Ferrari Enzo ដ៏កម្រតម្លៃជាង ៣ លានដុល្លារ ស្ទើរតែក្លាយជាអេតចាយនៅលើដងផ្លូវនៃប្រទេសបារាំង
Ferrari Enzo ដែលត្រូវបានគេស្គាល់ថាជាកំពូលរថយន្តតែមួយគត់របស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៊ីតាលី Ferrari ដោយបានផលិតតាំងពីឆ្នាំ ២០០២ និងមានរថយន្តតែ ៣៩៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានដាក់លក់នៅក្នុងតម្លៃ ៣.៥ លានដុល្លារ។
រថយន្តដែលបំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៦.០ លីត្រ ផ្តល់កម្លាំង ៦៦០ សេះ ត្រូវបានក្លាយជាចំណីផ្លូវដ៏រអិលក្នុងប្រទេសបារាំង។ ឧបទ្ទវហេតុនេះបានធ្វើរថយន្តរងការខូចខាតយ៉ាងដំណំដោយកង់ខាងមុខត្រូវបានរបូតចេញពីរថយន្ត និងផ្នែកខាងក្រោយ ព្រមទាំងផ្នែកតួរថយន្តមួយចំហៀងត្រូវបានបំផ្លាញទាំងស្រុង។
ពោងសុវត្ថិភាពខាងក្នុងផ្ទុះឡើង ក្នុងសភាពរញ៉េរញ៉ៃ ទំនងជាដើម្បីការពារអាយុអ្នកកាន់កាប់រថយន្ត ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍តាមប្រភពព័ត៌មាន ABC moteur របស់បារាំងបានឲ្យដឹងថា អ្នកបើកបរបានរត់គេចខ្លួនបាត់ដោយមិនមានស្លាកស្នាមអ្វីមួយឡើយ។
គួរបញ្ជាក់់ផងដែរថា Enzo អាចស្ទុះពីល្បឿន 0 ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣.១ វិនាទី ហើយអាចបង្កើនល្បឿនរហូតដល់ទៅ ៣៥០.៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវាលឿនជាងរថយន្ត Ferrari សម័យទំនើបភាគច្រើន ដូចជារថយន្ត Ferrari 812 Superfast នោះបង្ហាញថាវាពិតជាបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅពេលជួបហេតុការគ្រោះថ្នាក់បែបនេះ។
អ្វីដែលយើងបានឃើញនៅពេលនេះរថយន្តបានក្លាយទៅអេតចាយបាត់ទៅហើយ ដូច្នេះវាពិបាកក្នុងការកំណត់ថា តើ Enzo ពិសេសនេះអាចត្រូវបានស្រោចស្រង់ឡើងវិញនូវភាពរុងរឿងពីមុនរបស់វាដែរឬទេ? ហើយប្រសិនបើសិនអាចស្រោចស្រង់បានទេនោះវាពិតជាគួរឱ្យសោកស្តាយជាខ្លាំងដែលពិភពលោកត្រូវបាត់រថយន្តដ៏កម្រ និងពិសេសបែបនេះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ