Bugatti Chiron Pur Sport តម្លៃ ៣.៦ លានដុល្លារ ត្រូវអូសចូលឃ្លាំងវិញព្រោះគុណភាពសំបកកង់

មើល: 13367

វាពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលណាស់ដែលរថយន្ត Hypercar Bugatti Chiron តម្លៃជាង ៣.៦ លានដុល្លារ បែរជាក្លាយទៅជារថយន្តដែលត្រូវអូសចូលឃ្លាំងព្រោះតែបញ្ហាសំបកកង់ប្រេះ។ សម្រាប់រថយន្ត Bugatti Chiron Pur Sport មួយនេះផលិតតែ ៦០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។

រថយន្តបាននាំមកជាមួយនឹងថាមពលពីម៉ាស៊ីន ៨.០ លីត្រ quad-turbocharged W16 មានសមត្ថភាពអាចបង្កើតកម្លាំង ១,៤៧៩ សេះ និងកម្លាំងបង្វិល ១៦០០ ញូតុនម៉ែត្រ វាក៏មានល្បឿនកំពូលរហូតដល់ទៅ ៤២០ គីឡូមែត្រក្នុងមួយម៉ោង (km/h) ។

អ្នកផ្គត់ផ្គង់សំបកកង់រថយន្ត Michelin បានប្រាប់ទៅ Bugatti ឱ្យកំណត់ចម្ងាយផ្លូវអតិបរមានៃសំបកកង់ និងអាយុប្រើប្រាស់ ដើម្បីការពារការរីករាលដាលនៃស្នាមប្រេះ រួចជូនដំណឹងអំពីបញ្ហាកង់រថយន្តមានសភាពមិនប្រក្រតី ប្រែជាប្រេះនៅពេលរថយន្តរត់បានចំងាយ ២៥០០ ម៉ាយ ឬ  ៤០០០ គីឡូម៉ែត្រ ស្នាមប្រេះនឹងចាប់ផ្តើមកើតឡើងនៅលើសំបកកង់ខាងក្រោយនៃរថយន្ត ហើយនោះគឺជាអ្វីដែលអ្នកបើកបរមិនចង់ជួបប្រទះនៅពេលដែលរថយន្តរបស់ពួកគេឈានដល់ល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង (km/h) ។

តាមរយៈរដ្ឋាបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ បញ្ជាក់ពីររថយន្តដែលត្រូវប្រមូលមកវិញគឺផលិតនៅចន្លោះឆ្នាំ ២០២១-២០២២ ហើយរថយន្ត ៩ គ្រឿងនៅសហរដ្ឋអាមេរិកត្រូវបានគេជូនដំណឹងពីការប្រមូលមក រីឯដែលនៅសេះសល់បានចែកចាយនៅទូទាំងពិភពលោកនឹងត្រូវបានជូនដំណឹងតាមរយៈទូរស័ព្ទ ឬអ៊ីមែល ដើម្បីរៀបចំការណាត់ជួបកំណត់ពេលវេលាដែលត្រូវនាំរថយន្តត្រឡប់មកវិញដូចគ្នា។

ក្រឡេកមកមើលតម្លៃនៃសំបកកង់រថយន្ត Bugatti Chiron នីមួយៗការផ្លាស់ប្តូរកង់ និង សំបកកង់មានតម្លៃថ្លៃខ្លាំង ហើយត្រូវផ្លាស់ប្តូរជាញឹកញាប់ផងដែរ ដែលមានតម្លៃ ៥០,០០០ ដុល្លារសម្រាប់កង់ និង ៤៥,០០០ ដុល្លារ សម្រាប់ឈុត Michelin ។ ក្រុមហ៊ុនផលិតសំបកកង់ជនជាតិបារាំងហៅសំបកកង់របស់ Chiron ថា Pilot Sport Cup 2R TR ហើយពួកគេត្រូវផ្លាស់ប្តូររៀងរាល់ ២,៥០០ ម៉ាយ ឬ ៤,០០០ គីឡូម៉ែត្រ បើយោងតាមក្រុមហ៊ុន Bugatti៕

ចែករំលែក:
ស្លាក:

Relate Post

ក្រុមហ៊ុន Lamborghini គ្រោងនឹងចេញលក់ម៉ូដែល Huracan Tecnica នៅចុងឆ្នាំនេះ

  • News

ម៉ាកយីហោ Lamborghini ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ដោយលោក Ferruccio Lamborghini ដែលជាសហគ្រិនឧស្សាហកម្មអ៊ីតាលី។ ក្រុមហ៊ុនផលិតរថយន្តមួយនេះកំពុងតែផ្តល់ជូននូវរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់លើពិភពលោកហើយថ្មីៗនេះក្រុមហ៊ុនក៏បានបញ្ចេញម៉ូដេល Huracan Tecnica គឺជាសមាជិកដែលបានបន្ថែមថ្មីក្នុងត្រកូលដែលស្ថិតនៅចន្លោះ Evo និង STO ជារថយន្តទំនើបដ៏អស្ចារ្យ។ រថយន្តនេះត្រូវបានបង្កើតឡើងដើម្បីបើកបរនៅលើផ្លូវប្រណាំង និងផ្លូវហាយវេរផងដែលម៉ូដែលនេះមាននៅលើទីផ្សារអស់រយៈពេល ៨ ឆ្នាំមកហើយ ឥទ្ធិពលនៃការរចនាបថរបស់ម៉ូដែលនេះបានបំពាក់កាងខាងមុខថ្មីដែលមានរុនខ្យល់ដែលរាងអក្សរ Y ដ៏ធំដែលលាតសន្ធឹងពីក្រោមចង្កៀងមុខ ខណៈពេលដែលកាងខាងក្រោមកាន់តែជ្រៅ នឹងកាន់តែស៊ីវីល័យជាងមុនដែលប្លែកពីគេយ៉ាងខ្លាំង។ រថយន្តនេះមានប្រវែងវែងជាង Huracán Evo ដល់ទៅ ៦ សង់ទីម៉ែត្រ និងមានផ្នែកខាងក្រោយជ្រុងជាង Huracán STO ។ ម៉ូដែលនេះមានទម្ងន់ប្រហែល ១,៣៧៨ គីឡូក្រាម នៅខាងក្នុងនៃម៉ូដែលមួយនេះមានកៅអីដែលអាចលៃតម្រូវកម្ពស់បានយ៉ាងងាយស្រួល។ ប្រើប្រាស់ជាមួយអេក្រង់ Touch screen ដែលមានក្រាហ្វិចសាមញ្ញបន្ដិចវាប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay, Amazon Alexa, និង Android Auto ដែលអាចប្រើបានទាំងអស់ហើយ supercar មួយនេះមានប្រព័ន្ធ telemetry ដែលភ្ជាប់ជាមួយកម្មវិធីស្មាតហ្វូនបាន។ យោងតាមក្រុមហ៊ុន Lamborghini រថយន្ត Tecnica នឹងមានជម្រើសពណ៌ជាច្រើនដែលអាចរើសតាមរយៈកម្មវិធី Ad Personam និងផ្តល់ជូននូវបណ្តុំនៃជម្រើសខាងក្នុងថ្មី។ ហើយម៉ូដែលមួយនេះមានម៉ាស៊ីន V10 ចំណុះ ៥.២ លីត្ររបស់ Lamborghini ដែលផ្តល់ថាមពលដ៏អស្ចារ្យដល់រថយន្តមួយនេះដែលធ្វើអោយមានស្ថិតិល្អជាង EVO RWD ប្រហែល ៣០ សេះ។ ដោយវាផលិតកម្លាំងបាន ៦៣១ សេះ និងកម្លាំងបង្វិល ៥៦៥ ញូតុនម៉ែត្រ នឹងប្រើប្រាស់ជាមួយម៉ាស៊ីន Lamborghini Doppia Frizione (LDF) ដែលបញ្ជូនចលនាទៅកង់ខាងក្រោយដោយប្រអប់លេខប្រាំពីរវគ្គស្វ័យប្រវត្តិ។ រថយន្ដនេះជាន់ស្ទុះពី ០ ទៅ ៩៩ គីឡូម៉ែត្រ ក្នុងមួយម៉ោងជាមួយរយះពេល ៣.២ វិនាទី និងបង្កើនល្បឿនពី ០ ទៅ ១៩៩ គីឡូម៉ែត្រ ក្នុងមួយម៉ោងដោយប្រើរយៈពេល ៩.១ វិនាទី។ ជាលទ្ធផលនៃការរចនា និងថាមពលដែលធ្លាក់ចុះនោះ Tecnica អាចជារថយន្ត Lamborghini ចុងក្រោយបង្អស់ដែលបានទទួលម៉ាស៊ីន V-10 ។ រីឯតម្លៃវិញនៅមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេប៉ុន្តែគេអាចរំពឹងថា Tecnica គួរតែមានតម្លៃប្រហែល ២១៤,៣៦៦ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

តិចច្រឡំ McLaren! នេះគឺរថយន្តស្ព័រអគ្គិសនីរបស់ Lexus ដែលក្រុមហ៊ុនបានចែកចាយរូបភាពថ្មីៗនេះ

  • News

កាលពីខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងសម្រាប់ឧស្សាហកម្មរថយន្ត ដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota បានទម្លាក់គ្រប់បែកដ៏ធំមួយជាមួយនឹងម៉ូដែលរថយន្តអគ្គិសនីថ្មីៗជាច្រើនគ្រឿង។ នៅក្នុងចំណោមរថយន្តអគ្គិសនីទាំងនោះយើងក៏បានប្រទះឃើញម៉ាកយីហោរ Lexus បាននែនាំនូវម៉ូដែលមួយថ្មីជាប្រភេទរថយន្តស្ព័រនៅក្នុងទម្រង់អគ្គិសនី។ រថយន្តស្ព័រដែលមានរាងទាប ឃ្លប់ខាងមុខវែង កាប៊ីនអ្នកអង្គុយខ្លី មើលមួយភ្លេតស្រដៀងទៅនឹងមួក ប៉ុន្តែវាពិតជាមានរូបរាងប្រណិតខ្លាំងណាស់។ រូបភាពថ្មីរបស់ Lexus ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្ហាញពីព័ត៌មានលម្អិតនៃរថយន្តស្ព័រដែលសន្មត់ថាវាកំពុងត្រៀមខ្លួនវាយលុកនៅលើផ្លូវប្រណាំង។ ទន្ទឹមការលេចចេញរូបរាងរថយន្តស្ព័រដ៏ប្រណិតរបស់ Lexus មួយនេះអ្វីគួរឱ្យចាប់អារម្មណ៍គឺ Lexus ហាក់កំពុងទាញយកសរសៃនៃរថយន្ត LFA ដែលល្បីល្បាញកាលពី ១០ ឆ្នាំមុនមកបញ្ចូលទៅក្នុងរថយន្ត EV ថ្មី។ ក៏ប៉ុន្តែនៅក្នុងនោះមានមតិជាច្រើនបាននិយាយថាផ្នែកខាងមុខនៃរថយន្តដូចគ្នាទៅនឹងរថយន្តស្ព័ររបស់ក្រុមហ៊ុន McLaren។ ទោះជាយ៉ាងណាក៏ដោយ Lexus ក៏បានអះអាងថា Concept នៃរថយន្តស្ព័រអគ្គិសនីគឺតំណាងឱ្យអនាគតរបស់ម៉ាកយីហោ ហើយនេះក៏មានន័យវានឹងមានម៉ូដែលផ្សេងៗទៀតផងដែរ។ ម៉ូដែលទាំងអស់អាចជាការរចនាថ្មីសម្រាប់រថយន្តអគ្គិសនីនាពេលអនាគត ក៏ដើម្បីជំរុញការអនុម័តសម្រាប់ Lexus ដែលមានគោលបំណងក្លាយជាម៉ាកផលិតឡានអគ្គិសនីសុទ្ធនៅឆ្នាំ ២០៣៥។ គំនិតនៃរថយន្តទំនើបនេះភ្ជាប់មកជាមួយនឹងបទពិសោធន៍នៃការបើកបររួមមួយដែលត្រូវបានគេហៅថា Lexus Driving Signature ហើយបង្កប់ន័យនូវការឆ្លើយតបរបស់យានជំនិះដែល "ស្មោះត្រង់ជានិច្ចចំពោះចេតនារបស់អ្នកបើកបរ ជាមួយនឹងការតភ្ជាប់នៃការបន្ថយល្បឿន ចង្កូត និងការបង្កើនល្បឿនគ្រប់ពេលវេលា"។  បើតាមបច្ចេកវិទ្យា Lexus មានបំណងផ្តល់ថាមពលអគ្គិសនីជាមួយអាគុយ Solid-state ប្រសិនបើអាចធ្វើបានជាមួយនឹង "cruising range" ដែលអាចបើកបរបានជាង ៧០០ គីឡូម៉ែត្រ។ សម្រាប់ Performance វាក៏គួរតែរឹងមាំផងដែរ ជាមួយនឹងកម្រិតនៃការស្ទុះពីល្បឿនពី ០ ទៅ ១០០ km/h ចាយពេលត្រឹម ២ វិនាទី។ Lexus កំពុងតែគិតថ្លៃឆ្ពោះទៅមុខជាមួយនឹងផែនការអគ្គិសនីរបស់ខ្លួន ហើយសង្ឃឹមថានឹងមានផលប័ត្រយ៉ាងទូលំទូលាយនៃរថយន្ត EV ខណៈពេលដែល Lexus ក៏កំពុងជំរុញឱ្យមានការរស់ឡើងវិញ នូវសមត្ថភាពបើកបររបស់ Lexus LFA ដ៏ល្បីផងដែរ៕

Bugatti ប្រារព្ធពិធីអបអរសាទរការលក់ម៉ូដែល Chirons របស់ខ្លួនបានចំនួន ៥០០ គ្រឿង

  • News

ដើម្បីអបអរសាទរការលក់ Bugatti  Chrions  បាន ៥០០ គ្រឿងរបស់ក្រុមហ៊ុន Bugatti ពេលនេះក្រុមហ៊ុនក៏បានបញ្ចេញនូវរូបថតថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលរៀបរាប់អំពីការប្រែប្រួលប្លែកៗ មួយចំនួន ដែលរួមបញ្ចូលការស្ថាបនានៃម៉ូដែលពិសេសនីមួយៗផងដែរ។ ហើយវាក៏មានបំរែបំរួលផ្សេងៗគ្នាជាច្រើននៃ Chiron និងការផលិត Super Sports ដែលបានកំពុងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ។ ពិតណាស់ ចំនុចនៃ ភាពជោគជ័យដែលមិនអាចប្រៀបផ្ទឹមបានរបស់ Chiron ដែលជារថយន្ត Hypercar លឿនបំផុតនោះគឺជារថយន្តដែលគេទទួលស្គាល់ទូទាំងពិភពលោក។ ឈ្មោះរបស់វាត្រូវបានគេដឹងថាមិនស្ថិតនៅក្រោមក្រុម Volkswagen ទេ ប៉ុន្តែវាស្ថិតក្រោមអ្នកចូលចិត្តប្រណាំងរថយន្តដែលជាជនជាតិបារាំងមានដើមកំណើតអ៊ីតាលីដោយឈ្មោះ Ettore Bugatti ។ ហើយវាជារឿងសំខាន់ដែលត្រូវចងចាំថា Bugatti មិនមែនត្រឹមតែជារថយន្ត Hypercar juggernaut សព្វថ្ងៃនេះនោះទេ ហើយ Chirons ស៊េរីចាស់មួយចំនួននឹងទំនងជាត្រូវបាននាំយកទៅដោយសារមន្ទីរក្នុងរយៈពេលខាងមុខនេះ ដើម្បីត្រូវបានរក្សាទុកជារៀងរហូតជាសញ្ញានៃរថយន្តដែលមានល្បឿនលឿនផងដែរ។ សម្រាប់ពេលនេះ អ្វីដែលគួរអោយភ្ញាក់ផ្អើលជាមួយនឹងគំរូដ៏គួរឱ្យចងចាំ និងគួរឱ្យរំភើបមួយចំនួនពីការកាន់កាប់រយៈពេលប្រាំឆ្នាំរបស់ Chiron ក្នុងពេលកន្លងទៅនេះ ដែលមិនមានអ្វីអាចប្រៀបផ្ទឹមបាន។ ដូចដែល Bugatti ខ្លួនឯងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ពួកគេផងដែរថា "ប្រសិនបើជាមានរថយន្តផ្សេងអាចប្រៀបធៀបជាមួយម៉ាយីហោរបស់ខ្លួនបាននោះគឹវាមិនហៅថាជា Bugatti ទៀតនោះទេ" ៕​  

Ferrari Enzo ដ៏កម្រតម្លៃជាង ៣ លានដុល្លារ ស្ទើរតែក្លាយជាអេតចាយនៅលើដងផ្លូវនៃប្រទេសបារាំង

  • News

Ferrari Enzo ដែលត្រូវបានគេស្គាល់ថាជាកំពូលរថយន្តតែមួយគត់របស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៊ីតាលី Ferrari ដោយបានផលិតតាំងពីឆ្នាំ ២០០២ និងមានរថយន្តតែ ៣៩៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានដាក់លក់នៅក្នុងតម្លៃ ៣.៥ លានដុល្លារ។ រថយន្តដែលបំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៦.០ លីត្រ ផ្តល់កម្លាំង ៦៦០ សេះ ត្រូវបានក្លាយជាចំណីផ្លូវដ៏រអិលក្នុងប្រទេសបារាំង។ ឧបទ្ទវហេតុនេះបានធ្វើរថយន្តរងការខូចខាតយ៉ាងដំណំដោយកង់ខាងមុខត្រូវបានរបូតចេញពីរថយន្ត និងផ្នែកខាងក្រោយ ព្រមទាំងផ្នែកតួរថយន្តមួយចំហៀងត្រូវបានបំផ្លាញទាំងស្រុង។ ពោងសុវត្ថិភាពខាងក្នុងផ្ទុះឡើង ក្នុងសភាពរញ៉េរញ៉ៃ ទំនងជាដើម្បីការពារអាយុអ្នកកាន់កាប់រថយន្ត ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍តាមប្រភពព័ត៌មាន ABC moteur របស់បារាំងបានឲ្យដឹងថា អ្នកបើកបរបានរត់គេចខ្លួនបាត់ដោយមិនមានស្លាកស្នាមអ្វីមួយឡើយ។ គួរបញ្ជាក់់ផងដែរថា Enzo អាចស្ទុះពីល្បឿន 0 ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣.១ វិនាទី ហើយអាចបង្កើនល្បឿនរហូតដល់ទៅ ៣៥០.៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវាលឿនជាងរថយន្ត Ferrari សម័យទំនើបភាគច្រើន ដូចជារថយន្ត Ferrari 812 Superfast នោះបង្ហាញថាវាពិតជាបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅពេលជួបហេតុការគ្រោះថ្នាក់បែបនេះ។ អ្វីដែលយើងបានឃើញនៅពេលនេះរថយន្តបានក្លាយទៅអេតចាយបាត់ទៅហើយ ដូច្នេះវាពិបាកក្នុងការកំណត់ថា តើ Enzo ពិសេសនេះអាចត្រូវបានស្រោចស្រង់ឡើងវិញនូវភាពរុងរឿងពីមុនរបស់វាដែរឬទេ? ហើយប្រសិនបើសិនអាចស្រោចស្រង់បានទេនោះវាពិតជាគួរឱ្យសោកស្តាយជាខ្លាំងដែលពិភពលោកត្រូវបាត់រថយន្តដ៏កម្រ និងពិសេសបែបនេះ៕

Toyota Tundra 2022 មិនអាចយកឈ្នះគូរប្រជែង Ford និង Chevrolet បានព្រោះហេតុផលមួយនេះ

  • News

ដោយផ្អែកទៅលើការធ្វើតេស្តសាកល្បងទៅលើប្រអប់លេខនិងរូបរាងខាងក្រៅរបស់ Tundra ពួកគេបានព្យាយាមនិងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការធ្វើតេស្តមួយនេះដែលបានធ្វើឡើងតាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ ដើម្បីផ្តល់ទិន្នន័យទៅកាន់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកអោយយល់កាន់តែច្បាស់ ។ Toyota បានកែលម្អរថយន្ត Pick Up Tundra របស់ខ្លួនជាមួយនឹងបច្ចេកវិទ្យា និងមុខងារថ្មីៗជាច្រើនដើម្បីធ្វើឱ្យជំនាន់ទី ៣ របស់ខ្លួនកាន់តែទាក់ទាញសម្រាប់អតិថិជននិងជាជម្រើសដ៏ពេញនិយមបន្ទាប់ពី Chevy, Ford និង Ram ។ ប៉ុន្តែបន្ទាប់ពីយកម៉ូឌែល Tundra TRD Pro ប្រភេទ Hybrid មកធ្វើតេស្ត យើងឃើញថាវាមិនអាចតាមទាន់ក្នុងការប្រកួតប្រជែងជាមួយនឹងគូប្រកួតផ្សេងៗបានទេ នេះមិនមែននិយាយថាវាមានតម្លៃនៃការដាក់លក់នៅលើទីផ្សារនោះទេ ។ ដោយផ្អែកទៅលើការវិនិច្ឆ័យ ដែល Toyota Tundra Hybrid នេះមានទម្ងន់រហូតទៅដល់ ២៧៧០ គីឡូក្រាម ដែលទម្ងន់ ១៤២ គីឡូក្រាមធ្ងន់ជាងរថយន្ត Ford F-150 PowerBoost hybrid និង ២៤៧ គីឡូក្រាមធ្ងន់ជាងរថយន្ត F-150 Tremor ។ ទម្ងន់បន្ថែមនោះបានមកពីកញ្ចប់ថ្ម nickel-metal hydride ប្រហែល ១.៥ kWh និងម៉ូទ័រអេឡិចត្រិច ហើយបើនិយាយអំពីរការរត់របស់ Tundra TRD Pro វាបានចំណាយពេល ៥.៧ វិនាទី ដើម្បីអាចរត់បានរហូតដល់ ៩៧ km/h និង ១៤.៥ វិនាទីក្នុងល្បឿនអតិបរិមា ១៤៨ km/h។ ទោះបីជា Ford F-150 hybrid បានកែប្រែឲ្យស្រាលជាងមុននឹងមានកម្លាំងតិចជាង ៧ សេះ នឹង ១៨ ញូតុនម៉ែត្រ នៃកម្លាំងរង្វិលក៏ដោយ ក៏វានៅតែមានល្បឿនលឿនជាងមុន ០.៣ វិនាទីដែរ។ រីឯ F-150 Tremor  វាមានល្បឿនសន្ទុះលឿនជាង Tundra ០.១ វិនាទី Raptor ។ យ៉ាងណាក៏ដោយ នៅក្នុងការធ្វើតេស្តរបស់ពួកគេ ក៏បានយកទាំង Ram 1500 Laramie និង Rebel ដែលមានម៉ាស៊ីន V-8 ចំណុះ ៥.៧ លីត្រ មកធ្វើការតេស្តសាកល្បងល្បឿនសន្ទុះពី ០ ទៅ ៩៧ Km/h  ត្រូវការរយៈពេល ៦.០ វិនាទី។ វាក៏បានយកឈ្នះ Silverado ដែលមានម៉ាស៊ីន V-8 ចំណុះ ៥.៣ លីត្រ កម្លាំង ៣៥៥ សេះ ដែលចំណាយដល់ទៅ ៦.២ វិនាទី ដើម្បីអាចស្ទុះល្បឿនទៅដល់ ៩៧ Km/h ។ ម៉ាស៊ីន Hybrid V-6 ចំណុះ ៣.៤ លីត្រ ដែលប្រើ Twin-turbocharged របស់ Tundra គឺថ្មីសម្រាប់ឆ្នាំ ២០២២ ហើយ Toyota ហៅវាថា iForce MAX ។ ម៉ាស៊ីន iForce MAX មួយនេះជាម៉ាស៊ីនស្តង់ដារបស់ TRD Pro ប៉ុន្តែវាក៏មាននៅលើម៉ូឌែល Toyota Hilux SR និង Toyota Hilux SR5 ផងដែរ។ ដែលវាមានសមត្ថភាពអាចបង្កើនកម្លាំង ៤៣៧ សេះ និងកម្លាំងរង្វិល ៧៩០ ញូតុនម៉ែត្រ បើប្រៀបធៀបទៅនឹងស្តង់ដារ non-hybrid V-6 ដែលធ្វើឱ្យមានកម្លាំង ៣៤៨ សេះ នៅក្នុងម៉ូឌែល Toyota Hillux SR នៅក្នុងកម្រិតកម្លាំង ៣៨៩ សេះ ផ្សេងទៀត។ Toyota Tundra Hybrid មិនបានបញ្ចេញការប៉ាន់ប្រមាណ EPA លើរថយន្ត Hybrid ទេហើយវាក៏មិនទាន់ដំណើរការតាមរយៈការធ្វើតេស្តនៅលើផ្លូវល្បឿនលឿន ១២១ km/h ផងដែរ។ សម្រាប់គំនិតកាន់តែប្រសើរឡើងអំពីរបៀបដែល Toyota Tundra ថ្មីជាមួយនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន នៅពេលដែលមានម៉ូឌែលបន្ថែមសម្រាប់ការធ្វើតេស្ត និងធ្វើការប្រៀបធៀបពេញលេញទៅដល់អ្នកប្រើប្រាស់៕

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ