ក្រុមហ៊ុន Lamborghini គ្រោងនឹងចេញលក់ម៉ូដែល Huracan Tecnica នៅចុងឆ្នាំនេះ
ម៉ាកយីហោ Lamborghini ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ដោយលោក Ferruccio Lamborghini ដែលជាសហគ្រិនឧស្សាហកម្មអ៊ីតាលី។ ក្រុមហ៊ុនផលិតរថយន្តមួយនេះកំពុងតែផ្តល់ជូននូវរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់លើពិភពលោកហើយថ្មីៗនេះក្រុមហ៊ុនក៏បានបញ្ចេញម៉ូដេល Huracan Tecnica គឺជាសមាជិកដែលបានបន្ថែមថ្មីក្នុងត្រកូលដែលស្ថិតនៅចន្លោះ Evo និង STO ជារថយន្តទំនើបដ៏អស្ចារ្យ។
រថយន្តនេះត្រូវបានបង្កើតឡើងដើម្បីបើកបរនៅលើផ្លូវប្រណាំង និងផ្លូវហាយវេរផងដែលម៉ូដែលនេះមាននៅលើទីផ្សារអស់រយៈពេល ៨ ឆ្នាំមកហើយ ឥទ្ធិពលនៃការរចនាបថរបស់ម៉ូដែលនេះបានបំពាក់កាងខាងមុខថ្មីដែលមានរុនខ្យល់ដែលរាងអក្សរ Y ដ៏ធំដែលលាតសន្ធឹងពីក្រោមចង្កៀងមុខ ខណៈពេលដែលកាងខាងក្រោមកាន់តែជ្រៅ នឹងកាន់តែស៊ីវីល័យជាងមុនដែលប្លែកពីគេយ៉ាងខ្លាំង។
រថយន្តនេះមានប្រវែងវែងជាង Huracán Evo ដល់ទៅ ៦ សង់ទីម៉ែត្រ និងមានផ្នែកខាងក្រោយជ្រុងជាង Huracán STO ។ ម៉ូដែលនេះមានទម្ងន់ប្រហែល ១,៣៧៨ គីឡូក្រាម នៅខាងក្នុងនៃម៉ូដែលមួយនេះមានកៅអីដែលអាចលៃតម្រូវកម្ពស់បានយ៉ាងងាយស្រួល។
ប្រើប្រាស់ជាមួយអេក្រង់ Touch screen ដែលមានក្រាហ្វិចសាមញ្ញបន្ដិចវាប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay, Amazon Alexa, និង Android Auto ដែលអាចប្រើបានទាំងអស់ហើយ supercar មួយនេះមានប្រព័ន្ធ telemetry ដែលភ្ជាប់ជាមួយកម្មវិធីស្មាតហ្វូនបាន។
យោងតាមក្រុមហ៊ុន Lamborghini រថយន្ត Tecnica នឹងមានជម្រើសពណ៌ជាច្រើនដែលអាចរើសតាមរយៈកម្មវិធី Ad Personam និងផ្តល់ជូននូវបណ្តុំនៃជម្រើសខាងក្នុងថ្មី។ ហើយម៉ូដែលមួយនេះមានម៉ាស៊ីន V10 ចំណុះ ៥.២ លីត្ររបស់ Lamborghini ដែលផ្តល់ថាមពលដ៏អស្ចារ្យដល់រថយន្តមួយនេះដែលធ្វើអោយមានស្ថិតិល្អជាង EVO RWD ប្រហែល ៣០ សេះ។
ដោយវាផលិតកម្លាំងបាន ៦៣១ សេះ និងកម្លាំងបង្វិល ៥៦៥ ញូតុនម៉ែត្រ នឹងប្រើប្រាស់ជាមួយម៉ាស៊ីន Lamborghini Doppia Frizione (LDF) ដែលបញ្ជូនចលនាទៅកង់ខាងក្រោយដោយប្រអប់លេខប្រាំពីរវគ្គស្វ័យប្រវត្តិ។
រថយន្ដនេះជាន់ស្ទុះពី ០ ទៅ ៩៩ គីឡូម៉ែត្រ ក្នុងមួយម៉ោងជាមួយរយះពេល ៣.២ វិនាទី និងបង្កើនល្បឿនពី ០ ទៅ ១៩៩ គីឡូម៉ែត្រ ក្នុងមួយម៉ោងដោយប្រើរយៈពេល ៩.១ វិនាទី។ ជាលទ្ធផលនៃការរចនា និងថាមពលដែលធ្លាក់ចុះនោះ Tecnica អាចជារថយន្ត Lamborghini ចុងក្រោយបង្អស់ដែលបានទទួលម៉ាស៊ីន V-10 ។ រីឯតម្លៃវិញនៅមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេប៉ុន្តែគេអាចរំពឹងថា Tecnica គួរតែមានតម្លៃប្រហែល ២១៤,៣៦៦ ដុល្លារ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ