Toyota Tundra 2022 មិនអាចយកឈ្នះគូរប្រជែង Ford និង Chevrolet បានព្រោះហេតុផលមួយនេះ

មើល: 13934

ដោយផ្អែកទៅលើការធ្វើតេស្តសាកល្បងទៅលើប្រអប់លេខនិងរូបរាងខាងក្រៅរបស់ Tundra ពួកគេបានព្យាយាមនិងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការធ្វើតេស្តមួយនេះដែលបានធ្វើឡើងតាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ ដើម្បីផ្តល់ទិន្នន័យទៅកាន់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកអោយយល់កាន់តែច្បាស់ ។

Toyota បានកែលម្អរថយន្ត Pick Up Tundra របស់ខ្លួនជាមួយនឹងបច្ចេកវិទ្យា និងមុខងារថ្មីៗជាច្រើនដើម្បីធ្វើឱ្យជំនាន់ទី ៣ របស់ខ្លួនកាន់តែទាក់ទាញសម្រាប់អតិថិជននិងជាជម្រើសដ៏ពេញនិយមបន្ទាប់ពី Chevy, Ford និង Ram ។ ប៉ុន្តែបន្ទាប់ពីយកម៉ូឌែល Tundra TRD Pro ប្រភេទ Hybrid មកធ្វើតេស្ត យើងឃើញថាវាមិនអាចតាមទាន់ក្នុងការប្រកួតប្រជែងជាមួយនឹងគូប្រកួតផ្សេងៗបានទេ នេះមិនមែននិយាយថាវាមានតម្លៃនៃការដាក់លក់នៅលើទីផ្សារនោះទេ ។

ដោយផ្អែកទៅលើការវិនិច្ឆ័យ ដែល Toyota Tundra Hybrid នេះមានទម្ងន់រហូតទៅដល់ ២៧៧០ គីឡូក្រាម ដែលទម្ងន់ ១៤២ គីឡូក្រាមធ្ងន់ជាងរថយន្ត Ford F-150 PowerBoost hybrid និង ២៤៧ គីឡូក្រាមធ្ងន់ជាងរថយន្ត F-150 Tremor ។ ទម្ងន់បន្ថែមនោះបានមកពីកញ្ចប់ថ្ម nickel-metal hydride ប្រហែល ១.៥ kWh និងម៉ូទ័រអេឡិចត្រិច ហើយបើនិយាយអំពីរការរត់របស់ Tundra TRD Pro វាបានចំណាយពេល ៥.៧ វិនាទី ដើម្បីអាចរត់បានរហូតដល់ ៩៧ km/h និង ១៤.៥ វិនាទីក្នុងល្បឿនអតិបរិមា ១៤៨ km/h។

ទោះបីជា Ford F-150 hybrid បានកែប្រែឲ្យស្រាលជាងមុននឹងមានកម្លាំងតិចជាង ៧ សេះ នឹង ១៨ ញូតុនម៉ែត្រ នៃកម្លាំងរង្វិលក៏ដោយ ក៏វានៅតែមានល្បឿនលឿនជាងមុន ០.៣ វិនាទីដែរ។ រីឯ F-150 Tremor  វាមានល្បឿនសន្ទុះលឿនជាង Tundra ០.១ វិនាទី Raptor ។

យ៉ាងណាក៏ដោយ នៅក្នុងការធ្វើតេស្តរបស់ពួកគេ ក៏បានយកទាំង Ram 1500 Laramie និង Rebel ដែលមានម៉ាស៊ីន V-8 ចំណុះ ៥.៧ លីត្រ មកធ្វើការតេស្តសាកល្បងល្បឿនសន្ទុះពី ០ ទៅ ៩៧ Km/h  ត្រូវការរយៈពេល ៦.០ វិនាទី។ វាក៏បានយកឈ្នះ Silverado ដែលមានម៉ាស៊ីន V-8 ចំណុះ ៥.៣ លីត្រ កម្លាំង ៣៥៥ សេះ ដែលចំណាយដល់ទៅ ៦.២ វិនាទី ដើម្បីអាចស្ទុះល្បឿនទៅដល់ ៩៧ Km/h ។

ម៉ាស៊ីន Hybrid V-6 ចំណុះ ៣.៤ លីត្រ ដែលប្រើ Twin-turbocharged របស់ Tundra គឺថ្មីសម្រាប់ឆ្នាំ ២០២២ ហើយ Toyota ហៅវាថា iForce MAX ។ ម៉ាស៊ីន iForce MAX មួយនេះជាម៉ាស៊ីនស្តង់ដារបស់ TRD Pro ប៉ុន្តែវាក៏មាននៅលើម៉ូឌែល Toyota Hilux SR និង Toyota Hilux SR5 ផងដែរ។ ដែលវាមានសមត្ថភាពអាចបង្កើនកម្លាំង ៤៣៧ សេះ និងកម្លាំងរង្វិល ៧៩០ ញូតុនម៉ែត្រ បើប្រៀបធៀបទៅនឹងស្តង់ដារ non-hybrid V-6 ដែលធ្វើឱ្យមានកម្លាំង ៣៤៨ សេះ នៅក្នុងម៉ូឌែល Toyota Hillux SR នៅក្នុងកម្រិតកម្លាំង ៣៨៩ សេះ ផ្សេងទៀត។

Toyota Tundra Hybrid មិនបានបញ្ចេញការប៉ាន់ប្រមាណ EPA លើរថយន្ត Hybrid ទេហើយវាក៏មិនទាន់ដំណើរការតាមរយៈការធ្វើតេស្តនៅលើផ្លូវល្បឿនលឿន ១២១ km/h ផងដែរ។

សម្រាប់គំនិតកាន់តែប្រសើរឡើងអំពីរបៀបដែល Toyota Tundra ថ្មីជាមួយនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន នៅពេលដែលមានម៉ូឌែលបន្ថែមសម្រាប់ការធ្វើតេស្ត និងធ្វើការប្រៀបធៀបពេញលេញទៅដល់អ្នកប្រើប្រាស់៕

ចែករំលែក:

Relate Post

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

ISUZU D-Max Arctic Trucks AT35 ស៊េរីឆ្នាំ ២០២២ កាន់តែកាចជាមួយរូបរាងថ្មី និងកម្ពស់ពីដីកាន់តែខ្ពស់

  • News

ក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសជប៉ុន ISUZU បាននែនាំនូវម៉ូដែល Pickup D-Max AT35 នៅក្នុងពិព័ររថយន្តពាណិជ្ជកម្មឆ្នាំ ២០២១ អីឡូវនេះវាបានមកដល់ទីផ្សារជាមួយនឹងរូបរាងថ្មីដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបង្កើនកំពស់ពីដី ៥០ មីលីម៉ែត្រ ដែលខ្ពស់ជាងរថយន្ត Pickup ស្តង់ដារហើយអីឡូវនេះ D-Max ទទួលបានកម្ពស់ពីដីកាន់តែខ្ពស់គឺ ២៦៦ មីលីម៉ែត្រនៅខាងមុខនិង ២៩០ មីលីម៉ែត្រនៅខាងក្រោយ វាក៏បានបង្ហាញពីសមត្ថភាពបើកបរផ្លូវឆ្ងាយគ្មានគូរប្រៀបរបស់ Pickup ។ D-Max AT35 ថ្មីបានធ្វើការផ្លាស់ប្តូរស្តង់ដារសំខាន់រួមមានការបន្ដែមតួដែលពង្រឹកដោយប្រព័ន្ធជើងក្រោម Bilstein និងសំបកកង់ដ៏ទំហំ ៣៥ អ៊ីងស្តង់ដាររបស់រថយន្ត Pickup ដែលរុំជុំវិញយ៉ាន់កង់ទំហំ ១៧ អ៊ីង។ រីឯគម្របកង់កាន់តែធំទូលាយដែលគ្របដណ្តប់់លើសំបកកង់ ខណៈដែលឈ្នាន់ជាន់បានពង្រីកបន្ថែមដែលសម្រួលដល់អ្នកប្រើប្រាស់ដល់ការចូលទៅកាន់ផ្នែកខាងក្នុងការប៊ីន។ រថយន្តដែលសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់អាជីវកម្មផ្តល់នូវការផ្ទុកបានកាន់តែច្រើន ព្រមទាំងសមត្ថភាពអូសទាញរបស់ D-Max ត្រូវបានគេចាត់ថ្នាក់ថាជាយានយន្តពាណិជ្ជកម្ម។ ទោះបីសំបកកង់ធំជាងមុន តែក្រុមហ៊ុន ISUZU បានអះអាងថាកម្លាំងម៉ាស៊ីន និងម៉ាស៊ីនសម្ងួតបានធ្វើឱ្យប្រសសើរឡើងនូវការបើកបរលើផ្លូវរដិរដុប ដោយមិនធ្វើឱ្យប៉ះពាល់ដល់កម្រិតផាសុខភាពក្នុងការបើកបរខ្លាំងពេកនោះទេ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៩ លីត្រ ផលិតកម្លាំង ១៦២ សេះ ជាមួយនឹងប្រព័ន្ធបើកបរកង់ទាំងបួនដែលអាចបិទឬបើកបាន។ គួរឱ្យចាប់អារម្មណ៍បើក្រឡេកទៅមើលកាប៊ីនខាងក្នុងដែលក្រុមហ៊ុនបានបំពាក់ដោយឧបករណ៍ស្តង់ដារជាច្រើនដែលមានទាំង ប្រព័ន្ធ multi-media ទំហំ ៩ អ៊ីងជាមួយនឹងការភ្ជាប់ជាមួយ Apple CarPlay និង Android Auto។ ក្រៅពីនោះនៅមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ និងប្រព័ន្ធ Speaker ៨ គ្រាប់ ខណៈដែលកៅអីត្រូវបានតុបតែងដោយស្បែកមានផ្លាកសញ្ញា Arctic Trucks នៅលើកៅអិអង្គុយ។  ក្រុមហ៊ុន ISUZU បានប្រកាសថារថយន្ត D-Max Arctic Truck ម៉ូដែល AT35 ដែលត្រូវបានកែប្រែ និងមានសមត្ថភាពខ្ពស់ ផលិតនៅប្រទេសថៃផ្តល់នូវតម្លៃសមរម្យ កាប៊ីនទ្វារបួនមានតម្លៃចាប់ពី ៣២,២០០ ដុល្លារក៏ជាតម្លៃចេញពីរោងចក្រ។ មួយវិញទៀតតម្លៃទាំងនេះគឺ CVOTR ដែលតំណាងឱ្យរថយន្តពាណិជ្ជកម្មនៅលើតម្លៃផ្លូវ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្ដម៉ូដែល Toyota Supra ស៊េរីឆ្នាំ ២០២៣ នៅលើទីផ្សារចុងឆ្នាំនេះ

  • News

ក្រុមហ៊ុន Toyota បានបង្ហាញនៅម៉ូដែលថ្មីជារថយន្ដបែបស្ព័រដែលគេបានស្គាល់ថាវាគឺម៉ូដែល Toyota Supra A91-MT ស៊េរីឆ្នាំ ២០២៣ ។ ម៉ូដែលនេះត្រូវបានគេចាត់ទុកថាជាការអភិវឌ្ឍន៍ថ្មីមួយ ដែលវាប្រើប្រាស់ជាមួយចង្កឹះលេខដៃហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម៉ាស៊ីន ៣.០ លីត្រនឹងកម្លាំងបង្វិលរបស់ម៉ាស៊ីនត្រូវបានកំណែបន្ថែមអោយវាកាន់តែខ្លាំង។ ប្រអប់លេខដែលមានទម្ងន់ ២០០ ក្រាម និងចង្កឹះលេខដែលមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរប្រអប់លេខ។ ដោយវាមានប្រាំមួយស៊ីឡាំង 4-pot នឹងមានជម្រើស Option ពីរគឺ ៣.០ និង ៣.០ Premium trims កំណែថ្មីសម្រាប់ឆ្នាំ ២០២៣ នេះបានភ្ជាប់មកជាមួយអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែជាមួយនឹងស្រោមពូកស្បែក Cognac ពណ៌ត្នោត ដែលមិនមាននៅលើ Supra ផ្សេងទៀតទេ។ ហើយវាក៏មានភ្ជាប់មកជាមួយប៊ូតុងប្តូរ Alcantara, ប្រអប់ហ្វ្រាំងពណ៌ក្រហម, ផ្លាកសញ្ញាពណ៌ក្រហម និងប៊ូតុងប្តូរដែលរុំដោយ Alcantara ។ ម៉ូដែលពិសេសនេះត្រូវបានកំណត់ត្រឹម ៥០០ គ្រឿងតែប៉ុណ្ណោះដែលមានពណ៌ ប្រផេះផ្លេកៗ ឬ ពណ៌សកាមៃ៉។ រថយន្ដ A91-MT បានភ្ជាប់មកជាមួយប្រព័ន្ធសំឡេង JBL ថ្មីចំនួន ១២ គ្រាប់ដែលត្រូវបានផ្តល់ជូនជាស្តង់ដារនៅលើផ្នែក Premium ផងដែរ។ ការផ្លាស់ប្តូរនៃម៉ូដែលនេះច្រើនមានតែប្រើប្រាស់ដោយចង្កឹះលេខដៃ ដោយសារ Toyota បានកែប្រែបន្ថែមលើប្រព័ន្ធជើងក្រោម និងចង្កូត ព្រមទាំងមុខងារ Track mode សម្រាប់ការបើកបរកាន់តែងាយស្រួល។ គួរឱ្យចាប់អារម្មណ៍ណាស់ឥឡូវនេះវាក៏មានមុខងារ Hairpin+ drive ដើម្បីឱ្យមានភាពខុសប្លែកគ្នាកាន់តែខ្លាំង នឹងដើម្បីធ្វើឱ្យការបើកបរលើផ្លូវដែលកោងមានភាពងាយស្រួលជាងមុន និងម៉ូដែលនេះប្រើប្រាស់ជាយ៉ាន់កង់ទំហំ ១៩ អ៊ីញ។ ក្រុមហ៊ុន Toyota នឹងមានរថយន្ត Supra ស៊េរីឆ្នាំ ២០២៣ ចែកចាយនឹងដាក់លក់នៅសហរដ្ឋអាមេរិកចុងឆ្នាំនេះជាមួយនឹងព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវប្រកាសនៅពេលឆាប់ៗនេះ៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ