស 5 ចំណុចបុគ្គលិកលក្ខណៈ រួមមាន:
- SPORTIVA : គឺសមស្របសម្រាប់យុវវ័យដែលកំពុងពេញនិយមនូវភាពទំនើបទាន់សម័យ ។ ដែលពណ៌ទាំងអស់នោះគឺជាការចាប់ផ្តើមរបស់រថយន្ត Lamborghini រួមមាន Giallo Belenus, Arancio Xanto, Verde Selvans និង Viola Pasifae
- Contemporanea : គឺបានរួមបញ្ចូលនូវស្ទីលទំនើបឆើតឆាយ និងភាពទាក់ទាញជាមួយនឹងបច្ចេកវិទ្យាកីឡា ។ 8ម៉ូតដែលបានជ្រើសរើសរួមមាន Rosso Efesto, blu aegir និង Ballon White
- Eclettica : គឺតំណាងអោយភាពស្រស់ស្រាយ និងការឆ្នៃប្រឌិតដ៏លេចធ្លោរបស់ឡាន Lamborghini ។ Palette ត្រូវបានបង្កើតឡើងមានពណ៌ដិត ដែលបង្ហាញលក្ខណៈផ្សេងៗនៃវិញ្ញាណនៃការផ្លាស់ប្តូរ ពី Blu Cepheus ទៅ Oro Elios ទៅ Viola bast
- Classica : គឺជាប្រភេទឡានដែលមានពណ៌ឧទ្ទិសដល់ប្រភពដើមនៃឧត្តមភាពអ៊ីតាលីដែលបានធ្វើបដិវត្តន៍ពិភពលោកនៃកាផលិតរថយន្តស្ព័រទំនើប និងចងភ្ជាប់ទៅនឹងទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិអ៊ីតាលី ។ ពណ៌តំណាងនៃរូបតំណាងពីអតីតកាលរួមមាន Verde Scandal, Amarranto, Arancio និង Blu Notte
- Tecnica : គឺត្រូវបានរចនាឡើងសម្រាប់អ្នកដែលមានសមត្ថភាពខ្ពស់ ដែលចង់បានបច្ចេកវិទ្យាទំនើបជាមួយវត្ថុធាតុដើមដែលមានពណ៏ថ្មីៗដូចជា Blu Grifo, Nero Nemesis និង giallo Tele maco ៕
#MekongCar Youtube Channel
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ